SKIP TO MAIN CONTENT

ប៉ូលិសចោទប្រកាន់ស្ត្រីម្នាក់ដែលសង្ស័យថាប៉ុនប៉ងពន្លិចកូនប្រុសទាំងពីររបស់ខ្លួនឲ្យលង់ស្លាប់

ប៉ូលិសរដ្ឋ NSWបានចោទប្រកាន់ស្រ្តីម្នាក់ពីបទព្យាយាមសម្លាប់កូនប្រុសខ្លួនឯងដែលមានអាយុ៩ឆ្នាំ ខណៈដែលបុគ្គលិកសង្រ្គោះបន្ទាប់កំពុងតែតាមរកកូនប្រុសម្នាក់ទៀតដែលមានអាយុ៥ឆ្នាំនៅក្នុងទន្លេ Murray River ក្បែរតំបន់ Moama ព្រំប្រទល់រដ្ឋវិចថូរៀ។

Victorian Emergency services personnel search the Murray River at Moana, Victoria, Friday, Mar. 3, 2017.
Victorian Emergency services personnel search the Murray River at Moana, Victoria, Friday, Mar. 3, 2017. Source: AAP

1 min read

Published

Updated

By Sopharany Hay

Source: SBS News



Skip to article content

មានសេចក្តី​រាយការណ៍​មកថា ស្រ្តី​រូបនេះ​បាន​ព្យាយាម​ពន្លិច​កូន​ប្រុស​ទាំង​ពីរ​របស់​នាង​ឲ្យ​លង់​ស្លាប់​នៅ​ក្នុង​ទឹក​ ខណៈ​ដែល​ឆ្កែមួយ​ក្បាល​បាន​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​ធ្វើ​ឲ្យ​របួស​ដល់​កូន​ប្រុស​បង​ដែល​កំពុងតែ​ស្ថិតនៅ​ក្នុង​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ។

ម្តាយ​របស់​ក្មេងប្រុស​នេះ​មាន​អាយុ​២៧ឆ្នាំ​បាន​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប៉ូលិស​រដ្ឋ​វិចថូរៀ​នៅ​ឯ Echuca កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ត្រូវ​ឆ្កែខាំ​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដែរនោះ។

ម្តាយ​រូប​នេះ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ថ្ងៃនេះ។

លោក ស្នងការ​ប៉ូលិស Paul Condo និយាយថា​វាគឺ​ជា​សោកនាដកម្ម​ដ៏​សោកសង្រេង​មួយ ដែល​អង្រួនដល់​សហគមន៍​អូស្រ្តាលី​ទាំង​មូល ៕


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now