រដ្ឋ​ញូសៅវ៉េល​នឹង​ប្រកាស​ថា​នឹង​ត្រូវ​រឹត​បន្តឹង ឬ​បន្ធូរ​បន្ថយ​ការ​ដាក់​កំហិត​នៅម៉ោង 11 ព្រឹក​នេះ

អាជ្ញាធរនឹងធ្វើការសម្រេចចិត្តនៅម៉ោងប្រមាណ 11 ព្រឹកនេះថាតើពលរដ្ឋនៅរដ្ឋញូសៅវ៉េលរាប់លាននាក់នឹងអាចប្រារព្ធពិធីបុណ្យ Christmas ឬនឹងត្រូវដាក់កំហិតតឹងតែងជាងមុន។

Gladys Berejiklian has confirmed Sydney’s new coronavirus cluster stems from an international source.

Gladys Berejiklian has confirmed Sydney’s new coronavirus cluster stems from an international source. Source: Getty Images AsiaPac

រដ្ឋាភិបាល​រដ្ឋ​ញូសៅវ៉េល​នឹង​រៀបចំ​កិច្ច​ប្រជុំ​ដើម្បី​ពិចារណា​ថាតើ​នឹង​ត្រូវ​ដាក់​កំហិត​លើ​ចំណុច​ណា​ខ្លះ​មួយថ្ងៃ​មុន និងថ្ងៃ​បុណ្យ Christmas នៅថ្ងៃ Boxing day និង​ថ្ងៃ​បន្តបន្ទាប់​ទៀត។ កិច្ច​ប្រជុំ​នឹង​ក៏​នឹង​សម្រេច​ថា​តើត្រូវ​ពន្យា​ពេល ឬ​បន្ធូរ​បន្ថយ​ការ​ដាក់​កំហិតលើ​ការជួបជុំ​គ្នា និង​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ។

ពលរដ្ឋនៅ Northern Beaches នឹង​ត្រូវ​ស្ថិត​ក្នុង​បទ​បញ្ជា​ឲ្យ​ស្ថិត​នៅក្នុង​ផ្ទះ​រហូត​ដល់​ពាក់​កណ្តាល​យប់​ថ្ងៃ​នេះ។ ប្រមុខ​រដ្ឋ​ញូសៅវ៉េល​លោកស្រី Gladys Berejiklian មាន​ប្រសាសន៍ថារដ្ឋាភិបាល​នឹង​ចាប់​យក​នូវ​យុទ្ធ​សាស្ត្រ​ប្រក​បដោយ​ប្រុង​ប្រយ័ត្ន និង​មាន​តុល្យភាព​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លងជាចង្កោមនៅ Northern Beaches ដែល​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​កើន​ដល់​ 90ករណី​ហើយ។


1 min read

Published


Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now