ប៉ូលិសថា ឧបទ្ទវហេតុ​បុក​អ្នក​ដំណើរ​ថ្មើរ​ជើង​កណ្តាល​ក្រុង​ម៉ែលប៊ិន មិន​ពាក់​ព័ន្ធ​ភេរវកម្ម​ឡើយ

ប៉ូលិសក្រុងម៉ែលប៊ិននិយាយថា បុរសម្នាក់ដែលរងការចោទប្រកាន់ថាបានបើករថយន្តបុកចូលទៅក្នុងហ្វូងមនុស្សនៅលើផ្លូវដើរដោយចេតនានៅក្រៅស្ថានីយរថភ្លើងដ៏ធំមួយកណ្តាលក្រុងនេះ ធ្លាប់មានប្រវត្តិវាយតប់ ប្រើប្រាស់ថ្នាំញៀន និងបញ្ហាផ្លូវចិត្ត។

A photo of a crashed car filmed after pedestrians were hit in Melbourne.

A photo of a crashed car filmed after pedestrians were hit in Melbourne. Source: SBS News

មន្រ្តីប៉ូលិស​បាន​ចាប់​អ្នក​បើក​បរ​វ័យ​៣២​ឆ្នាំ​ម្នាក់​ដែល​ជា​ជន​ជាតិ​អូស្រ្តាលី​មាន​ដើម​កំណើត​ពី​អាហ្វហ្គានីស្ថាន។ បុរស​វ័យ​២៤​ឆ្នាំ​ម្នាក់​ដែល​គេ​ឃើញ​កំពុងតែ​ថត​រូប​ហេតុការណ៍​នេះ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផងដែរ ហើយ​ត្រូវ​បាន​រក​ឃើញថា​មាន​កាំបិត​នៅ​ក្នុង​កាបូប​របស់​គេ។

ខណៈដែល​បុរសនេះ​ស្ថិតនៅ​ក្នុងការ​ឃុំឃាំង​នៅឡើយ ប៉ុន្តែ​ប៉ូលិស​ជឿជាក់​ថា​គេមិន​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ឧបទ្ទវហេតុ​នេះ​នោះទេ។ ប៉ូលិស​និយាយថា អ្វី​ដែល​បាន​បង្ហាញឡើង​នេះ​គឺ​ជា​ទង្វើ​ដែល​ធ្វើ​ឡើង​ដោយ​គ្រោងទុក​ជាមុន ប៉ុន្តែ​មិន​មាន​ភស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​មាន​ពាក់​ព័ន្ធ​នឹង​ភេរវកម្មនោះទេ។

នាយប៉ូលិស​ស្តីទី​នៃ​រដ្ឋ​វិចថូរៀ​លោក Shane Patton និយាយថា វត្តមាន​មន្រ្តី​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​នឹង​មានការ​កើនឡើង​ក្នុងអំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ ប៉ុន្តែ​អាជ្ញាធរ​ជឿជាក់​ថា​ឧបទ្ទវហេតុ​នេះ​គឹ​ជា​រឿង​ដាច់​ដោយឡែក​មួយ៕


1 min read

Published

Updated

By Sopharany Hay

Source: SBS News




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now