រដ្ឋញូសៅវែលបន្ធូរបន្ថយការរឹតបន្តឹងកូវីដ-១៩ នៅកន្លែងដែលអ្នករស់នៅ

វិធាននិងការរឹតត្បិត COVID-19 សម្រាប់រដ្ឋញូសៅវែល កំពុងត្រូវបានបន្ធូរបន្ថយបន្តិចម្តងៗ ចំពោះប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ។ វាគឺជាជំហានដំបូងឆ្ពោះទៅរក “សេរីភាពបន្ថែមទៀត” ដែលរដ្ឋាភិបាលរដ្ឋញូសៅវែលនិយាយថានឹងអនុវត្តន៍នៅពេលដែលរដ្ឋនេះសម្រេចនូវគោលដៅចាក់វ៉ាក់សាំង ៧០ និង ៨០ ភាគរយ។

COVID-19 easing of restrictions

Source: AAP

បទបញ្ជាស្នាក់នៅផ្ទះ បច្ចុប្បន្ននេះ គឺអនុវត្តចំពោះអ្នកដែលរស់នៅក្នុងទីក្រុងស៊ីដនី (Greater Sydney) រួមទាំង តំបន់ Blue Mountains និង Wollongong។ ប៉ុន្តែដោយសារអត្រានៃការចាក់វ៉ាក់សាំង​កើនឡើង​ ការរឹតត្បឹតមួយចំនួន​ត្រូវបានបន្ធូរបន្ថយ។

ចាប់​ពី​ថ្ងៃ​ទី​ ២០ ខែ​កញ្ញា តំបន់រដ្ឋាភិបាលមូលដ្ឋានដែល​ជា​តំបន់​ព្រួយបារម្ភ​ទាំង១២ នៅ​ក្នុងតំបន់ភាគខាង​លិចនិង​នីរតីក្រុងស៊ីដនី​និង​អនុវត្តន៍​តាមវិធានដូចគ្នានឹង​តំបន់​ទីក្រុង Greater Sydneyដែរ លើកលែង​តែ​បញ្ជី​បុគ្គលិក​ការងារ​ដែល​ទទួលបាន​ការ​អនុញ្ញាត​និង​លិខិត​អនុញ្ញាត​ពាក់ព័ន្ធ​ដទៃទៀត។

  • មិនមាន​កម្រិត​ពេល​វេលា​សម្រាប់​ការ​ហាត់​ប្រាណ​និង​ការកម្សាន្ត​នៅ​ទី​ខាង​ក្រៅ
  • ការ​ជួបជុំគ្នានៅ​ទីខាង​ក្រៅ​អគារ​សម្រាប់​ប្រជាជន​ដែល​ចាក់វ៉ាក់សាំង​ពេញ​លេញ​រួចហើយ​បាន​៥នាក់(ដោយ​មិនរាប់​បញ្ចូល​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ) នៅ​ក្នុង​តំបន់​រដ្ឋាភិបាល​មូលដ្ឋាន​របស់​បុគ្កលនោះ ឬក្នុង​រង្វង់​៥គីឡូម៉ែត្រ​ពីផ្ទះ។
  • ការ​ទៅទិញ​ទំនិញ ហាត់ប្រាណ​ និង​ការកម្សាន្ត​នៅ​ទីវាល​ខាង​ក្រៅ​អាច​ធ្វើ​បាន​ក្នុង​រង្វង់​៥គីឡូម៉ែត្រ​ពី​ផ្ទះ ឬនៅ​ក្នុង​រដ្ឋាភិបាល​មូលដ្ឋានរបស់​អ្នក។
  • ចូលរួម​ជាភ្ញៀវនៅ​ក្នុង​ពិធីមង្គលការ​តូចៗ (​មនុស្សច្រើនបំផុត​១១នាក់)​នៅទីក្រុង​ស៊ីដនី( Greater Sydney)។
  • មនុស្ស​ពិសេស​ម្នាក់​ដែល​អាច​ជួបគ្នា​បាន​សម្រាប់​អ្នក​រស់នៅម្នាក់ឯង (Single’s bubble) អាច​រស់នៅ​ក្នុង​ទីក្រុង​ Greater Sydney។ បុគ្គលម្នាក់​មក​ពី​តំបន់​រដ្ឋាភិបាល​ដែល​បារម្ភ​ឥឡូវនេះ ក៏​អាចក្លាយ​ជា​ដៃគូ​ពិសេស​​សម្រាប់​នរណា​ម្នាក់ ដែល​រស់នៅក្នុង​ទីក្រុង Greater Sydneyបាន​ផងដែរ។
LGAs of concern in Greater Sydney COVID-19
There are 12 Local Government Areas (LGAs) of concern in Greater Sydney including some suburbs in Penrith. Source: SBS

នេះគឺជាពេលវេលាបន្ថែមមួយម៉ោង ពីលើការអនុញ្ញាតឱ្យចេញ​ទៅហាត់ប្រាណ។ អ្នកត្រូវ​តែ​មាន ភស្តុតាង​ចាក់វ៉ាក់សាំង​របស់​អ្នក ដាក់ជាប់តាមខ្លួនគ្រប់ពេល។

តំបន់ជនបទរដ្ឋញូសៅវែល

ផ្នែកខ្លះនៃតំបន់ជនបទ​រដ្ឋ​ញូសៅវែល​ដែលត្រូវបានចាត់ទុកថាមានហានិភ័យទាប ហើយដែលមិនឃើញមានករណីឆ្លង​កូវីដយ៉ាងហោចណាស់ ១៤ ថ្ងៃ បានរួចផុត​ពីការបិទខ្ទប់ហើយ នៅថ្ងៃទី ១១ ខែកញ្ញា ប៉ុន្តែនឹងបន្ត​អនុវត្តន៍​លើ​វិធានរឹតត្បិតមួយចំនួន។ 

ខណៈដែល​បទបញ្ជា​ស្នាក់នៅ​ផ្ទះ ត្រូវ​បាន​ដកចេញ​ទៅវិញ​នៅ​ក្នុងតំបន់រដ្ឋាភិបាល​មូលដ្ឋាននៅទីជនបទ

  • ភ្ញៀវរហូតដល់​ទៅ​៥នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​លេង​ផ្ទះ (មិនរាប់​បញ្ចូល​កុមារ​អាយុ​ក្រោម​១២​ឆ្នាំទេ)។
  • មនុស្ស​រហូត​ដល់​ទៅ​២០នាក់ អាចជួបជុំគ្នានៅទីខាង​ក្រៅ​អគារ។
  • ហាងនានា រួមទាំងកន្លែង​បដិសណ្ឋារកិច្ច ហាងលក់រាយ និង​កន្លែង​ហាត់ប្រាណ អាច​បើក​ដំណើរ​ការ​បាន​ តែ​ត្រូវ​មាន​ការ​រឹតត្បឹតខ្លះ។

ផែនទីតំបន់ប្រជុំជនទីក្រុងស៊ីដនី (Metropolitan Sydney)

Map showing Metropolitan Sydney
Map showing Metropolitan Sydney Source: NSW Government

ការរឹតត្បឹតបន្ថែមទៀតត្រូវបានដកចេញនៅពេលដែលអត្រាចាក់វ៉ាក់សាំងសម្រេចបាន៧០% និង ៨០%

ខណៈដែល​អត្រា​ចាក់វ៉ាក់សាំង​កើនឡើង ការរឹតបន្តឹងបន្ថែមទៀតអាចត្រូវបានដកចេញទៅវិញ សម្រាប់អ្នកដែលចាក់​បាន​ពីរដូស្ត​រួចហើយ។

រដ្ឋាភិបាលរដ្ឋញូសៅវែលនិយាយថា នៅពេលដែលប្រជាជន៧០ភាគរយ បានចាក់ថ្នាំបង្ការពេញលេញហើយនោះ “ការ​រឹតត្បឹតមួយចំនួន​ដែល​បានដាក់​មក​លើ ក្រុមគ្រួសារ ឧស្សាហកម្ម សហគមន៍ និងសេដ្ឋកិច្ច” នឹងត្រូវបានដកចេញទៅវិញ សម្រាប់អ្នកដែលបាន​ចាក់​ថ្នាំ​២ដូស្ត​រួចហើយ។

រដ្ឋាភិបាលនិយាយថា“ បទបញ្ជាស្នាក់នៅផ្ទះ​សម្រាប់មនុស្សពេញវ័យដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ទាំងពីរដូសរួចហើយ នឹងត្រូវដកចេញទៅវិញ ចាប់​ពី​ពីថ្ងៃច័ន្ទ បន្ទាប់ពីរដ្ឋញូសៅវែលសម្រេចបានគោលដៅចាក់វ៉ាក់សាំង២ដូស្ត ៧០ ភាគរយ” ។

មានតែប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញ និងអ្នកដែលមានការលើកលែងផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះ នឹងមានលទ្ធភាពទទួលបាន“ សេរីភាព” ដែលត្រូវបានអនុញ្ញាតក្រោម ផែនទីបង្ហាញផ្លូវនៃការបើកឡើងវិញ​របស់រដ្ឋញូសៅវែល (Reopening NSW roadmap).

នៅត្រង់កម្រិត​ដែល​ការចាក់វ៉ាក់សាំងពេញលេញបាន៨០% នឹងមានការបន្ធូរបន្ថយបន្ថែមទៀត​ចំពោះការរឹតត្បឹតមកលើឧស្សាហកម្ម សហគមន៍ និងសេដ្ឋកិច្ច។ ព័ត៌មានលម្អិតកំពុងដំណើរការនៅឡើយ។

ផែនទីនៃទីក្រុងស៊ីដនី (Greater Sydney), Central Coast, Shellharbour, Blue Mountains, Wollongong

Greater Sydney, Central Coast, Shellharbour, Blue Mountains and Wollongong
Greater Sydney, Central Coast, Shellharbour, Blue Mountains and Wollongong, showing where restrictions applied. Source: NSW Government

អ្នកអាចទទួលបាននូវព័ត៌មានថ្មីៗ និងទៀងទាត់ ជាង ៦០ ភាសានៅលើ SBS.com.au/Coronavirus ៕


Share

1 min read

Published

Updated

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now