NAB បានដំឡើងអត្រាការប្រាក់ 0,0៧% សម្រាប់អ្នកខ្ចីប្រាក់ទិញផ្ទះរស់នៅ ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីធនាគារបម្រុងអាម៉េរិកដំឡើងអត្រាការប្រាក់ចំបងរបស់ខ្លួន។
ធនាគារនេះនិយាយថា ការដំឡើងការប្រាក់នេះ ធ្វើឲ្យអ្នកដែលជំពាក់បំណុល៣សែនដុល្លារក្នុងពេល៣០ឆ្នាំនោះ នឹងត្រូវបង់បន្ថែម$១៣ ក្នុងមួយខែ។
ប្រាក់បំណុលដូចគ្នានេះ តែបើខ្ចីសម្រាប់ទិញផ្ទះជួលវិញ អ្នកវិនិយោគត្រូវបង់បន្ថែម $៤៧ ក្នុងមួយខែ។
NABបន្ទោសលើថ្លៃដើមនៃការផ្តល់មូលធនខ្ពស់ប៉ុន្តែលោកនាយករដ្ឋមន្រ្តីថា វាមិនមែនជាវិធានការដែលទទួលបាននូវការស្វាគមន៍នោះទេ៕

