Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ក្រុងម៉ែលប៊ិនជាប់ជាក្រុងដែលគួរឲ្យរស់នៅបំផុត៦ឆ្នាំជាប់ៗ​គ្នា

ក្រុងម៉ែលប៊ិនបានជាប់ចំណាត់កំពូលជាក្រុងដែលគួរឲ្យរស់នៅជាងគេបំផុតលើសកលលោកទៀតហើយក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ខណៈដែលក្រុងស៊ីដនីយ៍បានធ្លាក់ចេញពីតំណែងកំពូលទាំង១០ដោយសារតែមានការគម្រាមកំហែងភេរវកម្មខ្ពស់។

 Melbourne skyline (AAP)
Melbourne skyline (AAP) Source: AAP

ទីក្រុង​ម៉ែល​ប៊ិន​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត​ខាង​ផ្នែក​ សេវាកម្ម​ថែ​ទាំ​សុខភាព ការ​អប់រំ និង​ហិដ្ឋារចនាសម្ព័ន្ធ។ ចំណែក​ឯ​ទីក្រុង​ដទៃ​ទៀត​របស់​អូស្រ្តាលី​ដូចជា៖

  • ​ក្រុង​អាដឺឡែត​ជាប់​ចំណាត់​ថ្នាក់​លេខ​៥
  • ផឺត(Perth) រំកិល​ឡើង​បាន​មួយ​កម្រិត​មក​លេខ​៧
  • ស៊ីដនីយ៍​ធ្លាក់​ពី​លេខ​៧​ទៅ​លេខ​១១ និង
  • ប៊្រីសប៊េន​លេខ​១៦។

ទីក្រុង​​ដែល​គួរ​ឲ្យ​ចង់​រស់​នៅ​ជាង​គេ​បំផុត​ទាំង​១០​លើ​សកល​លោក​គឺ៖

1. Melbourne - ទទួលបាន​ពិន្ទុ 97.5

2. Vienna - 97.4

3. Vancouver - 97.3

4. Toronto - 97.2

5. Adelaide និង Calgary - 96.6

7. Perth - 95.9

8. Auckland - 95.7

9. Helsinki - 95.6

10. Hamburg - 95.0 ៕

 


1 min read

Published

Presented by Sopharany Hay



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now