Feature

សេវាកម្មសុខភាពផ្លវចិត្ត​ក្នុងប្រទេស​អូស្រ្តាលីជាភាសារបស់លោក

ប្រជាជនរស់នៅក្នុងប្រទេសអូស្រ្តាលីដែលនិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេស អាចប្រើប្រាស់សេវាកម្មគាំទ្រសុខភាពផ្លូវចិត្តជាភាសារបស់ពួកគេបាន។ ស្វែងយល់ពីរបៀបចូលទៅប្រើប្រាស់សេវាកម្មនានាក្នុងរដ្ឋឬដែនដីរបស់អ្នក។

mental h.

Source: Getty images

សេវាកម្មសុខភាពផ្លូវចិត្តមានច្រើនភាសានៅទូទាំងប្រទេស ហើយភាគច្រើនវាត្រូវបានគ្រប់គ្រងដោយរដ្ឋនិងដែនដី។

មានស្ថានភាពជាច្រើនដែលត្រូវការជំនួយផ្នែកសុខភាពផ្លូវចិត្ត រាប់ចាប់ពីស្ថានភាពដែលបង្កឡើង​ដោយវីរុសកូរ៉ូណា ដូចជាជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភជាដើម រហូតដល់ជំងឺផ្លូវចិត្តដូចជា bipolar disorder ជំងឺតានតឹងក្រោយមានការប៉ះទង្គិចផ្លូវចិត្ត បញ្ហាបុគ្គលឬជំងឺវិកលចរិកជាដើម។

ក្នុងករណីភាគច្រើន អង្គភាពទាំងនេះមិនមានអ្នកបកប្រែដោយផ្ទាល់នោះទេ ដូច្នេះពួកគេប្រើសេវាកម្មដែលទទួល​បាន​ការ​ឧបត្ថម្ភ​ពីរដ្ឋាភិបាលសហព័ន្ធជាតិ ហៅថា សេវាកម្មបកប្រែភាសា TIS  https://www.tisnational.gov.au- ដែលផ្តល់សេវា​បកប្រែ​ជាង​១៥០ភាសា បកប្រែ​​តាម​ទូរសព្ទ និង​បក​ប្រែ​ដោយផ្ទាល់​។

Embrace Mental Health គឺជាគម្រោងមួយដែលគ្រប់គ្រងដោយ អង្គការសុខភាពផ្លូវចិត្តអូស្រ្តាលី ដែលផ្តោតសំខាន់លើសុខភាពផ្លូវចិត្តសម្រាប់ប្រជាជន​មកពីសាវតាវប្បធម៌និងភាសាចម្រុះ (CALD) ដោយផ្តល់នូវលទ្ធភាពទទួលបាននូវធនធាន សេវាកម្ម និងព័ត៌មាន តាមទំរង់វប្បធម៌។

វេទិកានៃសេវាកម្មអូស្រ្តាលីសម្រាប់អ្នករស់រានមានជីវិតពីការធ្វើទារុណកម្ម​និងរបួសស្នាម (FASSTT) គឺជាបណ្តាញនៃភ្នាក់ងារស្តារនីតិសម្បទាចំនួន ៨ របស់អូស្រ្តាលី ដែលធ្វើការជាមួយអ្នកនៅរស់រានមានជីវិតពីការធ្វើទារុណកម្មនិងរបួសស្នាម​ពី​បរទេស​​ហើយបានមកដល់អូស្ត្រាលី។ អតិថិជនភាគច្រើននៃទីភ្នាក់ងារ FASSTT បានមកប្រទេសអូស្ត្រាលីក្នុងនាមជាជនភៀសខ្លួនឬជាអ្នក​ដែល​ចូល​មក​តាម​ទិដ្ឋាការជំនួយមនុស្សធម៌។ មានភ្នាក់ងារសមាជិក FASSTT មួយ នៅក្នុងរដ្ឋនិងទឹកដីនីមួយៗ​ក្នុង​ប្រទេសអូស្ត្រាលី ៖ https://www.fasstt.org.au/members/

សេវាកម្មជំនួយសុខភាពផ្លូវចិត្តថ្នាក់ជាតិ Lifeline និងសេវាកម្មដទៃទៀត៖

  • ខ្សែទូរសព្ទ​សង្រ្គោះជីវិត Lifeline - 13 11 14
  • Mission Australia - https://www.missionaustralia.com.au/
  • Beyond Blue - 1300 22 4636
  • Headspace - https://headspace.org.au/
  • សេវាកម្ម​ទូរសព្ទ​ត្រឡប់មកវិញ​សម្រាប់​ការ​ធ្វើ​អត្តឃាត Suicide Call Back Service - www.suicidecallbackservice.org.au ឬ 1300 659 467
  • ខ្សែទូរសព្ទ​ជំនួយ​កុមារ Kids Helpline - 1800 55 1800
  • ខ្សែទូរសព្ទ​ជំនួយ​សម្រាប់​បុរស MensLine Australia - 1300 78 99 78

Beyond Blue ជួយសម្រួលព័ត៌មានជាភាសាផ្សេងៗ៖

រដ្ឋញូសៅវែល

ខ្សែទូរសព្ទសុខភាពផ្លូវចិត្តនៃរដ្ឋញូសៅវែល

ខ្សែទូរសព្ទ​សុខភាពផ្លូវចិត្តអាចរកបានសម្រាប់អ្នករាល់គ្នានៅរដ្ឋ​ញូសៅវែល ហើយវាដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈលេខ ១៨០០ ០១១ ៥១១ ឬគេហទំព័រ៖  https://www.health.nsw.gov.au/mentalhealth/Pages/Mental-Health-Line.aspx ។

មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តចម្រុះវប្បធម៌ (TMHC)

សេវាកម្មទូទាំងរដ្ឋនេះលើកកម្ពស់ការទទួលបានសេវាសុខភាពផ្លូវចិត្តសម្រាប់ប្រជាជនដែលមានប្រវត្តិវប្បធម៌ និងភាសាខុសៗគ្នា (CALD) ផ្តល់ការពិគ្រោះយោបល់​ និងវាយតម្លៃគ្លីនិក ការលើកកម្ពស់សុខភាពផ្លូវចិត្ត អភិវឌ្ឍធនធាន និងផ្តល់ការអប់រំនិងបណ្តុះបណ្តាល https://www.dhi.health.nsw.gov.au/transcultural-mental-health-centre ។

TMHC ផ្តល់សេវាឥតគិតថ្លៃដោយមាន​ពេទ្យ​ដែល​និយាយ​បាន​ពីរ​ភាសា ម្រាប់បុគ្គលនិងក្រុមគ្រួសារដែលមានទំនាក់ទំនងជាមួយសេវាកម្មសុខភាពផ្លូវចិត្ររដ្ឋ​ញូសៅវែល។ សេវាកម្មនេះ​តម្រូវ​ឲ្យ​មាន​ការ​បញ្ជូនបន្ត​មកពីក្រុមសុខភាពផ្លូវចិត្តក្នុងតំបន់។ ការបកប្រែភាសាពីTISអាចរកបាននៅលើគេហទំព័រ៖ https://www.tisnational.gov.au/ សម្រាប់ភាសាដែលបុគ្គលិក​ TMHC មិនចេះនិយាយ។

សេវាកម្មសម្រាប់ការព្យាបាលនិងការស្តារនីតិសម្បទានៃអ្នកដែលរស់រានមានជីវិតពីរបួសស្នាមនិងការធ្វើទារុណកម្ម (STARTTS)

STARTTS ផ្តល់ការព្យាបាលនិងការគាំទ្រផ្នែកចិត្តសាស្ត្រដែលសមស្រប​ទៅ​តាមប្រពៃណីវប្បធម៌ បូករួមទាំងអន្តរាគមន៍សហគមន៍ ដើម្បីជួយប្រជាជននិងសហគមន៍ឱ្យជាសះស្បើយពីស្នាមរបួសនៃជនភៀសខ្លួន ការកសាងជីវិតរបស់ពួកគេឡើងវិញនៅប្រទេសអូស្ត្រាលី។ https://www.startts.org.au/

ការបកប្រែភាសាពីTISអាចរកបាននៅលើគេហទំព័រ៖ https://www.tisnational.gov.au/ សម្រាប់ភាសាដែលបុគ្គលិក​ STARTTS មិនចេះនិយាយ។

រដ្ឋវិចថូរៀ

ផ្ទះមូលនិធិសម្រាប់ជនរងគ្រោះដោយការធ្វើទារុណកម្ម

អង្គការនេះផ្តល់ជូននូវសេវាកម្មឥតគិតថ្លៃសម្រាប់ជនភៀសខ្លួន ឬប្រជាជនដែលមានប្រវត្តិដូចជាជនភៀសខ្លួនក្នុង​ប្រទេស​អង់គ្លេស អារ៉ាប់ ភូមា ហាខាឈីន ដារី ឌីងកា ការ៉ែន ស្វាហ៊ីលី តាមិលនិង ទីហ្រ្គីងហ្គា។ https://foundationhouse.org.au/for-clients/client-services/

ស្វែងយល់ថាតើអ្នកអាចបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីទទួលបានសេវាកម្មទាំងនេះឬអត់ នៅទី​នេះ​៖​​ https://foundationhouse.org.au/for-clients/make-a-referral/

ការបកប្រែភាសាពីTISអាចរកបាននៅលើគេហទំព័រ៖ https://www.tisnational.gov.au/ សម្រាប់ភាសាដែលបុគ្គលិក​របស់​ពួកគេ​មិនចេះនិយាយ។

រដ្ឋ​វិចថូរៀ​ក៏មានបញ្ជីព័ត៌មានសុខភាពផ្លូវចិត្តជាភាសាផ្សេងៗផងដែរ។ វាគឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលរដ្ឋវិចថូរៀ និងចាត់ចែង​ដោយមជ្ឈមណ្ឌលវប្បធម៌ ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការប្រមូលព័ត៌មានសុខភាពដែលបានបកប្រែយ៉ាងទូលំទូលាយ៖ https://www.healthtranslations.vic.gov.au/

អង្គការ​២​ទៀត​នៅ​ក្នុង​រដ្ឋ​វិចថូរៀ ផ្តល់ការបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវចិត្ត ប៉ុន្តែមិនផ្តល់ការគាំទ្រដោយផ្ទាល់ដល់បុគ្គលនោះទេ៖

សកម្មភាពស្តីពីពិការភាពនៅក្នុងសហគមន៍ជនជាតិភាគតិច (ADEC)

ADEC រួម​បញ្ចូលទាំងកម្មវិធីទទួលបាន​សេវាកម្មសុខភាពផ្លូវចិត្ត​ចម្រុះវប្បធម៌(TMHAP) ដើម្បីធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាសុខភាពផ្លូវចិត្តសម្រាប់ប្រជាជនមកពីមជ្ឈដ្ឋានពហុវប្បធម៌។ ពួកគេធ្វើការជាមួយសហគមន៍ជនជាតិភាគតិចដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត និងវិធីដើម្បីទទួលបានសេវាសុខភាពផ្លូវចិត្តនិងអ្នកថែទាំ។

ពួកគេក៏ជួយដល់សេវាកម្មសុខភាពផ្លូវចិត្តជាមួយនឹងការអភិវឌ្ឍគំរូនិងយុទ្ធសាស្រ្តឆ្លើយតប​ទៅ​តាម​វប្បធម៌​របស់​សហគមន៍ជនជាតិភាគតិចhttp://www.adec.org.au/index.php/programs/mental-health

សុខភាពផ្លូវចិត្តចម្រុះវប្បធម៌រដ្ឋវិចថូរៀ (VTMH)

កាលពីមុនត្រូវបានគេស្គាល់ថាជាអង្គភាពវិកលចរិកចម្រុះវប្បធម៌នៃ​រដ្ឋវិចថូរៀ (VTPU)។ អង្គភាពVTMHនេះ គឺ​ជាអង្គភាព​មួយ​ក្នុង​រដ្ឋ​វិចថូរៀ​ដែលគាំទ្រសេវាកម្មសុខភាពផ្លូវចិត្ត និងសេវាកម្មគាំទ្រជនពិការចិត្តសាស្រ្ត សម្រាប់ឲ្យអ្នកជំនាញធ្វើការជាមួយអតិថិជន និងអ្នកថែទាំ ចម្រុះ​ជាតិ​សាសន៍​របស់​ពួកគេ។

វារួមបញ្ចូលទាំងសេវាកម្មសាកសួរសម្រាប់គ្រូពេទ្យ សេវាកម្មនិង​ការអភិវឌ្ឍន៍សហគមន៍ ការអប់រំ កម្មវិធីដែលចូលរួមដោយអតិថិជននិងអ្នកថែទាំ ប៉ុន្តែមិនមានសេវាកម្មដោយផ្ទាល់សម្រាប់បុគ្គលឡើយ៖ http://www.vtmh.org.au/

រដ្ឋគ្វីនស្លេន

មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តចម្រុះវប្បធម៌នៃរដ្ឋគ្វីនស្លេន (QTMHC)

QTMHC គឺជាសេវាកម្មឯកទេសទូទាំងរដ្ឋដែលធ្វើការងារ​ដើម្បីធានាថា ប្រជាជនដែល​មានសាវតាវប្បធម៌និងភាសាចម្រុះ (CALD) ទទួលបានការថែរក្សានិងការគាំទ្រខាងសុខភាពផ្លូវចិត្តទៅ​តាម​វប្បធម៌​របស់​ពួកគេ។

វាផ្តល់ជូននូវព័ត៌មានដែលបានបកប្រែរួច៖ https://metrosouth.health.qld.gov.au/qtmhc/translated-information - ក៏ដូចជាការទទួលបានសេវាកម្ម​ពី​អ្នកជំនាញតាមរយៈអ្នកសម្របសម្រួលសុខភាពផ្លូវចិត្តក្នុងតំបន់៖ https://metrosouth.health.qld.gov.au/qtmhc/programs-and-services/multicultural-mental-health-coordinator-program

កម្មវិធីផ្តល់ជំនួយដល់អ្នករស់រានមានជីវិតពីការធ្វើទារុណកម្មនិងរបួសស្នាមនៃរដ្ឋគ្វីនស្លេន (QPASTT)

QPASTT ផ្តល់នូវសេវាកម្មដែលអាចបត់បែនបាន និងមានលក្ខណៈវប្បធម៌ ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនដែលត្រូវបានគេធ្វើទារុណកម្ម ឬដែលទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តទាក់ទងនឹងការភៀសខ្លួន​មុនពេលធ្វើចំណាកស្រុកមកប្រទេសអូស្ត្រាលី។

ពួកគេផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្ត និងការគាំទ្រសង្គមដោយឥតគិតថ្លៃ ដល់អ្នករស់រានមានជីវិត រួមទាំងការប្រឹក្សា​ផ្តល់​យោបល់​ផងដែរ ៖ https://qpastt.org.au/

ក្រុមសុខភាពពិភពលោក

ក្រុមសុខភាពពិភពលោកដែលមានមូលដ្ឋាននៅទីក្រុង Brisbane រួមមានកម្មវិធីជាច្រើនសម្រាប់សហគមន៍ CALD៖

  • កម្មវិធីព្យាបាលចិត្តសាស្ត្រពហុវប្បធម៌៖ ផ្តល់ជូនប្រជាជនដែលមានសាវតាវប្បធម៌និងភាសាចម្រុះ (CALD) ក្នុងតំបន់ ប្រ់ីសបេនខាងជើង និងខាងត្បូង។ ពួកគេផ្តល់ជូននូវ​អន្តរាគមន៍ផ្នែកចិត្តសាស្រ្តដែលមានរចនាសម្ព័ន្ធវប្បធម៌រស់រវើក​និង​សុវត្ថិភាព សម្រាប់អ្នកដែលមានជំងឺផ្លូវចិត្ត ចាប់​ពីកម្រិតស្រាលរហូតដល់មធ្យម៖ https://worldwellnessgroup.org.au/multicultural-psychological-therapies-program/
  • សុខភាពជនស្វែងសុំ​សិទ្ធិ​ជ្រក​កោន និង​ជនភៀស៖ ផ្តល់នូវការថែទាំ​ផ្តោតការ​យក​ចិត្ត​ទុកដាក់​លើ ក្រុមគ្រួសារ សុវត្ថិភាពខាងវប្បធម៍ និងការ​មើលថែរួមបញ្ចូលគ្នាដល់ប្រជាជនងាយរងគ្រោះ ដើម្បីកាត់បន្ថយវិសមភាពសុខភាពរយៈពេលវែង៖ https://worldwellnessgroup.org.au/refugee-asylum-seeker-health/
  • សេវាកម្មសុខភាពសម្រាប់សិស្សនិស្សិតអន្តរជាតិ៖ ក្នុងនាមជាអ្នកជំនាញផ្នែកថែទាំសុខភាពសម្រាប់មនុស្សមកពីមជ្ឈដ្ឋានវប្បធម៌ផ្សេងៗគ្នា វាអាចត្រូវបានប្រើប្រាស់ដោយនិស្សិតអន្តរជាតិដែលមានធានារ៉ាប់រងសុខភាពសម្រាប់​និស្សិតនៅបរទេស (OSHC) ដែលមកពីប្រភពវប្បធម៌ខុសគ្នា៖https://worldwellnessgroup.org.au/international-students-services/
  • កម្មវិធីវប្បធម៍នៅក្នុងចិត្ត(Culture In Mind) គឺជាកម្មវិធីផ្អែកលើសហគមន៍ដែលផ្តល់ការគាំទ្រផ្នែកចិត្តសាស្ត្រដល់សង្គម ដល់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលរស់នៅក្នុងតំបន់Greater Brisbane ៖ https://worldwellnessgroup.org.au/culture-in-mind/
ទីកន្លែងសុខដុម​រមនា (Harmony Place)

Harmony Placeគឺជាអង្គគារ​ក្រៅ​រដ្ឋាភិបាល និង​ជាអង្គការពហុវប្បធម៌នៅ​ក្នុង​សហគមន៍មូលដ្ឋាន ដែលផ្តល់សេវាកម្មសុខភាពផ្លូវចិត្តដល់ប្រជាជនមកពីតំបន់វប្បធម៌ចំរុះនិងភាសា (CALD) ។ ពួកគេធ្វើការជាមួយមនុស្សដែលមានអាយុលើសពី ១២ ឆ្នាំឡើង​ទៅ រួមមាន ជនចំណាកស្រុកនិងកូនៗរបស់​ពួកគេ ជនភៀសខ្លួន ជនស្វែងសុំសិទ្ធិជ្រកកោន ជនអន្តោប្រវេសន៍ជំនាញ និងប្តីឬប្រពន្ធរបស់​ពួកគេ។ ពួកគេប្រតិបត្តិការនៅទូទាំងរដ្ឋឃ្វីនស្លែន​ ដោយសង្កត់ធ្ងន់ជាពិសេសទៅលើតំបន់វប្បធម៌ចម្រុះនានានៃ​តំបន់អាគ្នេយ៍​នៃ​រដ្ឋគ្វីនស្លេន,ប្រ៊ីសបេន ឡូហ្គែន, អ៊ីបវិច និង​ហ្គោលខូស្តិ៍ ។ http://harmonyplace.org.au

ខ្សែទូរសព្ទ​ជំនួយ​សុខភាពផ្លូវចិត្ត
ការហៅទូរសព្ទ​ទៅកាន់​លេខ 1300 MH CALL (1300 642 255) គឺជាសេវាទូរសព្ទសុខភាពផ្លូវចិត្តសម្ងាត់មួយសម្រាប់អ្នករដ្ឋឃ្វីនស្លែន ដែលផ្តល់នូវទំនាក់ទំនងដំបូងដល់សេវាសុខភាពផ្លូវចិត្តសាធារណៈ។ https://www.qld.gov.au/health/mental-health
សេវាកម្ម​បក​ប្រែ​ភាសា​ពី TIS អាច​ស្វែងរកបាន​នៅ​លើ៖  https://www.tisnational.gov.au/

ដែនដីភាគខាងជើង

MHACA (Central Australia)

សេវាកម្ម MHACA មានសម្រាប់អ្នកដែលមានអាយុលើសពី ១៨ ឆ្នាំឡើង​ទៅ ដែលមានរោគសញ្ញាសុខភាពផ្លូវចិត្ត។ សេវាកម្មអ្នកបកប្រែភាសាអាចរកបានតាមរយៈការណាត់ជួប ហើយបុគ្គលិកវិញរួមមានអ្នកនិយាយភាសាចិន អ៊ូឌូ អៀរឡង់ និងហិណ្ឌូ៖ https://mhaca.org.au/ ។

TeamHealth (Darwin)

TeamHealth ផ្តល់នូវសេវាកម្ម និងការគាំទ្រដល់ប្រជាជនក្នុងតំបន់​នៅ​ដែន​ដីភាគខាង​ជើង ដែលមានបញ្ហាសុខភាពផ្លូវចិត្ត ឬងាយរងគ្រោះ៖ https://www.teamhealth.asn.au/។ សេវាកម្ម​បកប្រែ​ភាសា​ពីTIS មាន​សេវាកម្ម​បកប្រែ​ដោយស្វ័យ​ប្រវត្តិ​ជាង ៨០ ភាសា៖ https://www.tisnational.gov.au/ ។

មជ្ឈមណ្ឌលជនភៀសខ្លួន Melaleuca

នេះគឺ​ជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែល​ផ្តល់ជូន​នូវសេវាកម្មមនុស្សធម៌ផ្តោតសំខាន់ដល់ការ​គោរព​កិត្តិយសបុគ្គលនិងក្រុមគ្រួសារ ពីមជ្ឈដ្ឋានជនភៀសខ្លួននិងជនចំណាកស្រុក។ ពួកគេផ្តល់ជូនសេវាកម្មឥតគិតថ្លៃសម្រាប់ក្រុមគ្រួសារ មនុស្សពេញវ័យកុមារ និងយុវជន៖http://www.melaleuca.org.au/

សម្ព័ន្ធសុខភាពផ្លូវចិត្តដែនដីភាគខាងជើង(NTMHC)

NTMHC គឺ​ជា​អង្គភាព​កំពូល​មួយ​សម្រាប់​សហគមន៍​ដែល​ចាត់​ចែង​​សេវាកម្មសុខភាពផ្លូវចិត្តនៅ​ទូទាំង​ដែនដី​ភាគខាង​ជើង។https://www.ntmhc.org.au/

ខ្សែទូរសព្ទជំនួយសុខភាពផ្លូវចិត្តដែនដីភាគខាងជើង៖ ១៨០០ ៦៨២ ២៨៨

សេវាកម្មសុខភាពផ្លូវចិត្ត​ថ្នាក់រដ្ឋអាចស្វែងរកបានតាមរយៈបណ្តាញជំនួយសុខភាពផ្លូវចិត្ត ហើយសេវាកម្មទាំងនេះប្រើ​សេវាកម្មបកប្រែនៅពេលចាំបាច់៖ https://www.tisnational.gov.au/។ https://nt.gov.au/wellbeing/mental-health/24-hour-mental-health-hotline

រដ្ឋអូស្រ្តាលីខាងត្បូង

សមាគមសំរាប់សេវាកម្មដើម្បី​អ្នករស់រានមានជីវិតពីការរងរបួស​និង​ការ​ធ្វើ​ទារុណកម្ម (ASeTTS)

ASeTTSផ្តល់សេវារួមដើម្បីជួយជនភៀសខ្លួនដែលនៅ​រស់រាន​មាន​ជីវិត​ពីការធ្វើទារុណកម្ម និងរបួសស្នាម ដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ ដោយមានសេវាកម្មជាភាសា អារ៉ាប់ ឌីងកា ការ៉ែន និង​ភាសា គីរុនឌី។ https://asetts.org.au/our-services/counselling/ 

មណ្ឌលសុខភាពផ្លូវចិត្ត​ចម្រុះវប្បធម៌រដ្ឋអូស្ត្រាលីខាងលិច

សេវាកម្មនេះអាចប្រើបានតែនៅខាងក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភើត (Royal Perth Hospital) និងសេវាកម្មបីវគ្គ បន្ទាប់ពីអ្នកជំងឺចេញពី​មន្ទីរ​ពេទ្យ។ មានអ្នកបកប្រែដោយ​ផ្ទាល់ ឬ​តាមទូរសព្ទ៖  https://www.healthdirect.gov.au/australian-health-services/20072382/west-australian-transcultural-mental-health-centre/services/perth-6000-50-murray-street

រដ្ឋថាសម៉ាញៀ

មជ្ឈមណ្ឌលពិសេស  Phoenix Centre

Phoenix Centre ធ្វើប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលធនធានជនអន្តោប្រវេសន៍ និងផ្តល់សេវាកម្មជំនាញស​ម្រាប់អ្នករួចផុត​ពីការ​ស្លាប់​ដោយសារ​ការធ្វើទារុណកម្មនិងរបួសស្នាម។ វាផ្តល់នូវការប្រឹក្សាយោបល់ និងការបណ្តុះបណ្តាល និងគម្រោងជាច្រើន ដែលគាំទ្រដល់សុខភាពនិងសុខុមាលភាពរបស់បុគ្គលនិងសហគមន៍។ មជ្ឈមណ្ឌលហ្វ៊ីនិចមានបុគ្គលិកដែលមានមូលដ្ឋាន​នៅហូបាត និងឡនសេសស្ទិន ហើយផ្តល់សេវាកម្មទូទាំងរដ្ឋ៖ https://mrctas.org.au/phoenix-centre/

សេវាកម្មសុខភាពផ្លូវចិត្តរបស់រដ្ឋាភិបាលតាសម៉ាញៀ ផ្តល់ការថែទាំដល់អ្នកស្រុកដែលមានស្ថានភាពសុខភាពផ្លូវចិត្តធ្ងន់ធ្ងរនៅក្នុងកន្លែងសំរាកព្យាបាល និងក្នុងសហគមន៍ ដឹកនាំដោយគ្លីនិករដ្ឋាភិបាលឬតាមរយៈអ្នកផ្តល់សេវាថែទាំសុខភាព អ្នកជំនាញឯកជន និងមជ្ឈមណ្ឌល​នានា រួម​ទាំង​វេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺទូទៅ​ផងដែរ។ 
សម្រាប់ព័ត៌មានបន្ថែមស្តីអំពីវិធីចូលប្រើសេវាកម្មសុខភាពផ្លូវចិត្ត សូមចូលទៅកាន់គេហទំព័រ៖ http://www.dhhs.tas.gov.au/mentalhealth/mhs_tas ។ សម្រាប់ការវាយតំលៃនិងការ​បញ្ជូន​បន្ត​ សូម​ទូរសព្ទ​លេខ  ១៨០០ ៣៣២ ៣៨៨ ។

ដែនដីរដ្ឋធានីអូស្រ្តាលី(ACT)

Companion House ជួយដល់ជនរងគ្រោះពីការធ្វើទារុណកម្មនិងរបួសស្នាម

ដោយផ្តល់ជូននូវសេវាកម្មប្រឹក្សាយោបល់ និងផ្តល់ជំនួយ​ពី​សំណាក់បុគ្គលិកគាំទ្រ ធ្វើការជាមួយជន​ស្វែងសុំសិទ្ធិជ្រកកោននិងជនភៀសខ្លួន Companion House មានគោលបំណងជួយប្រជាជនឱ្យកសាងជីវិតរបស់ពួកគេឡើងវិញនៅក្នុង​ប្រទេសអូស្ត្រាលី គ្រប់គ្រងស្ថានភាពជីវិតដែល​ជួបការលំបាក និងដំណើរការផលប៉ះពាល់នៃការប៉ះទង្គិចផ្លូវចិត្តកន្លងមក។

អ្នកប្រឹក្សាយោបល់ធ្វើការជាមួយអ្នក​ទាំង​នោះ ទាំងអ្នកដែលទើបមកដល់ថ្មី និងអ្នកដែលមកតាំងទីលំនៅយូរមកហើយ ព្រមទាំង​មានអ្នកជំនាញដើម្បីធ្វើការជាមួយមនុស្សពេញវ័យ កុមារ និងយុវជន។ http://www.companionhouse.org.au/

រដ្ឋាភិបាល ACT មានសេវាកម្ម​វិបត្តិសុខភាពផ្លូវចិត្ត ដែលអាចប្រើប្រាស់​បាន​តាមទូរសព្ទ (១៨០០ ៦២៩ ៣៥៤ ឬ ០២ ៦២០៥ ១០៦៥) ឬតាមរយៈគេហទំព័រនេះ៖ https://www.health.act.gov.au/services-and-programs/mental-health/getting-help

រដ្ឋអូស្ត្រាលីខាងត្បូង

អង្គភាពទំនាក់ទំនងអូស្ត្រាលី (Relationships Australia)

សេវាកម្មអប់រំបុគ្គលនិងពង្រឹងអំណាចសហគមន៍ (PEACE)នេះ  ផ្តោតលើការបម្រើសហគមន៍ពហុវប្បធម៌ដែល​មាន​វប្បធម៌ខុសៗគ្នា ។ ដោយមិនបានគិតពីស្ថានភាពទិដ្ឋាការរបស់ពួកគេនោះ PEACE ផ្តល់សេវាកម្មដែលជួយដល់បុគ្គល ក្រុមគ្រួសារនិងសហគមន៍៖  https://www.rasa.org.au/services/couples-families/peace-multicultural-services/

សេវាកម្មជំនួយនិងការស្តារនីតិសម្បទាដល់អ្នករស់រានមានជីវិតពីការធ្វើទារុណកម្ម និង​របួសស្នាម(STTARS)

STTARSជាសេវាកម្មឯកទេសដែលផ្តល់ការប្រឹក្សាដល់ប្រជាជនមកពីជនភៀសខ្លួន និងប្រវត្តិដូចជាជនភៀសខ្លួន ដើម្បីគាំទ្រពួកគេក្នុងដំណើរការព្យាបាល​ និងជាសះស្បើយ។ សេវាកម្មនេះផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ ហើយអាចប្រើប្រាស់បាន មិនថា​អ្នក​នោះ​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​យូរ​ប៉ុណ្ណា​ហើយនោះទេ។ មាន​បញ្ជីរង់​ចាំ​សម្រាប់​សេវាកម្ម STTARS ប៉ុន្តែវាត្រូវបានគ្រប់គ្រងតាមបែបជាក្រុម ហើយអ្នកដែលមានតម្រូវការខ្ពស់បំផុត ត្រូវបានផ្តល់អាទិភាព។

សេវាកម្មរបស់triage  គឺមិនគិតថ្លៃ ដោយស្ម័គ្រចិត្ត រក្សាការសម្ងាត់ និងធ្វើឡើងដោយមានអ្នកផ្តល់ប្រឹក្សានិងអ្នកបកប្រែដែលមានសមត្ថភាព។

ពួកគេមានកម្មវិធីបន្ថែមទៀតដែលមានជំនាញសម្រាប់កុមារនិងយុវជន ក្រុមគ្រួសារ និងអ្នកស្វែងរកសិទ្ធិជ្រកកោន៖https://www.sttars.org.au/



  • ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវតែស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់,៥ម៉ែត្រ។  សូមពិនិត្យមើលបទបញ្ញត្តិរឹតបន្តឹងស្តីពីចំនួនកំណត់នៃការជួបជុំគ្នានៅក្នុងរដ្ឋរបស់លោកអ្នក៖ https://www.sbs.com.au/language/khmer/how-australia-s-states-and-territories-are-relaxing-coronavirus-restrictions
  • ការធ្វើតេស្តរកវីរុសកូរ៉ូណាឥឡូវនេះមានលក្ខណៈទូលំទូលាយជាងមុននៅទូទាំងប្រទេសអូស្រ្តាលី។ប្រសិនបើអ្នកមានអាការគ្រុនផ្តាសាយឬផ្តាសាយធំសូមចាត់ចែងការធ្វើតេស្តដោយទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកទាក់ទងទៅខ្សែទូរស័ព្ទ​​ព័ត៌មានសុខភាពវីរុសកូរ៉ូណា​​តាមរយៈលេខ៖១៨០០០២០០៨០។
  • កម្មវិធីApp​តាមដានវីរុសកូរ៉ូណារបស់រដ្ឋាភិបាលសហព័ន្ធ COVIDSafe អាចដោនឡូតបានពី​ app store នៅលើទូរស័ព្ទរបស់លោកអ្នក។
  • SBS ប្តេជ្ញាផ្តល់ជូនសហគមន៍ចម្រុះអូស្រ្តាលីនូវការវិវត្តន៍ថ្មីៗបំផុតរបស់កូវីដ១៩។ដំណឹងនិងព័ត៌មានមាន៦៣ភាសានៅលើគេហទំព័រ៖  sbs.com.au/coronavirus 

Share

Published

Updated

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service