ការសិក្សាថ្មី៖ ព្រូនអាចជួយព្យាបាលជំងឺធាត់ជ្រុលបាន

ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងម៉ែលប៊ិននិយាយថា ព្រូនអាចជួយព្យាបាលជំងឺធាត់ជ្រុលបាន។

Piece of intestine blocked by worms

Piece of intestine blocked by worms Source: Wikimedia Commons

អ្នក​វិទ្យាសាស្រ្ត​មក​​ពី​សកល​វិទ្យាល័យ​ Monash បាន​រក​ឃើញ​ថា ព្រូន​ចែក​រំលែក​ហ្សែន​ស្រ​ដៀង​គ្នា​ទៅ​នឹង​មនុស្ស​ដែរ។

របកគំហើញ​​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត Proceedings of the National Academy of Sciences នេះ​ និយាយថា ហ្សែន​នេះ​​ទប់ស្កាត់​ការ​ផ្ទុកសារធាតុខ្លាញ់​នៅ​ក្នុង​ពោះវៀន ក៏ដូច​ជា​ការ​ដាក់កម្រិត​ការ​គេង​​​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច។

អនុ​សាស្រ្តាចារ្យ Riger Pocock មានប្រសាសន៍ថា នៅ​ពេល​ដែលគេ​ដក​យក​ហ្សែននេះ​ចេញ​ពី​កោសិកាកាយប្រសាទ​នៅ​ក្នុង​ខួរក្បាល​របស់​ព្រូន ពួកវា​មាន​ផ្ទុក​នូវ​សារធាតុ​ខ្លាញ់​២០​និង​៣០%​ច្រើន​ជាង​អ្វី​ដែល​វាគួរ​តែ​មាន​នៅ​ក្នុង​ការ​​តម​ចំណី​ដូច​គ្នា។

សាស្រ្តាចារ្យ Pocock និយាយថា របកគំហើញនេះ​អាច​នាំ​ឲ្យ​មាន​ការ​ព្យាបាល​ថ្មី​សម្រាប់​អ្នក​កើត​ជំងឺ​ធាត់ជ្រុល៕


1 min read

Published

Updated

By Sopharany Hay

Source: SBS News




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now