Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

បាតុកម្មអហិង្សាទាមទារដោះលែង លោក កឹម សុខា ដោយឥតលក្ខខណ្ឌ នៅអូស្ត្រាលី

សហគមន៍ខ្មែរអូស្ត្រាលីបានផ្តុំគ្នាធ្វើបាតុកម្មអហិង្សា ទាមទារដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំងដោយឥតលក្ខខណ្ឌ បញ្ឈប់ការវាយប្រហារលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា ។

Public Rally in Melbourne
Source: SBS Khmer

នៅ​ថ្ងៃសៅរ៍ ទី៩ ខែ កញ្ញា ឆ្នាំ ២០១៧ វេលា​ម៉ោង ២.៣០ រសៀល សហគម​ខ្មែរ​អូស្ត្រាលី បាន​រៀប​ចំធ្វើ​បាតុ​កម្ម​អហិង្សា​នៅ​មុខ Springvale Town Hall ដែល​មាន​អាសយ​ដ្ឋានលេខ 397 Springvale Road Springvale Victoria 3171.

Public Rally in Melbourne
Source: SBS Khmer

ការ​ធ្វើ​បាតុកម្ម​នេះ​កើត​ឡើង បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន មេ​ដឹក​នំា​បក្ស​ប្រឆាំង​ លោក កឹម សុខា កាល​ពីចុង​សប្តាហ៍ ព្រម​ទាំង​សកម្មភាព​ផ្អាក​ការ​ផ្សាយ​សារព័ត៌មាន​ឯករាជ្យ​នៅ​ពេល​ថ្មីៗ​នេះ​នៅ​កម្ពុជា ។

Public Rally in Melbourne
Source: SBS Khmer

ព្រឹត្តិ​ការណ៍​នេះ ក៏​ត្រូវ​បាន​រៀប​ចំ​ឡើង​ស្រដៀង​គ្នា​នៅ​ប្រទេស​ផ្សេងៗ​ដូចជា សហ​រដ្ឋអាមេរិច កាណាដា និង សហភាព​អ៊ឺរ៉ុប ដែល​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​តែមួយ។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ចូល​រួមដោយ​ប្រជាជន​ខ្មែរ​ជាច្រើន​កុះករ​  រួម​ជាមួយ​សមាជិក​សភា​អូស្ត្រាលី​ជាច្រើនផ្សេង​ទៀត តាម​ការប៉ាន​ស្មាន​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​៤០០​នាក់។

Public Rally in Melbourne
Source: SBS Khmer

https://www.facebook.com/SBSKhmer/videos/1530425303681765/

Public Rally in Melbourne
Source: SBS Khmer
Public Rally in Melbourne
Source: SBS Khmer
Public Rally in Melbourne
Source: SBS Khmer


1 min read

Published

Updated

By Marida Chheang

Source: SBS Khmer




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now