លោក Martin Lakos នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Macquarie Wealth Management មានប្រសាសន៍ថា តួលេខអតិផរណាដែលចេញផ្សាយកាលពីពេលថ្មីៗនេះ គឺជាកត្តាចំបងក្នុងការរក្សាអត្រាការប្រាក់ឲ្យស្ថិតនៅកម្រិតដដែលក្នុងខែនេះ។
លោកថា អត្រាការប្រាក់អាចនឹងធ្លាក់ចុះទៀតនៅក្នុងឆ្នាំ២០១៧។
(សំឡេងរបស់លោក Lakos៖ ទិន្នន័យអតិផរណាដែលបានចេញផ្សាយកាលពីសប្តាហ៍មុនចំនួន១,៧%នោះ ប្រហែលជារក្សាអត្រាការប្រាក់ទាំងនោះស្ថិតក្រោមការត្រួតពិនិត្យសិន។ យើងរំពឹងថា ធនាគារបម្រុងអាចនឹងកាត់អត្រាការប្រាក់បន្ថែមទៀតនៅដើមឆ្នាំក្រោយគឺក្នុងខែកុម្ភះ និងឧសភា)៕

