ដីកាចុះឆែកឆេរចាប់ខ្លួនចំនួន៥បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ ដែលនាំឲ្យមានការចាប់ខ្លួនមនុស្ស៧នាក់ ក្នុងនោះ៥នាក់ស្ថិតនៅក្នុងការឃុំឃាំងនៅឡើយរង់ចាំការកាត់ក្តីក្នុងតុលាការនៅរសៀលថ្ងៃនេះ។
ប៉ូលិសឲ្យដឹងថាជនសង្ស័យទាំង៥នាក់នេះស្ថិតនៅក្នុងវ័យជាង២០ឆ្នាំ ៤នាក់ជាជនជាតិលេបាណន់កើតនិងធំធាត់នៅក្នុងប្រទេសអូស្រ្តាលី និងម្នាក់ទៀតកើតនៅបរទេស តែមករស់នៅក្នុងប្រទេសអូស្រ្តាលីតាំងពីយូរណាស់មកហើយ។
ប្រធានស្នងការប៉ូលិសរដ្ឋវិចថូរៀលោក Graham Ashton មានប្រសាសន៍ថា ទីតាំងទាំងបីកន្លែងដែលពួកគេផ្តោតគោលដៅនោះមាន Federation Square ស្ថានីយ៍រថភ្លើង Flinders Street និង ព្រះវិហារ St Paul។
លោកមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើការវាយប្រហារនេះមិនត្រូវបានទប់ស្កាត់ជាមុនទេនោះ មនុស្សច្រើនគួរសមដែលនឹងត្រូវស្លាប់និងរងរបួស៕

