Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

Roger Federer៖ បើទោះជាត្រូវដើរមិនរួច៥ខែក៏ត្រូវតែលេងឲ្យអស់ពីលទ្ធភាពដែរ

Roger Federer ដែលធ្លាប់តែគិតខ្លួនឯងថាមិនអាចឈានផុតវគ្គមួយភាគបួនផងនោះ ពេលនេះឈានចូលដល់វគ្គផ្តាច់ព្រាត់ហើយសម្រាប់ការប្រកួតកីឡាTennis Australian Open ឆ្នាំ២០១៧។

Swiss tennis player Roger Federer
Roger Federer (pic) is through to the Australian Open final, defeating Stan Wawrinka in five sets. (AAP) Source: AAP

កាល​ពី​នៅ​ក្នុងសន្និសីទ​កាសែត​ប្រទេស​ស្វីស​Roger Federer ធ្លាប់​ឲ្យ​ដឹង​ថា លោករំពឹង​ទុក​ជាមុន​ថា លោក​ប្រហែល​ជា​លេង​ឈ្នះ​តែ​ពីរ​បី​ជុំ​បណ្ណោះឬ​ថា​ច្រើនណាស់​បានទៅ​ដល់​ ជុំ​មួយភាគបួន​ស៊ីសង​លើការ​ចាប់ឆ្នោត​គូប្រកួត។

តែ​កាល​ពី​យប់​មិញ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ដៃគូ​ដែល​មក​ពី​ប្រទេស​តែ​មួយ​ជាមួយគ្នា Stan Wawrinka រួច​មក Federer បាន​ឈាន​ចូល​វគ្គ​ផ្តាច់​ព្រាត់​ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ បើ​មិន​ជាមួយ Rafael Nadal ក៏Bulgarian Grigor Dimitrov ដែរ។

Federer ថា​លោក​ទន្ទឹងរង់​ចាំ​ការ​ប្រកួត​វគ្គផ្តាច់​ព្រាត់នេះ ហើយ​លោក​នឹង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព បើ​ទោះ​ជាក្រោយ​ការ​ប្រកួតនៅ​អូស្រ្តាលី​លើក​នេះ​ លោក​ត្រូវ​ដើរ​មិន​រួច​៥​ខែ​ក៏​មិន​អី​ដែរ៕


1 min read

Published

Updated

By SBS News

Source: SBS



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now