- តើជាអ្នកផ្សាយវិទ្យុដ៏ជោគជ័យម្នាក់ ហើយមានបទពិសោធន៍លើការងារវិទ្យុ អនឡាញ និងបណ្តាញសង្គមដែរឬទេ?
- តើអ្នកស្គាល់ច្បាស់ពីសហគមន៍ដែលនិយាយភាសាខ្មែរដែរឬទេ?
- ដូច្នេះយើងសូមអញ្ជើញអ្នកឲ្យដាក់ពាក្យតាមអនឡាញនៅលើ៖ careers.sbs.com.au ។
បេក្ខជនត្រូវមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ រួមទាំងការផលិតកម្មវិធី និងការផ្សាយកម្មវិធីជាច្រើនទម្រង់ (តាមវិទ្យុ តាមអនឡាញ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម) និងសមត្ថភាពក្នុងការសរសេរ ចងក្រង និងអានព័ត៌មាន កីឡា និងនាទីព្រឹត្តិការណ៍បច្ចុប្បន្ន ពីប្រភពផ្សេងៗ។
ស្ទាត់ជំនាញក្នុងការសរសេរនិងនិយាយភាសាអង់គ្លេសនិងភាសាខ្មែរ រួមទាំងការអានសំឡេងច្បាស់ៗ និងមានជំនាញកាត់តសំឡេងនិងផលិតកម្មវិធី។
មុខនាទីនេះគឺជាបុគ្គលិកបណ្តែតដែលធ្វើការតាមកាលវិភាគ នៅការិយាល័យរបស់យើងនៅទីក្រុងស៊ីដនី ឬម៉ែលប៊ន។
សូមចូលទៅកាន់គេហទំព័ររបស់យើង ហើយដាក់ពាក្យតាមអនឡាញឥឡូវនេះ៖ careers.sbs.com.au៕

