បន្ទាប់ពីការបើកដំណើរការកាលពីថ្ងៃអាទិត្យ កម្មវិធីតាមដានកូវីដ១៩ថ្មីរបស់រដ្ឋាភិបាលហៅថា “COVIDSafe” ឃើញថាប្រជាជនអូស្រ្តាលីជាង១,៨៩លាននាក់បានដោនឡូតកម្មវិធីAppនេះ។
កម្មវិធីដែលរដ្ឋាភិបាលកំពុងលើកទឹកចិត្តឲ្យសាធារណជនដំឡើង នេះ គឺមានគោលបំណងជួយដល់មន្ត្រីសុខាភិបាលឱ្យស្គាល់អត្តសញ្ញាណនរណាម្នាក់ដែលបានទាក់ទងនឹងអ្នកមានវីរុសកូរ៉ូណា។
វាធ្វើបានដោយប្រើបច្ចេកវិទ្យា Bluetoothដើម្បីរក្សាកំណត់ត្រារាល់ពេលអ្នកប្រើប្រាស់ពីរនាក់ ចំណាយពេលលើសពី ១៥ នាទីក្នុងរយៈចម្ងាយ ១,៥ ម៉ែត្រពីគ្នា។ ប្រសិនបើអ្នកប្រើប្រាស់នៃកម្មវិធីនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុសកូរ៉ូណានោះ ពួកគេអាចយល់ព្រមឱ្យមានការចែករំលែកទំនាក់ទំនងកាលពីពេលថ្មីៗរបស់ពួកគេ ជាមួយនឹងអាជ្ញាធរសុខាភិបាល។
ប្រសិនបើមានប្រជាជនអូស្ត្រាលីច្រើនគ្រប់គ្រាន់ ទាញយកកម្មវិធីនេះ អ្នកជំនាញសុខាភិបាលនិយាយថា វាអាចមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ទន្ទឹមនឹងនេះ អ្នកជំនាញបច្ចេកវិទ្យា និងអ្នកជំនាញឯកជនភាពជាច្រើន បានលើកឡើងពីការព្រួយបារម្ភអំពីទិន្នន័យដែលកម្មវិធីនេះនឹងប្រមូលបាន។
កាលពីសប្តាហ៍មុន នៅមុនពេលការចេញផ្សាយរបស់កម្មវិធីនេះ យើងបានពន្យល់ពីវិធីដែលគេរំពឹងថាបច្ចេកវិទ្យានេះនឹងដំណើរការ និងបញ្ហាឯកជនភាពដែលអ្នកជំនាញបារម្ភ។ ឥឡូវនេះ កម្មវិធី COVIDSafe អាចដោនឡូតបាន ហើយនេះគឺជាអ្វីដែលអ្នកជំនាញនិយាយថាតើអ្នកគួរតែតំឡើងវាឬអត់។
អ្នកអភិវឌ្ឍន៍កម្មវិធីសូហ្វវែរបានបង្កើតកម្មវិធីបញ្ច្រាស់លើកម្មវិធី COVIDSafe App ហើយ នេះជាអ្វីដែលពួកគេបានរកឃើញ។
នៅមុនពេល COVIDSafe ត្រូវបានដាក់ចេញឲ្យប្រើ អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងឯកជនភាព បានអំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ឲ្យ បញ្ចេញនូវប្រភពលេខកូដពេញលេញ ដែលនឹងអនុញ្ញាតឱ្យអ្នកជំនាញឯករាជ្យរុករកបញ្ហា ផ្តល់ដំណោះស្រាយ និងបញ្ជាក់អះអាងថាកម្មវិធីនេះ ដំណើរការដូចដែលរដ្ឋាភិបាលបានសន្យាថានឹងធ្វើ។
រដ្ឋាភិបាលមិនទាន់បានបញ្ចេញប្រភពលេខកូដនោះនៅឡើយទេ ទោះបីជារដ្ឋមន្រ្តីក្រសួងសុខាភិបាលសហព័ន្ធលោក Greg Hunt បានប្រាប់ ABC កាលពីថ្ងៃច័ន្ទថា វានឹងត្រូវបញ្ចេញក្នុងរយៈពេលពីរសប្តាហ៍ទៀត។
ខណៈពេលដែលយើងរង់ចាំប្រភពលេខកូដនោះ អ្នកអភិវឌ្ឍន៍កម្មវិធីសូហ្វវែរអូស្រ្តាលីបានចាប់ផ្តើម ធ្វើកម្មវិធីបញ្ច្រាស់លើកម្មវិធីAppនេះវិញ ដោយចែករំលែកការរកឃើញរបស់ពួកគេនៅលើបណ្តាញសង្គម។
កាលពីថ្ងៃអាទិត្យអ្នកបង្កើតកម្មវិធីសួហ្វវែរ លោក Matthew Robbins បានដោនឡូត ប្រភពលេខកូដដើមសម្រាប់កម្មវិធីលើប្រព័ន្ធ Android ។
លោក Robbins បានធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យាអស់រយៈពេលប្រហែល ១០ ឆ្នាំមកហើយ ហើយលោកបានផ្តោតលើការអភិវឌ្ឍកម្មវិធីសម្រាប់រយៈពេល ៨ ឆ្នាំចុងក្រោយ។ លោកមិនមែនជាអ្នកជំនាញខាង ឯកជនភាពទេ ប៉ុន្តែលោកដឹងច្រើនពីរបៀបបង្កើតកម្មវិធី និងវិធីដោះស្រាយថាតើ កម្មវិធីនេះធ្វើនូវអ្វីដែលរដ្ឋាភិបាលនិយាយដែរឬទេ។ ក្នុងរយៈពេល ២៤ ម៉ោង លោកនិងអ្នកអភិវឌ្ឍន៍កម្មវិធីផ្សេងទៀត បាននិងកំពុងពិនិត្យមើលកម្មវិធី COVIDSafe app និងសិក្សាពីអ្វីដែលពួកគេអាចទទួលបានពីលេខកូដនេះ។
ការរកឃើញជាច្រើនមានលទ្ធផលវិជ្ជមាន៖ នៅលើ Twitter លោក Robbins បានបញ្ជាក់ថា កម្មវិធីដំណើរការដូចការរំពឹងទុក រក្សាទុកទិន្នន័យយ៉ាងមានសុវត្ថិភាពនៅលើទូរស័ព្ទរបស់អ្នកប្រើប្រាស់ គ្រាន់តែកត់សំគាល់សញ្ញាពីទូរស័ព្ទផ្សេងទៀតដែលបានដំឡើងកម្មវិធីនេះ ដោយលុបកំណត់ត្រាទាំងអស់ដោយស្វ័យប្រវត្តិបន្ទាប់ពី ២១ ថ្ងៃហើយ នឹងមាន ការបញ្ចូលទិន្នន័យទៅឲ្យខាងអាជ្ញាធរសុខាភិបាលតែនៅពេលដែល អ្នកប្រើប្រាស់អនុញ្ញាតតែប៉ុណ្ណោះ។
កម្មវិធីនេះក៏មិនកត់ត្រាទីតាំងរបស់អ្នកប្រើប្រាស់ ដែរ (ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ប្រព័ន្ធ Android ហើយអ្នកនឹងទទួលបានសារស្នើសុំការចូលទៅកាន់ទិន្នន័យទីតាំង នៅពេលអ្នកតំឡើងកម្មវិធីនេះ ជាអកុសលវា គឺជាកំណត់ត្រា របស់ប្រព័ន្ធ Android នៅពេលអ្នកស្នើសុំប្រភេទកម្មវិធីដូចជា Bluetooth ដើម្បីចូលទៅប្រើappបែពនេះ វាសុំសិទ្ធិចូលទៅក្នុងទីតាំងរបស់អ្នកដោយស្វ័យប្រវត្តិ។ COVIDSafe នៅតែមិនកត់ត្រាឬប្រើប្រាស់ទិន្នន័យទីតាំងឡើយ) ។
លោក Robbins បានកម្មវិធីទូរទស្សន៍ The Feed ថា លោកបានបង្អាក់កម្មវិធីនេះក្នុងពេលទំនេរ ពីព្រោះលោកចង់ដឹង ចង់ឃើញ ប៉ុន្តែលោកពេញចិត្តនឹងអ្វីដែលគាត់បានឃើញ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមានជំនឿចិត្តខ្លាំងគួរសម ចំពោះរបៀបដែលកម្មវិធីត្រូវបានបង្កើតឡើង”។
មានបញ្ហាបន្តិចបន្តួចបានបង្ហាញចេញមក ប៉ុន្តែសម្រាប់ លោក Robbins ចាត់ទុកវា ថាជាកំហុសតូចតាចប៉ុណ្ណោះ។ គាត់បរិយាយថា វាគឺដោយសារតែរដ្ឋាភិបាល ជំរុញឱ្យកម្មវិធីនេះចេញដំណើរការឲ្យបានឆាប់។
ខណៈពេលដែលគាត់នៅតែចង់ឃើញរដ្ឋាភិបាលចេញផ្សាយនូវប្រភពលេខកូដពេញលេញ - រួមទាំងសម្រាប់កម្មវិធី iOS ដែលពិបាកក្នុងការធ្វើវិស្វកម្មផ្ទុយជាងប្រព័ន្ធប្រតិបត្តិការ Android។ តែជាទូទៅលោក Robbins ថា លោកមិនបានរកឃើញសញ្ញាទង់ក្រហមអ្វីធំដំនោះទេ។
លោកមានប្រសាសន៍ថា“ ខ្ញុំគិតថាការតំឡើងកម្មវិធីនេះ ពីជាសមនឹងតំលៃណាស់” ។
អ្នកអភិវឌ្ឍន៍កម្មវិធីដែលមានបទពិសោធមួយចំនួនផ្សេងទៀតក៏បានពិនិត្យមើលលេខកូដនេះឡើងវិញនិងលើកទឹកចិត្តឱ្យប្រជាជនអូស្រ្តាលីដំឡើងកម្មវិធីនេះ។
ប្រសិនបើអ្នកចាប់អារម្មណ៍លើព័ត៌មានលម្អិតបច្ចេកទេសល្អជាងនេះ វិស្វករផ្នែកសួហ្វវែរ Geoff Huntley កំពុងចងក្រងឯកសារសហគមន៍បច្ចេកវិទ្យាអូស្រ្តាលីអំពីប្រភពលេខកូតដោយលម្អិតនៅទីនេះ។
កម្មវិធីនេះ បានចេញប្រើប្រាស់២៤ម៉ោងហើយ តើមានរកឃើញបញ្ហាអ្វីដែរឬទេ?
បញ្ហាជាសក្តានុពលមួយចំនួនត្រូវបានគេរកឃើញជាមួយកម្មវិធី COVIDSafe ។
នៅពេលដែលការព្រួយបារម្ភសំខាន់កើតឡើង ថាតើអ្នកប្រើប្រាស់យល់ពីរបៀប ដើម្បីធានាឲ្យបានថា កម្មវិធីកំពុងដំណើរការលើទូរស័ព្ទរបស់ពួកគេដែរឬទេ។ កម្មវិធីត្រូវតែបើក និងឲ្យវារត់ចោល ដើម្បីឲ្យវាដំណើរការ អ្នកអាចប្រើកម្មវិធីផ្សេងទៀតនៅលើទូរស័ព្ទរបស់អ្នក ប៉ុន្តែកម្មវិធី COVIDSafe ត្រូវតែបើកចោលនៅលើ background នៅពេលដែលអ្នកចេញទៅខាងក្រៅ។
អ្នកជំនាញខ្លះបានលើកឡើងពីការព្រួយបារម្ភថា COVIDSafe អាចនឹងឈប់ដំណើរការនៅលើទូស័ព្ទ iPhones នៅកាលៈទេសៈមួយចំនួន។ នៅពេលដែលទូរស័ព្ទ iPhone ជិតអស់ថ្ម ឬនៅពេលដែល មានកម្មវិធីផ្សេងៗគ្នាច្រើនពេកកំពុងប្រើ Bluetooth វាអាចទៅរួចដែលថា COVIDSafe នឹងឈប់ដំណើរការ។
រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលបានផ្តល់នូវដំបូន្មានអំពីអ្វីដែលអ្នកប្រើប្រាស់ត្រូវធ្ វើដើម្បីពិនិត្យមើលថាតើកម្មវិធីនេះដំណើរការឬអត់។ បច្ចុប្បន្ននេះគេហទំព័ររបស់រដ្ឋាភិបាលCOVIDSafe website ផ្តល់យោបល់ដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ថា ប្រសិនបើកម្មវិធីរបស់ពួកគេមិនបានដំណើរការយ៉ាងហោចណាស់ ២៤ ម៉ោង ពួកគេនឹងទទួលបានការជូនដំណឹងដោយមានការណែនាំអំពីវិធីដោះស្រាយបញ្ហា។
វាក៏ពិបាកផងដែរក្នុងការនិយាយនៅត្រង់នេះ ថា តើកម្មវិធីនេះនឹងស៊ីថ្មទូរស័ព្ទរបស់អ្នកដែរឬទេ។ អ្នកជំនាញត្រូវបានបែកខ្ញែកហើយយើងនឹងឃើញនៅប៉ុន្មានថ្ងៃខាងមុខ។
បញ្ហាទាំងនេះមិនបង្កការព្រួយបារម្ភពីសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់កម្មវិធីទេ ប៉ុន្តែវាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃកម្មវិធី ប្រសិនបើវាមិនត្រូវបានដោះស្រាយ។ ជាថ្មីម្តងទៀត អ្នកជំនាញកំពុងអំពាវនាវឱ្យបញ្ចេញ ប្រភពលេខកូដ iOS ដូច្នេះពួកគេអាចពិនិត្យមើលបញ្ហានៃការអនុវត្ត និងស្នើឱ្យមានការជួសជុលនៅកន្លែងដែលអាចធ្វើទៅបាន។
តើអ្នកជំនាញសន្តិសុខនៅតែបារម្ភអំពីកម្មវិធី COVIDSafe appនេះដែរឬទេ?
អ្នកជំនាញផ្នែកសន្តិសុខនៅតែមានការព្រួយបារម្ភអំពីកម្មវិធី COVIDSafeនេះ។ ដូចជាថាតើការព្រួយបារម្ភផ្នែកសុវត្ថិភាពទាំងនោះគួរតែបញ្ឈប់អ្នកពីការដំឡើងកម្មវិធីនេះដែរឬទេ? អ្នកជំនាញនិយាយថាវាពិតជាអាស្រ័យលើកាលៈទេសៈរបស់បុគ្គលម្នាក់ៗ។ នេះជាមូលហេតុ។
កាលពីសប្តាហ៍មុនមុនពេលកម្មវិធីត្រូវបានចេញផ្សាយ The Feed បាននិយាយទៅកាន់អ្នកជំនាញឯកជនភាព សាស្រ្តាចារ្យ Dali Kaafar ដែលជានាយកប្រតិបត្តិនៃ Optus Macquarie University Cyber Security Hub ។ សាស្រ្តាចារ្យ Kaafar បានលើកឡើងពីកង្វល់ឯកជនភាពមួយចំនួនដែលលើកឡើងដោយកម្មវិធីមួយ ដែលដូចជាកម្មវិធី COVIDSafe ដែលភាគច្រើននៅតែអនុវត្តចំពោះកម្មវិធីសព្វថ្ងៃនេះ។
ការព្រួយបារម្ភសំខាន់មួយដែលលើកឡើងដោយលោក Kaafar និងអ្នកជំនាញផ្សេងទៀតគឺថា ទិន្នន័យដែលប្រមូលបានដោយកម្មវិធីនឹងត្រូវបានបញ្ចូលទៅម៉ាស៊ីនកណ្តាល។ ដូចសាស្រ្តាចារ្យ Kaafar បានប្រាប់ The Feedថា អ្នកដែលចូលប្រើម៉ាស៊ីនកណ្តាលនៃកម្មវិធីដូចនេះ អាចទទួលបានព័ត៌មានយ៉ាងច្រើនសម្បើម។ ប្រសិនបើម៉ាស៊ីនកណ្តាលនោះត្រូវបានគេលួចចូលឬចូលដោយអ្នកណាម្នាក់ដែលមានគំនិតអាក្រក់ ពួកគេអាចធ្វើបានច្រើនយ៉ាងណាស់ជាមួយព័ត៌មានទាំងនេះ។
ចាប់តាំងពីកម្មវិធីនេះចេញមក អ្នកជំនាញខាងឯកជនភាពផ្សេងទៀតដូចជាសាស្រ្តាចារ្យរង នៅANU សាស្រ្តាចារ្យ Vanessa Teague បានចង្អុលបង្ហាញពីព័ត៌មានគួរឲ្យបារម្ភផ្សេងទៀតដែលកម្មវិធីនេះកត់ត្រានិងចែករំលែក។ ឧទាហរណ៍កម្មវិធីអូស្រ្តាលីមានផ្ទុកការបង្កើតនិងម៉ូដែលនៃទូរស័ព្ទនិងឧបករណ៍ផ្សេងៗគ្នាដែលវាជាអត្ថបទទទេ អាចអានបាន សម្រាប់អ្នកដែលអាចចូលប្រើទូរស័ព្ទ និងមានបច្ចេកវិទ្យាតិចតួច។
សាស្រ្តាចារ្យ Teague និងសហការីបានសរសេរនៅក្នុងប្លុកមួយ កាលពីថ្ងៃច័ន្ទថា“ ទោះបីជាវាហាក់ដូចជាមិនត្រឹមត្រូវក៏ដោយ ក៏ម៉ូដែលទូរស័ព្ទជាក់លាក់នៃទំនាក់ទំនងរបស់បុគ្គលម្នាក់ អាចត្រូវបានបង្ហាញ” ។
"ឧបមាថាមនុស្សម្នាក់ចង់ដឹងថាតើមនុស្សម្នាក់ទៀត ដែលទូរស័ព្ទ ពួកគេបានចូលទៅប្រើនោះ បានទៅជួបអ្នកស្គាល់គ្នាជាក់លាក់ណាមួយឬអត់។ បុគ្គលតែត្រួតពិនិត្យអាចអានឡូហ្គោនៃ COVID Safe និងរកមើលថា តើម៉ូដែលទូរស័ព្ទត្រូវនឹងសម្មតិកម្មរបស់ពួកគេដែរឬទេ។
"ទោះបីជាវាមិនមានសារៈប្រយោជន៍ច្រើនសម្រាប់ការបង្ហាញពីអត្តសញ្ញាណជាក់លាក់ក៏ដោយ ក៏វាពិតជាមានតម្លៃណាស់ក្នុងការបញ្ជាក់ឬឆ្លុះបញ្ចាំងពីទ្រឹស្តីនៃការជួបជាមួយមនុស្សជាក់លាក់ណាមួយ" ។
សាស្ត្រាចារ្យ Kaafar មានការព្រួយបារម្ភផងដែរថាអាជ្ញាធរនៅព័ត៌មានកណ្តាលអាចទទួលបានព័ត៌មានច្រើនជាងអ្វីដែលអ្នកប្រើប្រាស់បានដឹង។ ដូចដែលសាស្រ្តាចារ្យ Kaafar បានពន្យល់ ប្រសិនបើបុគ្គលA ត្រូវបានធ្វើរោគវិនិច្ឆ័យឃលញថាមានផ្ទុកវីរុសកូរ៉ូណា និងការយល់ព្រមឲ្យចូលទៅមើលទំនាក់ទំនងរបស់ពួកគេ ពួកគេអាចបង្ហាញថា ថ្មីៗនេះ ពួកគេបានដើរលេងជាមួយបុគ្គលB និងបុគ្គល C។ អាជ្ញាធរព័ត៌មានកណ្តាលឥឡូវនេះដឹងថា បុគ្គលBនិងបុគ្គល C បានជួបគ្នា ប៉ុន្តែពួកគេទាំងពីរនាក់មិនបានទាំងដឹងផងថាព័ត៌មាននេះត្រូវបានចែកចាយ។
សាស្ត្រាចារ្យ Kaafar មានប្រសាសន៍ថានេះគឺកន្លែងដែលកាលៈទេសៈរបស់បុគ្គលម្នាក់ៗចូលមក។
ព័ត៌មាននេះប្រហែលជាមិនមានភាពរសើបសម្រាប់មនុស្សជាច្រើនទេ ប៉ុន្តែវាប្រហែលជាមានសារៈសំខាន់សម្រាប់អ្នកដទៃ។ ឧទាហរណ៍អ្នកនយោបាយពីររូបមកពីគណបក្សនយោបាយពីរផ្សេងគ្នា ដែលកំពុងជួបប្រជុំគ្នា ឬអ្នកកាសែត និងអ្នកនយោបាយម្នាក់ជួបប្រជុំគ្នា។
សាស្ត្រាចារ្យ Kaafar មានប្រសាសន៍ថា បញ្ហាឯកជនភាពជាច្រើនអាចត្រូវបានជួសជុលដោយការផ្លាស់ប្តូរបន្តិចបន្តួចចំពោះកម្មវិធី។ សម្ព័ន្ធអន្តរជាតិនៃអ្នកជំនាញបានចង្អុលបង្ហាញផងដែរថាវាអាចធ្វើទៅបានដើម្បីបង្កើតកម្មវិធីតាមដានដែលមិនបញ្ចូលព័ត៌មានទៅអាជ្ញាធរកណ្តាលទាល់តែសោះ។
សាស្ត្រាចារ្យ Kaafar បានប្រាប់ The Feed ថា លោកនឹងមិនដំឡើងកម្មវិធីនេះទេ រហូតទាល់តែមានការផ្លាស់ប្តូរទាំងនោះ។
លោកបានមានប្រសាសន៍ថា“ តើខ្ញុំណែនាំឲ្យដំឡើងកម្មវិធីនេះឬអត់នោះ ខ្ញុំពិតជាមិនដឹងទេ ខ្ញុំពិតជាយល់ឃើញថា វាជាសំណួរដ៏ពិបាកមួយ” ។
“ ខ្ញុំគិតថា រដ្ឋាភិបាលបានពិចារណាគិតគូរអំពីសិទ្ធិឯកជនមួយចំនួនហើយ ប៉ុន្តែវាមិនបានប៉ះពាល់ដល់ដល់មនុស្សភាគច្រើននោះទេ។ វាពិតជាបានព្យាយាម ក្នុងចេតនាល្អមួយចំនួន ឧទាហរណ៍ដើម្បីប្រាកដថា ទីតាំងមិនត្រូវបានប្រមូល ហើយ ទិន្នន័យនោះនឹងត្រូវបានលុបចោលបន្ទាប់ពី ២១ ថ្ងៃ។
"ខ្ញុំគិតថារឿងសំខាន់មួយគឺ ឯកជនភាព មានលក្ខណៈផ្ទាល់ខ្លួនខ្លាំងណាស់។ ព័ត៌មានអំពីទីតាំងរួមគ្នាខ្លះ អាចមានលក្ខណៈរសើបសម្រាប់មនុស្សមួយចំនួន ហើយសម្រាប់អ្នកផ្សេងទៀត វាប្រហែលជាមិនពាក់ព័ន្ធទាល់តែសោះ" ។
ខ្ញុំពិតជាមិនអាចផ្តល់យោបល់ទ្វេរភាគនៅទីនេះបានទេ ប៉ុន្តែខ្ញុំនឹងអង្គុយហើយរង់ចាំមើល។ យើងត្រូវការតម្លាភាពបន្ថែមទៀត លើផ្នែកបច្ចេកវិទ្យា និងនីតិប្បញ្ញត្តិ។
តើខ្ញុំគួរតំឡើងកម្មវិធី COVIDSafe ដែរឬទេ?
នេះគឺជាលទ្ធផល។ កម្មវិធី COVIDSafe ត្រូវបានប្រញាប់ប្រញាល់បង្កើតឡើងសម្រាប់ហេតុផលមួយ នោះគឺយើងកំពុងតែស្ថិតក្នុងអំឡុងពេលនៃការឆ្លងរាតត្បាត។ ប្រសិនបើយើងចង់ចាប់ផ្តើម បើកទំនាក់ទំនងនៅក្នុងសង្គមឡើងវិញ ការដែលអាចកំណត់អត្តសញ្ញាណឲ្យបានឆាប់រហ័ស ថានរណាម្នាក់ដែលអាចត្រូវបានប៉ះពាល់នឹងករណីថ្មីនៃ COVID-១៩នោះ គឺចាំបាច់ណាស់។
ប្រសិនបើមានប្រជាជនអូស្ត្រាលីច្រើនគ្រប់គ្រាន់ទាញយកកម្មវិធីនេះ ហើយប្រើប្រាស់វាឲ្យបានត្រឹមត្រូវ វាអាចថា វាពិតជានឹងជួយក្នុងរឿងនេះ។ ប៉ុន្តែដើម្បីឱ្យកម្មវិធីនេះមានប្រសិទ្ធភាព រដ្ឋាភិបាលនិយាយថា បើមិនបានច្រើនជាងនេះទេ យ៉ាងហោចណាស់ប្រជាជនអូស្ត្រាលី ៤០ ភាគរយ ត្រូវប្រើប្រាស់វា។ នោះមានន័យថា ត្រូវការមនុស្សជិត 10 លាននាក់ ចុះឈ្មោះ ខណៈដែល គិតត្រឹមល្ងាចថ្ងៃច័ន្ទ យើងទើបតែមានពីរលាននាក់ប៉ុណ្ណោះ។
ការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក អំពីថាតើត្រូវប្រើកម្មវិធីនេះឬអត់ ប្រហែលជាពឹងផ្អែកលើអ្វីដែលជាឯកជនភាពសម្រាប់អ្នក - ហើយដូចសាស្រ្តាចារ្យ Kaafarបានសង្កត់ធ្ងន់ថា នេះគឺជាការសម្រេចរៀងៗខ្លួន។
លោកបានមានប្រសាសន៍ថា“ អ្វីដែលធ្វើឱ្យខ្ញុំខកចិត្តបំផុតនៅក្នុងការជជែកដេញដោលគ្នានេះ គឺការដាក់បញ្ហានេះជាការលំបាករវាង“ ការជួយមនុស្ស” និង“ ភាពឯកជន” ។ "វាពិតជាពិបាកណាស់នៅក្នុងទីតាំងនេះ ដូចជាការដែលថា មនុស្សដែលយកចិត្តទុកដាក់អំពី ឯកជនភាព គឺជាមនុស្សអាត្មានិយម ហើយអ្នកផ្សេងទៀតមិនអីនោះទេ" ។
លោក David Vaile គឺជាអ្នកដឹកនាំការការពារទិន្នន័យនិងការឃ្លាំមើលនៅមជ្ឈមណ្ឌល Allens សម្រាប់បច្ចេកវិទ្យាច្បាប់និងការច្នៃប្រឌិតថ្មីនៅ UNSW ។ លោកបាននិយាយថា "ជាគោលការណ៍សម្រាប់រឿងបែបនេះ ដែលបង្កើតសក្តានុពលនៃការបង្កើតកន្លែងផ្ទុកព័ត៌មានកណ្តាលនៃក្រាហ្វិចសង្គម វា ផ្អែកលើការជួសជុលផ្នែកច្បាប់និងបច្ចេកទេស សម្រាប់ការការពារ ហើយអ្នកនឹងណែនាំឱ្យប្រុងប្រយ័ត្ន" ។ ទោះយ៉ាងណាក្តីកង្វល់ទាក់ទងនឹងសុខភាពសាធារណៈ ក៏សំខាន់ផងដែរ ដែលជាហេតុធ្វើឱ្យវាពិបាក។
ប្រសិនបើអ្នកសំរេចចិត្តថា COVIDSafe មិនត្រឹមត្រូវសម្រាប់អ្នកទេនាពេលនេះ សូមចងចាំថា វាអាចនឹងមានការផ្លាស់ប្តូរជាច្រើន នៅពេលកម្មវិធីត្រូវបានធ្វើបច្ចុប្បន្នភាព និងកែលម្អ។ យើងនឹងប្រកាសឲ្យអ្នកដឹង នៅពេលដែលមានការកែប្រែអ្វីកើតឡើងមែននោះ។
ប្រជាជននៅក្នុងប្រទេសអូស្ត្រាលី ត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១,៥ ម៉ែត្រ ហើយការជួបជុំគ្នាត្រូវបានកំណត់ត្រឹមតែមនុស្សពីរនាក់ លើកលែងតែអ្នកនៅជាមួយក្រុមគ្រួសាររបស់អ្នក ឬអ្នកដែលនៅផ្ទះជាមួយអ្នក។
ប្រសិនបើអ្នកជឿជាក់ថា អ្នកបានឆ្លងវីរុសនេះ សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក (សូមកុំទៅជួបផ្ទាល់) ឬទាក់ទងតាមលេខទូរស័ព្ទទំនាក់ទំនងព័ត៌មានសុខភាពស្តីពីវីរុសកូរ៉ូណាជាតិ តាមទូរស័ព្ទលេខ ១៨០០ ០២០ ០៨០ ។
SBSប្តេជ្ញាជូនដំណឹងដល់សហគមន៍ចម្រុះអូស្រ្តាលី អំពីការវិវត្តន៍ថ្មីៗនៃកូវីដ១៩ ។