របៀប​ទាញ​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​កូវិដ-19

គេរំពឹងថាពលរដ្ឋចាំបាច់ត្រូវតែមានភស្តុតាងបញ្ជាក់ថាខ្លួនបានចាក់វ៉ាក់សាំងបង្ការកូវិដ-19 ដើម្បីអាចរីករាយជាមួយនឹងសេរីភាពបាន។ នេះបើតាមអ្វីដែលគណៈរដ្ឋមន្ត្រីថ្នាក់ជាតិបានយល់ព្រម ដើម្បីធ្វើការបន្ធូរបន្ថយការរឹតបន្តឹងដោយភ្ជាប់មកជាមួយនូវលក្ខខណ្ឌក្នុងការចាក់វ៉ាក់សាំង។ ពលរដ្ឋជាច្រើនចង់បានប័ណ្ណចាក់វ៉ាក់សាំងរបស់គេជាប់ខ្លួន។

People queuing for the COVID-19 vaccine at a vaccine centre.

People queuing for the COVID-19 vaccine at a vaccine centre. Source: Getty Images/James D. Morgan

មាន​វិធីងាយៗ​មួយចំនួន​ដើម្បី​អាច​ឲ្យ​អ្នក​ទាញ​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ឌីជីថល​នៅ​ពេល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​។

តើ​ព័ត៌មាន​ស្តីពីការ​ចាក់​វ៉ាក់សាំង​របស់​អ្នក​មាន​កត់​ត្រា​នៅ​កន្លែង​ណា?

គន្លឹះ​ក្នុង​ការ​ទាញ​យក​ប្រវត្តិ​ស្តី​ពីការ​ចាក់​វ៉ាក់សាំង​បង្ការ​របស់​អ្នក​គឺ​​ត្រូវ​ចូល​ទៅកាន់ កំណត់​ត្រា​ស្តីពីការ​ចាក់​វ៉ាក់សាំង​អូស្ត្រាលី (Australian Immunisation Register (AIR)។ 

នៅពេល​អ្នក​ចាក់​វ៉ាក់សាំង​ ព័ត៌មាន​ស្តីពីការ​ចាក់វ៉ាក់សាំង​របស់​អ្នក​នឹង​ត្រូវ​កត់​ត្រា​នៅក្នុង​កំណត់​ត្រា​ខាង​លើ​នេះ។ បន្ទាប់​មក​ព័ត៌មាន​នេះ​នឹង​បង្ហាញ​នៅលើ​គណនេយ្យ Medicare របស់​អ្នក​ក្រោម​ចំណុច ‘Immunisation history statement’។ ជាធម្មតា​អ្នក​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​ដល់​អ្នក​នឹង​បញ្ចូល​ទិន្នន័យ​លម្អិត​របស់​អ្នក​ក្នុង​រយៈ​ពេល 24ម៉ោង​ក្រោយ​ពីចាក់​រួច។

ប្រវត្តិ​ចាក់​វ៉ាក់សាំង​របស់​អ្នក​មិន​ត្រឹម​តែ​កត់​ត្រា​នូវ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវិដ-19 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កត់​ត្រា​នូវ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​គ្រុន​ផ្តាសាយ​ដែល​អ្នក​បាន​ទទួល​ផង​ដែរ។

ពលរដ្ឋ​គ្រប់​រូប​ដែល​មាន​អាយុ​14ឆ្នាំឡើង នឹង​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ផ្ទាល់​ខ្លួន​របស់​គេ។
Medicare card
Medicare is Australia's universal health insurance that guarantees health services at low or no cost. Source: AAP Image/Mick Tsikas


Medicare card
Medicare is Australia's universal health insurance that guarantees health services at low or no cost. Source: AAP Image/Mick Tsikas
ប្រសិន​បើ​កំណត់​ត្រា​ពីការ​ចាក់វ៉ាក់សាំង​របស់​អ្នក​មិន​បាន​បង្ហាញ​បន្ទាប់​ពី​បាន​ចាក់​ 10ថ្ងៃ​រួច​ហើយ​នោះទេ សូម​ទាក់​ទង​ជាមួយ​កន្លែង​ផ្តល់​វ៉ាក់សាំង។ គេ​អាច​រាយ​ការណ៍​ពី​ករណី​នេះ​ទៅកាន់ AIR ប្រសិន​បើ​ចាំ​បាច់។ 

សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ក្រៅប្រទេស​ដោយ​ប្រើ​វ៉ាក់សាំង​ដែល​ផ្តល់​ការ​អនុញ្ញាត​ដោយ​អូស្ត្រាលី ក៏​អាច​បញ្ចូល​ព័ត៌មាន​ចូល​ទៅក្នុង AIR ​បាន​ផងដែរ។  សេវាកម្ម​អូស្ត្រាលី​ (Services Australia) ពន្យល់​ពី​របៀប​បញ្ចូល​ ព័ត៌មានពីការ​ចាក់​វ៉ាក់សាំង​ក្រៅប្រទេស ទៅក្នុង​ប្រវត្តិ​ចាក់វ៉ាក់សាំង​របស់​អ្នក។

ប័ណ្ណ​ចាក់​វ៉ាក់សាំង​មាន​ផ្តល់​ជូន​អ្នក​ទាំង​ឡាយ​ណា​ដែល​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​ហើយ។ អ្នក​ដែល​ទើប​តែ​ចាក់​បាន​មួយ​ដូស​ក៏​អាច​ប្រើ​ប័ណ្ណ​បញ្ជាក់​ពី​ប្រវត្តិ​ចាក់​វ៉ាក់សាំង​បាន​ផង​ដែរ​ដើម្បី​បញ្ជាក់​ពីភស្តុ​តាង​បាន​ចាក់​វ៉ាក់សាំង។

ជំហាន​ផ្សេងៗ​ក្នុង​ការ​ទាញ​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង

លោក Hank Jongen នាយក​គ្រប់​គ្រងសេវាកម្ម​អូស្ត្រាលី​បញ្ជាក់​ថា "អ្វី​ដែល​ខ្ញុំ​ជំរុញ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ធ្វើ​គឺ​ត្រូវ​បង្កើត​គណ​នេយ្យ myGov ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​នៅ​ឡើយ"។ បន្ទាប់​ពី​បង្កើត​គណនេយ្យ myGov រួច​ហើយ ត្រូវ​ភ្ជាប់​គណនេយ្យ​នោះ​ជាមួយ Medicare។

បន្ទាប់​មក​ត្រូវ​ទាញ​យក​កម្មវិធី Express Plus Medicare mobile។

"នៅពេល​ដែល​អ្នក​បាន​ភ្ជាប់​គណនេយ្យ​អន​ឡាញ​នេះ​ហើយ អ្នក​នឹង​មាន​ភស្តុតាង​ដែល​អ្នក​ត្រូវ​ការ​ចាំ​បាច់​នៅក្នុង​ដៃរបស់​អ្នក"។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក Jongen។ ប្រសិនអ្នក​មិន​ចង់​ប្រើ​កម្មវិធី​នេះ​ទេ ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​មើល​ប្រវត្តិ​ចាក់​វ៉ាក់សាំង​របស់​អ្នក​អន​ឡាញ ដោយ​ជ្រើស​រើស​ប័ណ្ណ​ឌីជីថលចាក់​វ៉ាក់សាំង​បង្ការ​កូវិដ-19  បន្ទាប់​មក​ទាញ​យក​ប័ណ្ណ​នេះ​ដាក់​ក្នុង​ទូរស័ព្ទ​របស់​អ្នក។
COVID-19 certificiate
Source: Services Australia
ប្រសិន​បើព័ត៌មាន​លម្អិត​ក្នុង​គណនេយ្យ ​ Medicare របស់​អ្នក​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព​ទេ អ្នក​មិន​អាច​ភ្ជាប់​គណនេយ្យ​របស់​អ្នក​ជាមួយ Medicare បានទេ។

សេវាកម្ម​អូស្ត្រាលី​បាន​ផលិត វីដេអូ ខ្លីមួយពន្យល់​​ពីរបៀប​ភ្ជាប់​គណនេយ្យ Medicare ជាមួយគណនេយ្យ myGov ដោយ​ប្រើ​ប័ណ្ណ​ Medicare របស់​អ្នក។ ប្រសិន​បើ​អ្នក​គ្មាន​សិទ្ធិ​ទទួល​ប័ណ្ណ Medicare ទេ អ្នក​អាច​ទាញ​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​តាម​អនឡាញ​ដោយ​ប្រើ​​សេវាកម្មលេខ​សម្គាល់​ថែ​ទាំ​សុខភាព​របស់​អ្នកតាមរយៈ​គណនេយ្យ myGovក៏បាន​ដែរ។ អ្នក​អាច​ទាញ​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង ឬ​រក្សា​ទុក​នៅក្នុង​កាបូប​ឌីជីថល​របស់​អ្នក digital wallet ​ ។

តើអ្នកត្រូវធ្វើដូចម្តេចប្រសិនបើគ្មានទូរស័ព្ទទំនើប ឬមិនចង់ទាញយកប័ណ្ណតាមអនឡាញ?

"ជាការ​ពិត​ទោះបីជា​យើង​ផ្តល់​យោបល់​ឲ្យ​ប្រើ​គណនេយ្យ myGov ក៏​ដោយ ប្រសិន​បើ​អ្នក​មិន​អាច​ប្រើប្រាស់​បាន ឬ​មិន​ចង់​ប្រើ​ជម្រើស​នេះ​ទេ អ្នក​អាច​ទាក់​ទង​ទៅកាន់​សេវាកម្ម​អូស្ត្រាលី​ដើម្បី​ស្នើ​សុំ​ប័ណ្ណ​នេះ​មួយច្បាប់​បាន​ផង​ដែរ។ អ្នក​អាច​ស្នើ​សុំ​តាម​រយៈទូរស័ព្ទ​ទៅលេខ 1800 653 809"។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពីលោក Jongen។ 

អ្នក​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​របស់​អ្នក​ក៏​អាច​បោះ​ពុម្ព (Print) ប្រវត្តិ​ចាក់វ៉ាក់សាំង​របស់​អ្នក​នៅ​ពេល​អ្នក​ទទួល​វ៉ាក់សាំង​បាន​ផង​ដែរ។

តើព័ត៌មានរបស់អ្នកមានសុវត្ថិភាពទេ?

បើ​តាម​សេវាកម្ម​អូស្ត្រាលី (Services Australia) ប័ណ្ណ​ឌីជីថល​ចាក់វ៉ាក់សាំង​បង្ការ​កូវិដ-19 បាន​ដាក់​បញ្ចូល​នូវ​ចំណុច​មួយ​ចំនួន​ដើម្បី​ការ​ពារ​នឹង​សកម្មភាព​លួច​បន្លំ។

នៅពេល​អ្នក​មើល​ប័ណ្ណ​ចាក់​វ៉ាក់សាំង​នេះ​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​និម្មិត​សញ្ញា​ជាតិ​បង្ហាញ​នូវរូប​ភាព​ផុស​ចេញ​ច្បាស់ ដែល​មាន​ន័យ​ថា​រូប​ភាព​នេះ​ផ្លាស់​ទី និង​ដូរ​ពណ៌នៅ​ពេល​អ្នក​ផ្អៀង​អេក្រង់​របស់​អ្នក។

ប័ណ្ណ​ឌីជីថល​នេះ​ក៏​អាច​បញ្ជាក់​ពី​លក្ខណៈ​ដើម​របស់​វា​ដោយ​បង្ហាញ​នូវ​សញ្ញា​ទិក (Tick) មាន​ចលនា លេខ​ឯកសារ​ និង​រូប​នាឡិកា​ស្ថិត​នៅ​ខាង​ក្រោម​ស្លាក​សញ្ញា​ជាតិ។

ទោះ​បី​ជា​មាន​លក្ខណៈ​ពិសេស​យ៉ាង​នេះ​ក៏​ដោយ​ក៏​កម្មវិធី Express Plus Medicare មាន​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សុវត្ថិភាព​ដែល​អាច​អនុញ្ញាត​ឲ្យ​គេ​ក្លែង​បន្លំ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​កូវិដ-19 បាន។ មជ្ឈ​មណ្ឌល​សុវត្ថិភាព​អន​ឡាណ​អូស្ត្រាលី​បាន​ផ្តល់​ការ​ណែនាំ​ដល់​ស្ថាប័នរដ្ឋទាំង​អស់​ឲ្យ​គាំ​ទ្រ​នូវ​ដំណើរការ​រៀបចំ​ប័ណ្ណ​ចាក់វ៉ាក់សាំង និង​បន្ថែម​នូវ​ចំណុច​សុវត្ថិភាព​ផ្សេងៗ​ទៀត។
A screenshot of a text message about COVID-19 passport
Authorities are warning against sharing your details through links contained in unsolicited text messages offering COVID-19 passports. Source: ACCC Scamwatch
អាជ្ញា​ធរ​ក៏​បាន​ព្រមាន​ពលរដ្ឋ​កុំ​ឲ្យ​ផ្តល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​តាម​រយៈ​តំណ​ភ្ជាប់ (Link) ដែល​ផ្ញើតាម​រយៈ​សារ​ដែល​យើង​មិន​ស្គាល់ប្រភព​ដោយ​ផ្តល់​នូវ​ទិដ្ឋាការ​កូវិដ-19 (COVID-19 passports)។ 


ការ​ទាញ​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 មិន​គិត​ថ្លៃ​ទេ។ ពលរដ្ឋ​មួយ​ចំនួន​ទទួល​បាន​សារតាម​ទូរស័ព្ទ និង​សារ​អេឡិច​ត្រូនិក​ដោយមាន​ភ្ជាប់តំណ​ភ្ជាប់​ (Link) ​​ដោយ​ផ្តល់​ជូន​នូវ COVID-19 passports ក្នុង​តម្លៃពីរ​ដុល្លារ។ ចូរ​កុំ​ចុច​លើ​ដំណ​ភ្ជាប់​នោះ​ឲ្យ​សោះ។



“សារ​ទាំង​នោះ​គឺជា​សារ​ដើម្បី​លួ​ចបន្លំ។ ប្រសិន​បើ​អ្នក​ចុច​លើ​តំណភ្ជាប់​នោះ គេ​នឹង​ស្នើ​សុំ​ព័ត៌មាន​ផ្ទាល់​ខ្លួន ប្រសិន​បើ​អ្នក​ច្រឡំ​ផ្តល់​ព័ត៌មាន​ទាំង​នោះ ​អ្នក​នឹង​ត្រូវ​បង់​ថ្លៃ​ច្រើន​ជាង​ពីរដុល្លារ​ហើយ" នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពីលោក Jongen ។

ផ្នែក​សេវាកម្ម​អូស្ត្រាលី​ក៏មាន​ឧបករណ៍​ងាយៗ​ដើម្បី​ជួយ​ពលរដ្ឋ​អាច​ទទួល​បាន​ភស្តុតាង​ចាក់​វ៉ាក់សាំង​ដោយ​ផ្អែក​លើ​កាលៈទេសៈ​របស់​ពលរដ្ឋ​មួយរូបៗផង​ដែរ។ សូម​មើល servicesaustralia.gov.au/covidvaccineproof


Share

Published

Updated

By Melissa Compagnoni

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service