គេសង្ស័យថាមេដឹកនាំកូរ៉េខាងជើងធ្វើឃាតបងប្រុសបង្កើតខ្លួនឯង

បងប្រុសឳពុកតែមួយម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ដែលផ្តាច់ទំនាក់ទំនងគ្នាជាយូរមកហើយនោះ ត្រូវបានគេធ្វើឃាតនៅឯព្រលានយន្តហោះទីក្រុង កូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដោយមានពាក្យចចាមរ៉ាមសង្ស័យថាជាការវាយប្រហាររបស់ភ្នាក់ងារកូរ៉េខាងជើង។

The victim, Kim Jong-nam (AAP)

The victim, Kim Jong-nam (AAP) Source: The victim, Kim Jong-nam (AAP)

មានសេចក្តី​រាយការណ៍​មក​ថា ជនរងគ្រោះ​បាន​ប្រាប់​បុគ្គលិក​​ពេទ្យ​ ថា​លោក​ត្រូវ​បាន​គេ​ ចាក់​សារធាតុ​គីមី​ចូល​ក្នុង​ខ្លួនរបស់លោក។

លោក គីម ជុង​ណាម (Kim Jong-Nam) គឺ​ជាបងប្រុស​ម្តាយ​ទី​ទៃ​របស់​មេដឹកនាំ​កូរ៉េខាង​ជើង គីម​ជុង​អ៊ុន ហើយ​ត្រូវ​បាន​គេ​ដឹងមកថា លោក​បាន​ចំណាយ​ពេល​វេលា​ភាគច្រើន​នៅខាង​ក្រៅ​ប្រទេស​ ព្រមទាំង​និយាយ​ចេញ​ជា​សាធារណៈប្រឆាំង​ទៅ​នឹង​របបគ្រប់គ្រង​ដូច​ជាស្តេច​​របស់​គ្រួសារ​លោក។

លោក Aidan Foster-Carter អ្នក​វិភាគជនជាតិ​អង់គ្លេសម្នាក់​ដែល​វិភាគ​លើ​កិច្ច​ការ​របស់​កូរ៉េ​និយាយថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​វាយ​ប្រហារនេះ។

លោក Aidan Foster-Carter ៖ “លោក គីម ជុង​ណាម ត្រូវ​បាន​និរទេស​ចេញ​ លោក​មានការ​​រិះគន់​បន្តិចបន្តួច មិនសូវឆ្លាត ការពិត​​ ដូច​ដែល​បាន​ឃើញហើយ កាល​ពី​ប៉ុន្មាន​ឆ្នាំមុន នៅ​ពេល​ដែល​ប្អូនប្រុស​របស់​លោក គីម​ជុង​អ៊ុន បន្ត​តំណែង​ពីឳពុក។ ប៉ុន្តែ​យើង​មិន​បាន​ដឹង​ដំណឹង​ពី​គាត់​អស់​ពេល​មួយ​រយៈ​ ហើយ​ខ្ញុំ​សន្មតថា​កាត់​គឺ​ជា​មនុស្ស​តូច​ទាប ដែល​​មិន​មាន​ការ​គម្រាមកំហែងអ្វី​ដល់​អ្នក​ណាម្នាក់ឡើយ។ ប៉ុន្តែ​វាហាក់ដូចជា​ ​ប្អូន​ប្រុស​របស់​គាត់​គិតឃើញខុស​ពីនេះ)៕


1 min read

Published

By Sopharany Hay

Source: SBS News




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now