ប៉ូលិសចាប់បានខ្មាន់កាំភ្លើងដែលសង្ស័យថាបានសម្លាប់មនុស្សយ៉ាងហោចណាស់១៧នៅរដ្ឋហ្លរីដា
ប៉ូលិសរដ្ឋFlorida បានចាប់ខ្លួនយុវជនម្នាក់ដោយសង្ស័យថាជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្សអស់យ៉ាងហោចណាស់១៧នាក់ នៅក្នុងវិទ្យាល័យមួយ ក្នុងតំបន់Parkland ភាគខាងជើងទីក្រុងMiami។
ការបាញ់រង្គាលនេះបានកើតឡើងនៅឯវិទ្យាល័យ Marjory Stoneman Douglas។
ខ្មាន់កាំភ្លើងវ័យ១៩ឆ្នាំរូបនេះ គឺជាអតីតសិស្សសាលាម្នាក់ដែលកាលពីឆ្នាំមុន ត្រូវបានគេស្គាល់ថា ជាជនសក្តានុពលដែលគម្រាមកំហែងដល់សន្តិសុខសិស្សដទៃទៀត ៕