ធ្វើជាគំរូវិជ្ជមាន អាចបញ្ឈប់វដ្តនៃអំពើហិង្សាលើយេនឌ័របាន

អាកប្បកិរិយារបស់មនុស្សវ័យក្មេងជារឿយៗត្រូវបានកំណត់ឡើងដោយមនុស្សពេញវ័យ និងអ្នកមើលថែទាំដែលនៅជុំវិញខ្លួនគេ។ តាមរយៈការបញ្ឈប់អាកប្បកិរិយាមិនគោរព និងការអប់រំតាមរយៈការធ្វើជាគំរូវិជ្ជមាន យើងអាចបញ្ចប់វដ្តនៃអំពើហិង្សាបាន។

Side view of young mother embracing young boy in studio

It’s never too young or never too late to talk to your children about respect Credit: Cavan Images/Getty Images

Key Points
  • យុទ្ធនាការ "បញ្ឈប់វានៅពេលចាប់ផ្តើម" មានគោលបំណងបំបែកវដ្តនៃអំពើហិង្សាដោយការលើកទឹកចិត្តមនុស្សពេញវ័យឱ្យមានឥទ្ធិពលវិជ្ជមានចំពោះយុវជន។
  • យើងត្រូវតែបញ្ឈប់ការដោះសារ និងអប់រំកុមារអំពីអាកប្បកិរិយាគួរឱ្យគោរព។
  • មានធនធានដែលអាចជួយអ្នកឱ្យចូលរួមក្នុងការសន្ទនា។
តើញឹកញាប់ប៉ុណ្ណាដែលអ្នកបានស្តាប់ឮពាក្យថា “ក្មេងប្រុសតែងតែខិលខូច” ឬ “វាមិនអីទេ គាត់ធ្វើបែបនេះ ដោយសារតែគាត់ស្រឡាញ់ឯង” អំពីអាកប្បកិរិយាគ្មានការគោរព ឬបំពារបំពានមកលើស្រ្តី ឬក្មេងស្រីនោះ?

អ្នកជំនាញនិយាយថា ទោះបីជាឃ្លាទាំងនេះហាក់បីដូចជាគ្មានការបង្កគ្រោះថ្នាក់អ្វីក៏ដោយ ប៉ុន្តែការពិត យើងកំពុងធ្វើឱ្យការបៀតបៀនបំពារបំពានក្លាយទៅជារឿងធម្មតាដោយមិនដឹងខ្លួន ខណៈដែលថាវា ជាអ្វីមួយដែលមាននៅក្នុងខ្លួនក្មេងប្រុស ឬជាអ្វីមួយដែលបង្កឡើងដោយក្មេងស្រី។

មិនមែនគ្រប់ទម្រង់នៃការមិនគោរពនាំទៅរកអំពើហឹង្សានោះទេ ប៉ុន្តែរាល់អំពើហឹង្សាមកលើមនុស្សស្រី ចាប់ផ្តើមឡើងដោយអាកប្បកិរិយាមិនគោរព។

អ្វីគឺជាយុទ្ធនាការបញ្ឈប់វាពីដើមដំបូង - “Stop it at the Start” ?

យុទ្ធនាការ Stop it at the Start campaign គឺ​ជា​គំណិត​ផ្តួចផ្តើម​របស់​ក្រុមប្រឹក្សា​រដ្ឋាភិបាល​អូស្រ្តាលី ក្នុង​គោល​បំណងបំបែកវដ្តនៃអំពើហិង្សាលើយេនឌ័រទាំងអស់។
យុទ្ធនាការ​នេះ​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០១៦ បន្ទាប់​ពី​មាន​ស្ថិតិគួរ​ឲ្យ​រន្ធត់​អំពី​អំពើហិង្សា​មកលើ​ស្រ្តី​ និង​កុមារ។

យោងតាម​ទិន្នន័យ​មក​ពី​ការិយាល័យ​ស្ថិតិអូស្រ្តាលី ABS,
  • ស្ត្រីម្នាក់ក្នុងចំណោមស្រ្តីបីនាក់ បានក្លាយជាជនរងគ្រោះដោយអំពើហិង្សាផ្លូវកាយ ឬផ្លូវភេទ ចាប់តាំងពីអាយុ 15 ឆ្នាំដោយអ្នកដែលស្គាល់ពួកគេ
  • ស្ទើរតែម្នាក់ក្នុងចំណោមស្ត្រីបួននាក់ត្រូវបានដៃគូរំលោភបំពានផ្លូវចិត្តតាំងពីអាយុ 15 ឆ្នាំ។
យើងដឹងថាជាមធ្យម ស្ត្រីម្នាក់ត្រូវបានសម្លាប់ដោយដៃគូបច្ចុប្បន្ន ឬអតីតរបស់ពួកគេរៀងរាល់ 10 ថ្ងៃម្តង
លោកស្រី Justine Elliot ជំនួយការរដ្ឋមន្ត្រីក្រសួងសេវាកម្មសង្គម និង​បង្ការ​អំពើហិង្សា​ក្នុង​គ្រួសារ។
លោកស្រី Justine Elliot ជំនួយការរដ្ឋមន្ត្រីក្រសួងសេវាសង្គម និងបង្ការអំពើហិង្សាក្នុងគ្រួសារ បានប្រាប់ SBS ថា "មធ្យោបាយតែមួយគត់ដើម្បីមើលឃើញការថយចុះជាបន្តបន្ទាប់ គឺតាមរយៈការផ្តោតជាសំខាន់ថ្នាក់ជាតិ ទៅលើការដោះស្រាយវិសមភាពយេនឌ័រ និងទម្រង់នៃការរើសអើង និងគុណវិបត្តិផ្សេងទៀត" ។

ដោយទទួលស្គាល់ថាអាកប្បកិរិយារបស់មនុស្សវ័យក្មេងបានទទួលឥទ្ធិពល និងតាក់តែងឡើងដោយមនុស្សពេញវ័យ អ្នកមើលថែទាំ និងអ្នកមានឥទ្ធិពលនៅជុំវិញពួកគេ យុទ្ធនាការនេះកំណត់គោលដៅទៅលើ ឪពុកម្តាយ និងសមាជិកគ្រួសាររបស់កុមារដែលមានអាយុចន្លោះពី 10-17 ឆ្នាំ ដើម្បីឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ពួកគេ និងដើម្បីឱ្យមានឥទ្ធិពលជាវិជ្ជមាន។

ការទទួលស្គាល់វដ្តនៃអំពើហិង្សា

“អំពើហឹង្សាមិនមែន​ទើប​តែ​ចាប់​ផ្តើម​ពេល​ធំឡើង​នោះទេ វារីកលូតលាស់តាំងពីនៅក្មេង” នេះបើតាមប្រសាសន៍របស់ Dr Rosina McAlpineអ្នកជំនាញខាងចិញ្ចឹមបីបាច់ថែរក្សាកូន និងជាអ្នកនិពន្ធសៀវភៅ ដែលបំផុសគំនិតដល់កុមារ - Inspired Children.

ដោយធំដឹងក្តីឡើងនៅក្នុងផ្ទះដែលអំពើហឹង្សាត្រូវបានផ្ទេរពីជីតាទៅឪពុករបស់លោកស្រី, Dr McAlpin ខ្លួនឯងផ្ទាល់ បានជួបប្រទះនូវការវិលជុំនៃអំពើហិង្សា។

“ឪពុករបស់យើងគឺមកពីជំនាន់មួយដែលពួកគេជឿថា ការប្រៀនប្រដៅ ការដាក់ទណ្ឌកម្មលើរាងកាយ គឺជាវិធីដែលចិញ្ចឹមកូនឱ្យបានល្អ។"
Դժգոհ աղջնակ մը կ'ուլայ քրոջ հետ կռուելէ ետք
Past generations believed that discipline and corporal punishment was the way to raise good kids. Credit: FluxFactory/Getty Images
ការដាក់ទណ្ឌកម្មរួមមាន​ការ​វាយ​នឹងខ្សែក្រវ៉ាត់ រំពត់មែកឈើតូចៗ ឬការ​ទះតប់​ខ្លាំងៗ។

លោកស្រី​រំលឹក​ពីការ​ដែល​ លោកស្រី​ត្រូវ​ពាក់​ខោជើងវែង អាវ​ដៃវែង​ទៅរៀន​នៅរដូវក្តៅ ដើម្បី​បិទបាំង​ស្នាមជាំ។

“ប៉ុន្តែនៅ​ជំនាន់នោះ គ្មាននរណាគេថាអ្វី​នោះទេ។ ហើយសម្រាប់​យើង វាគឺ​ទូទៅ​ខ្លាំង​ណាស់​នៅ​ក្នុង​សហគមន៍របស់​យើង។

“អ្នកអាចរៀនរឿងមិនត្រឹមត្រូវជាច្រើន ហើយមនុស្សជាច្រើនធ្វើក្នុងបរិយាកាសនោះ។ ក្នុងនាមជាកុមារ យើងទទួលបានការយល់ដឹងអំពីអ្វីជាជីវិតគ្រួសារ អ្វីដែលអាចទទួលយកបាន និងអ្វីដែលមិនអាចទទួលយកបាន ហើយអ្វីដែលជាផ្លូវត្រូវ និងអ្វីដែលមិនត្រូវ”

អ្វីដែលធ្វើឱ្យការបំបែកវដ្ត​នៃ​ដំណើរការបែបនេះពិបាកនោះគឺថា ដូចជាឪពុករបស់ Dr. McAlpine និងមនុស្សជាច្រើនដែលបង្កអំពើហិង្សា ពួកគេជឿថា ពួកគេកំពុងធ្វើរឿងត្រឹមត្រូវដើម្បីចិញ្ចឹមកូនឱ្យល្អ។
លោកស្រីពន្យល់ថា ហេតុដូច្នេះហើយ វដ្តនោះអាចបន្តទៅទៀតបាន ដោយសារពួកគេមិនដឹងអំពី​វិធីផ្សេង។
កាលនៅក្មេង ខ្ញុំព្រួយបារម្ភថាខ្ញុំនឹងធ្វើដូចឪពុកខ្ញុំ។ ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំដើម្បីស្រាវជ្រាវ និងចែករំលែកវិធីសាស្រ្តគាំទ្រដល់ការចិញ្ចឹមកូន។ ខ្ញុំបានបំបែកវដ្តនៃអំពើហិង្សានេះជាមួយគ្រួសាររបស់ខ្ញុំ។
Dr Rosina McAlpine, អ្នកជំនាញ​ចិញ្ចឹមបីបាច់កូន និង​ជាអ្នកនិពន្ធ 'Inspired Children'.

បញ្ឈប់ការដោះសារ

ការដោះសារចំពោះអាកប្បកិរិយាមិនគោរព ឬបំពារបំពានចំពោះក្មេងស្រី អាចកំណត់ទស្សនៈរបស់មនុស្សវ័យក្មេងអំពីអ្វីដែលអាចទទួលយកបាន។

ការ​បកប្រែការដោះសារ (excuse interpreter) នៅលើគេហទំព័រយុទ្ធនាការនេះ បង្ហាញពីរបៀបដែលភាសាអាចមានអត្ថន័យលាក់កំបាំង។

ដូច្នេះ ឃ្លាដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ “ក្មេងប្រុសតែងតែខិលខូច” អាចត្រូវបានបកស្រាយដោយក្មេងស្រីថា "វាគ្រាន់តែជាអ្វីដែលក្មេងប្រុសធ្វើ - ខ្ញុំគួរតែស៊ាំនឹងវា" ឬបកស្រាយដោយក្មេងប្រុសថា "យើងគឺគ្រាន់តែ​បែបហ្នឹង វាមិនអីទេ" ។

Dr McAlpineនិយាយថា យើងមិនត្រូវអនុញ្ញាតឱ្យមានលេសទាំងនេះទេ និងអប់រំកុមារអំពី​អ្វីគឺជា​អាកប្បកិរិយាគួរឱ្យគោរព។
Mother comforting son at home
Parents and carers have the responsibility to educate children about respect Credit: MoMo Productions/Getty Images

ការសន្ទនាដែលសកម្ម ដោយបើកចំហរ និងបន្ត

Elliot និយាយថា ផ្នែកមួយនៃយុទ្ធនាការនេះគឺដើម្បី “លើកទឹកចិត្ត ឱ្យមានការសន្ទនាយ៉ាងសកម្ម ដោយបើកចំហ និងជាបន្ត អំពីទំនាក់ទំនងប្រកបដោយការគោរព និងសមភាពយេនឌ័រ។”

“វាជារឿង​សំខាន់​ដែល​ត្រូវ​ចាប់​ផ្តើម​ការ​សន្ទនា។"

ការពិភាក្សាអំពីអាកប្បកិរិយាមិនគោរព និងអាកប្បកិរិយាឆេវឆាវជាមួយកុមារ គឺមិនងាយស្រួលនោះទេ។ ប៉ុន្តែឪពុកម្តាយ និងអ្នកមើលថែទាំត្រូវត្រៀមលក្ខណៈដើម្បីនិយាយ ហើយនិយាយជាញឹកញាប់។
វាគ្មានពាក្យថា ឆាប់ពេកឬក៏យឺតពេលពេកនោះទេ ក្នុងការនិយាយជាមួយកូនៗរបស់អ្នក
Dr Rosina McAlpine
ធនធានមួយក្នុងចំណោមធនធានដែលផ្តល់ដោយយុទ្ធនាការគឺ ការណែនាំអំពីការសន្ទនា។ វាគឺជាឧបករណ៍ដែលជួយអ្នកចាប់ផ្តើមការសន្ទនាដើម្បីឆ្លើយតប និងរុករកការឆ្លើយតបពីកុមារ។
ក្នុងនាមជាគ្រូបង្រៀន ក្នុងនាមជាឪពុកម្តាយ នៅគ្រប់ដំណាក់កាលទាំងអស់ ការដែលសំខាន់គឺគ្មានការដោះសារ តែត្រូវបញ្ឈប់ និងអប់រំ ដោយធ្វើការសន្ទនាទាំងនោះ អំពីអ្វីជាអាកប្បកិរិយាគួរឱ្យគោរព។
Dr Rosina McAlpine
ដូច្នេះ ប្រសិនបើបងប្អូនបង្កើតកំពុងឈ្លោះប្រកែកគ្នា ជាជាងបំបាត់ស្ថានការណ៍ដោយប្រើ “លេស” បញ្ឈប់ ហើយសួរពួកគេថា “តើនោះជាអាកប្បកិរិយាត្រឹមត្រូវទេ?” “នោះជាការគួរឱ្យគោរពទេ?” “តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ប្រសិនបើវាជាអ្នក?” Dr. McAlpine ណែនាំ។

ក៏មានបញ្ជីត្រួតពិនិត្យការគោរព ដែលអនុញ្ញាតឱ្យឪពុកម្តាយ និងសមាជិកគ្រួសារកំណត់អត្តសញ្ញាណ និងយល់ពីទស្សនៈរបស់កុមារអំពីការគោរព ដោយផ្តល់ឱ្យអ្នកនូវកន្លែងដើម្បីចាប់ផ្តើមការសន្ទនា។

ដោះស្រាយបញ្ហានេះនៅក្នុងវិធីវប្បធម៌ដ៏រសើប

លោកស្រី​ Elliot មានប្រសាសន៍ថា អត្រានៃអំពើហិង្សាលើស្ត្រី និងកុមារ ជារឿយៗមានអត្រាខ្ពស់ជាងនៅក្នុងសហគមន៍វប្បធម៌ និងភាសាចម្រុះ (CALD) ក៏ដូចជាក្រុមជនជាតិដើមភាគតិច និងក្រុមកោះ Torres Strait ផងដែរ។

អ្នកដឹកនាំសហគមន៍ CALD មានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងនេះតាមវិធីវប្បធម៌ដ៏រសើប។

Maria Dimopoulos គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃ Safe and Equal ដែលជាស្ថាប័នកំពូលសម្រាប់សេវាកម្មអ្នកឯកទេសខាងអំពើហឹង្សាក្នុងគ្រួសារនៅរដ្ឋវិចថូរៀ។

លោកស្រីនិយាយថា នៅពេលដែលនិយាយអំពីការការពារបឋមនៃអំពើហឹង្សាក្នុងគ្រួសារលើស្ត្រី និងកុមារនៅក្នុងសហគមន៍ទាំងនេះ យើងត្រូវតែធ្វើក្នុងវិធីមួយដែល "ទទួលស្គាល់តួនាទីនៃវប្បធម៌ តួនាទីនៃការតាំងទីលំនៅ និងវិធីសំខាន់ៗដែលពហុវប្បធម៌អាចជះឥទ្ធិពលលើបទពិសោធន៍ទាំងនោះ"។

ជាជាងស្វែងរកវប្បធម៌ ឬជំនឿរបស់យើងជាចំណុចខ្វះខាត តើយើងប្រើក្របខណ្ឌទាំងនោះយ៉ាងដូចម្តេច ដើម្បីកសាងការចូលរួមដ៏រឹងមាំ និងមានអត្ថន័យនៅក្នុងសហគមន៍របស់យើង?
លោកស្រី Maria Dimopoulos ប្រធានក្រុមប្រឹក្សាភិបាលនៃ Safe and Equal
The Stop it at the Start campaign has both in-language and indigenous resources, and can be found on the campaign website.

យុទ្ធនាការកំពុងតែដំណើរការ

"Stop it at the Start" បានចូលដល់ដំណាក់កាលទី 4 ហើយ នៅឆ្នាំនេះ។ ហើយការវាយតម្លៃដែលបានធ្វើឡើងរហូតមកដល់ពេលនេះបានរកឃើញថា 68 ភាគរយនៃមនុស្សទាំងអស់ បានរំលឹកពីធាតុផ្សំនៃសកម្មភាពយុទ្ធនាការ។

លោកស្រី Elliot មានប្រសាសន៍ថា “៨២ ភាគរយនៃមនុស្សដែលបានឃើញយុទ្ធនាការនេះ បានយល់ និងទទួលយកតួនាទីរបស់ពួកគេ ក្នុងការបង្ហាញយុវជនពីរបៀបប្រព្រឹត្តដោយការគោរព”។

ដូច្នេះ ចូរយើងអប់រំកូនយើងអំពីអាកប្បកិរិយាគួរឲ្យគោរព។ តាមរយៈការទទួលស្គាល់វដ្តនៃអំពើហិង្សា យើងអាចបញ្ឈប់វានៅពេលចាប់ផ្តើម ហើយក្លាយជាគំរូវិជ្ជមាន។

ជំនួយ និង សេវាកម្មនានា

1800RESPECT 1800 737 732 ឬ 1800respect.org.au

Lifeline 13 11 14 ឬ lifeline.org.au

សម្រាប់សេវាកម្មគាំទ្រនៅក្នុងរដ្ឋ និងដែនដីរបស់អ្នក សូមចុចនៅទីនេះ។

ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ បានរងការប៉ះពាល់ដោយការបៀតបៀនផ្លូវភេទ ឬការរំលោភបំពាន សូមទូរសពទៅ 1800RESPECT តាមរយៈលេខ 1800 737 732 ឬចូលទៅកាន់
1800RESPECT.org.au ។ នៅ​ក្នុងករណី​សង្រ្គោះបន្ទាន់ សូម​ទូរសព្ទទៅលេខ 000។


Share

Published

By Yumi Oba
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service