ការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំនៅឆ្នាំនេះនឹងខុសប្លែកពីធម្មតា។ នេះជាអ្វីដែលអ្នកអាចធ្វើ និងមិនអាចធ្វើ នៅក្នុងទីក្រុងស៊ីដនី និងនៅទូទាំងប្រទេសអូស្រ្តាលី។

ខណៈដែលរដ្ឋញូសៅវែលកំពុងតែដោះស្រាយនឹងការឆ្លងរាលដាលនៃកូវីដ-១៩ នៅតំបន់ឆ្នេរ Northern Beaches ក្នុងក្រុងស៊ីដនី នេះគឺជាទិដ្ឋភាពទូទៅនៃការដាក់កំហិតដែលមានសំរាប់ការប្រារព្ធពិធីឆ្លងឆ្នាំសកលនៅទូទាំងប្រទេស។

Fireworks explode above the Sydney Harbour Bridge during New Year's Eve celebrations in Sydney, Wednesday, 1 January, 2020.

Fireworks explode above the Sydney Harbour Bridge during New Year's Eve celebrations in Sydney, Wednesday, 1 January, 2020. Source: AAP

ការ​ដាក់កំហិត​វីរុសកូរ៉ូណា​បាន​ធ្វើ​ឲ្យ​ប្រជាជន​អូស្រ្តាលី​ដែល​ចង់​អបអរ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ ឆ្លង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២១​ វិលវល់​ច្របូកច្របល់​អស់ហើយ។

ជាមួយ​នឹង​ករណី​ឆ្លង​កើនឡើង​នៅក្នុង​រដ្ឋ​ញូសៅវែល អាជ្ញាធរ​បាន​ជម្រុញ​ឲ្យ​ប្រជាជន​ទៅធ្វើ​តេស្ត​នៅ​គ្លីនីក​ដែល​ជិត​បំផុត ប្រសិនបើ​ពួកគេ​មាន​រោគសញ្ញាណាមួយនៃ​វីរុសនេះ។
នេះគឺជា​អ្វី​ដែល​អ្នក​អាច​ធ្វើបាន និង​អ្វីដែល​អ្នក​មិន​អាច​ធ្វើបាន​នៅយប់​ថ្ងៃ​ឆ្លង​ឆ្នាំសកល ក្រោម​ច្បាប់​រក្សា​គម្លាត​នៅ​ទូទាំង​ប្រទេស​អូស្រ្តាលី។

តំបន់Northern Beaches

មានការ​អនុវត្តន៍​ការ​ដាក់​កំហិត​វីរុសកូរ៉ូណា​ដ៏តឹងតែងបំផុត​សម្រាប់​តំបន់​ Northern Beaches នៅ Sydney, ដែលជាចំណុចកណ្តាល​នៃ​ការ​ឆ្លង​រាលដាល​វីរុសកូរ៉ូណា។

អ្នកដែលរស់នៅតំបន់ភាគខាងជើង Northern Beaches នៅតែស្ថិតនៅក្រោមបទបញ្ជាឲ្យស្នាក់នៅផ្ទះយ៉ាងតឹងរឹង រហូតដល់យ៉ាងហោចណាស់ថ្ងៃទី ៩ ខែមករា។ ទោះជាយ៉ាងណា អ្នកស្រុកនឹងទទួលបានការលើកលែងនៅយប់ថ្ងៃឆ្លងឆ្នាំសកល ដែលអនុញ្ញាតឱ្យពួកគេអាចទទួលភ្ញៀវបាន ៥ នាក់ រាប់ទាំងកុមារ ដែលមកពីតំបន់តែមួយ ឲ្យ​មក​លេងផ្ទះរបស់​ពួកគេបាន។
អ្នកដែលស្ថិតនៅតំបន់ភាគខាងត្បូង Northern Beachesនឹងត្រូវបានអនុញ្ញាតឱ្យទទួលភ្ញៀវរហូតដល់ទៅ ៥ នាក់ រាប់ទាំងកុមារ ឲ្យ​មក​លេងនៅក្នុងផ្ទះរបស់ពួកគេ មកពីតំបន់តែមួយ ប៉ុន្តែនឹងអនុញ្ញាតឱ្យទទួលភ្ញៀវមកពីGreater Sydneyទេ។

រង្គសាល ភោជនីយដ្ឋាន និងកន្លែងនានា នៅក្នុងតំបន់ទាំងពីរនៃNorthern Beaches នឹងនៅតែបើកសម្រាប់តែការទិញ​ខ្ចប់ (takeaway)​តែប៉ុណ្ណោះ។

តំបន់ទីក្រុងស៊ីដនី Greater Sydney

រដ្ឋមន្រ្តី​ទីមួយ​នៃ​រដ្ឋ​ញូសៅវែល លោកស្រី Gladys Berejiklian បាន​ប្រកាស​ការ​រឹតបន្តឹងការ​ដាក់​កំហិត​នៅ​ថ្ងៃឆ្លង​ឆ្នាំ​សកលសម្រាប់តំបន់ក្រុងស៊ីដនី (Greater Sydney) នៅ​ក្នុងសន្និសីទកាសែត​មួយ​កាល​ពីថ្ងៃពុធ បន្ទាប់​ពី​មាន ករណី​ឆ្លង​ថ្មី​ក្នុង​មូលដ្ឋាន​ ១៨ករណី ត្រូវ​បានគេ​កត់ត្រាឡើង​ក្នុង​ពេល​២៤ម៉ោង គិតត្រឹម​ម៉ោង​៨យប់​ថ្ងៃអង្គារ។ 

ចាប់ពីពាក់កណ្តាលអធ្រាត្រយប់នេះ ការជួបជុំក្រុមគ្រួសារនៅGreater Sydneyនឹងត្រូវបានកំណត់សម្រាប់ភ្ញៀវច្រើនបំផុតប្រាំនាក់។

"ក្រុមគ្រួសារទាំង​អស់នៅ​ក្នុង​ទីក្រុង​ស៊ីដនី(Greater Sydney) ដែល​រាប់​បញ្ចូល​ទាំង​តំបន់ Wollongong, Central Coast, និង Nepean and Blue Mountains, ដូចគ្នានឹង​តំបន់​ភាកខាង​ត្បូង​នៃ Northern Beaches, នឹង​ត្រូវ​កំណត់​ឲ្យ​មាន​ការ​ជួបជុំគ្នា​បាន​៥នាក់​នៅតាម​ផ្ទះនៅ​យប់​ឆ្លង​ឆ្នាំសកល" នេះបើ​តាម​ប្រសាសន៍របស់​លោកស្រី Berejiklian ។

ការ​ជួបជុំនៅ​ខាង​ក្រៅ​ ច្រើនបំផុត​បាន​ត្រឹម៣០នាក់ ដែល​ចុះ​ពី​៥០នាក់។

ការ​ផ្លាស់​ប្តូរ​នេះនឹងមានសុពលភាព​រហូត​ដល់​មាន​សេចក្តី​ប្រកាស​ថ្មី។
ព័ត៌មានបន្ថែម​ស្តី​អំពី​ដំបូន្មានចុងក្រោយបំផុត​នៃទីតាំង​ឆ្លង និង​ការ​ដាក់កំហិត​នាពេល​បច្ចុប្បន្ន​មាន​នៅ​លើគេហទំព័រ​ក្រសួងសុខាភិបាល​រដ្ឋ​ញូសៅវែល NSW Health website

រដ្ឋវិចថូរៀ

បន្ទាប់ពីរងទុក្ខដោយការជាប់គាំង(lockdown)ដ៏យូរបំផុតនៅក្នុងប្រទេសអូស្រ្តាលីក្នុងឆ្នាំនេះ រដ្ឋ​វិចថូរៀនឹងទទួលបានការបន្ធូរបន្ថយ​ច្រើន​ក្នុងឱកាសបុណ្យឆ្លង​ឆ្នាំសកលនេះ បន្ទាប់ពីមានកំណត់ត្រា ៦០ ថ្ងៃ​ នៃ​ការ​ដែល​គ្មានករណីឆ្លង​ក្នុងតំបន់។

ការជួបជុំក្រុមគ្រួសារដែលមានមនុស្សរហូតដល់ ៣០ នាក់ត្រូវបានអនុញ្ញាតិ ដូចគ្នានឹងការជួបជុំនៅខាងក្រៅបានរហូតដល់ ១០០ នាក់។

រង្គសាល ភោជនីយដ្ឋាន និងកន្លែងផ្សេងទៀត ដូចជាក្លឹបរាត្រី អាចបើកបាន ប៉ុន្តែមានការ​កំណត់លើ​ចំនួន​ភ្ញៀវ។

កម្មវិធីបាញ់កាំជ្រួចប្រចាំឆ្នាំរបស់ទីក្រុងមែលប៊ននៅលើដងទន្លេ Yarra ត្រូវបានលុបចោល ហើយរដ្ឋាភិបាលរដ្ឋនេះ បានជំរុញឱ្យប្រជាជន​នៅឲ្យឆ្ងាយពីតំបន់​កណ្តាល​ទីក្រុង Melbourne CBD ដោយនិយាយថា មានតែអ្នកដែលបានកក់កន្លែងនៅតាមហាង​ក្នុងទីក្រុងតែប៉ុណ្ណោះ ដែលអាចអនុញ្ញាតឲ្យ​ចូល​ក្នុងក្រុងបាន។
New Year's Eve fireworks over the Yarra river and Melbourne at midnight, Wednesday, Jan. 1, 2014. (AAP Image/David Crosling) NO ARCHIVING
آتش‌بازی شب سال نو بر فراز دریای یارا در ملبورن Source: AAP

រដ្ឋគ្វីនស្លេន

នៅក្នុងរដ្ឋឃ្វីនឡែន ជារដ្ឋមួយផ្សេងទៀតដែលមិនមានករណីឆ្លងវីរុសកូរ៉ូណា​ជាយូរណាស់មកហើយ បាន​អនុញ្ញាតិ​ឲ្យ​មាន​ការ​ជួបជុំ​តាម​ផ្ទះ​រហូត​ដល់​ទៅ​៥០នាក៉ ដែល​រាប់​បញ្ចូល​ទាំង​ម្ចាស់​ផ្ទះ​ផងដែរ។

ការជួបជុំនៅខាងក្រៅ អនុញ្ញាតិ​ឲ្យ​មានមនុស្សរហូតដល់ ១០០ នាក់។

រដ្ឋអូស្រ្តាលីខាងត្បូង

នៅរដ្ឋអូស្រ្តាលីខាងត្បូង ការជួបជុំក្រុមគ្រួសារដែលមានមនុស្សរហូតដល់ ៥០ នាក់ត្រូវបានអនុញ្ញាត ប្រសិនបើមិនលើសពីកម្រិត​មនុស្ស​ម្នាក់​ក្នុង​២ម៉ែត្រការ៉េនោះទេ។

មានមនុស្សរហូតដល់ ២០០ នាក់អាចជួបជុំគ្នានៅឯទីកន្លែងសម្រាប់កម្មវិធីឯកជនបាន ប្រសិនបើពួកគេគោរពតាមវិធានម៉ែត្រការ៉េដូចគ្នា។

រដ្ឋអូស្រ្តាលីខាងលិច

រដ្ឋអូស្រ្តាលីខាងលិចមិនមានការ​កំណត់ចំនួនអតិបរិមាក្នុង​ការ​ជួប​ជុំគ្នានោះទេ ប្រសិនបើមិនមានមនុស្សលើសពីម្នាក់ក្នុងពីរម៉ែត្រការ៉េ។

រដ្ឋតាសម៉ាញៀ

រដ្ឋតាសម៉ាញៀមានច្បាប់ពីរម៉ែត្រការ៉េដូចគ្នាដែរ ប៉ុន្តែមានការ​កំណត់ច្រើនបំផុត​ត្រឹម​ ២៥០ នាក់ សម្រាប់ការ​ជួបជុំនៅក្នុងបរិវេណផ្ទះ។

មនុស្ស ១.០០០ នាក់ត្រូវបានអនុញ្ញាតឱ្យជួបជុំគ្នានៅទីធ្លាខាងក្រៅ ឬក្នុងអគារ។

ដែនដីភាគខាងជើង និងដែនដីរដ្ឋធានីអូស្រ្តាលី ACT

មិនមានដែនកំណត់ថាតើមានមនុស្សប៉ុន្មាននាក់អាចប្រមូលផ្តុំនៅក្នុងផ្ទះ ឬនៅខាងក្រៅនោះទេ នៅក្នុងដែនដីភាគខាងជើង។ ប៉ុន្តែនៅតែមានការណែនាំឱ្យប្រជាជនស្ថិតនៅចម្ងាយ ១,៥ ម៉ែត្រ ពីមនុស្សដែលមិនរស់នៅក្នុង​ផ្ទះ​ជាមួយ​ពួកគេ។

ACT មិនមានការរឹតត្បិតលើចំនួនភ្ញៀវមក​លេងផ្ទះរបស់ពួកគេទេ។ ការប្រមូលផ្ដុំនៅខាងក្រៅក្នុងរដ្ឋធានីខេនបេរ៉ា ត្រូវបានកំណត់ត្រឹមចំនួនអតិបរមា ៥០០ នាក់ ដែលត្រូវ​អនុវត្តតាមច្បាប់ពីរម៉ែត្រការ៉េ។
ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវរក្សាគម្លាតយ៉ាងហោចណាស់,៥ម៉ែត្រពីគ្នា។សូមពិនិត្យមើលច្បាប់ទម្លាប់នៅក្នុងរដ្ឋនិងដែនដីរបស់លោកអ្នកស្តីពីការដាក់កម្រិតលើការជួបជុំគ្នា។ប្រសិនបើអ្នកមានអាការដូចជាគ្រុនផ្តាសាយឬផ្តាសាយធំសូមនៅផ្ទះហើយចាត់ចែងទៅធ្វើតេស្តដោយទូរសព្ទទៅវេជ្ជបណ្ឌិតរបស់លោកអ្នកទាក់ទងទៅកាន់​ Coronavirus Health Information Hotline តាមរយៈលេខ 1800 020 080

ដំណឹងនិងព័ត៌មានជា៦៣ភាសាមាននៅលើ sbs.com.au/coronavirus 

សូមពិនិត្យមើលការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់លោកអ្នក៖  NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania 


Share

Published

Updated

By Jarni Blakkarly, Sopharany Hay

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service