Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្មវិធីផ្សាយវិទ្យុSBS​ភាសាខ្មែរ បានផ្លាស់ប្តូរហើយ!

វិទ្យុSBS បានធ្វើការសម្រេចផ្លាស់ប្តូរសេវាកម្មភាសារបស់ខ្លួន។ ខាងក្រោមនេះអ្នកអាចស្វែងដឹងព័ត៌មានចំពោះការកែប្រែសេវាផ្សាយវិទ្យុរបស់SBS ដែលត្រូវអនុវត្តចាប់ពីថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។

2891_Radio_Consultation_Homepage_header_no_text
Source: SBS

វិទ្យុ​SBS បាន​ធ្វើ​ការ​សម្រេច​ផ្លាស់ប្តូរ​សេវាកម្ម​ភាសា​របស់​ខ្លួន។ ដំណើរ​ការ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ប្រាកដ​ថាសេវាកម្ម​ទាំងអស់​ឆ្លុះ​បញ្ចាំង​ការ​វិវត្តន៍​ដ៏​លឿន​ និង​ការ​កើន​ឡើង​នៃ​សង្គម​ចំរុះ របស់​អូស្ត្រាលី។ នៅឆ្នាំ​២០១២ យើង​ត្រួត​ពិនិត្យ​មើល​សេវាកម្ម​របស់​វិទ្យុ​SBS ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​១៨ឆ្នាំ ។ នៅ​ពេលនេះ យើង​ប្តេជ្ញា​ក្នុង​ការ​ពិនិត្យ​មើល​សារ​ជាថ្មី​នៃ​សេវា​របស់​យើង​បន្ទាប់​ពី​ជំរឿន​ឆ្នាំ២០១៦។

យោង​តាមជំរឿន​ឆ្នាំ​២០១៦ ប្រជាជន​ជាង១,៣លាន​នាក់​បាន​ធ្វើ​អន្តោប្រវេសន៍​មក​អូស្ត្រាលី​ក្នុង​រយៈ​ពេល​៥ឆ្នាំ​មុន​នេះ ហើយ​ប្រជាជន​ជិត ៤,៨៧លាន​នាក់​ ដែល​និយាយ​ភាសា​ផ្សេង​នៅផ្ទះ​ក្រៅ​ពី​ភាសា​អង់គ្លេស។ សេវាកម្ម​ភាសា​របស់SBS នឹង​តម្រង់​ផ្លូវ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សង្គម​បច្ចុប្បន្ន​របស់​អូស្ត្រាលី។

ការ​កែ​សម្រួល​សេវាកម្ម​វិទ្យុ​អេសប៊ីអេសនេះ បានពិនិត្យ​ផង​ដែរ​លើ​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​ស្តាប់​របស់​ប្រិយ​មិត្ត ការ​វិវត្តន៍​ទៅ​កាន់​ប្រព័ន្ធ​ឌីជីថល ប្រជាសាស្រ្ត និងកត្តា​ហិរញ្ញវត្ថុ។

សូច​ចុច​ទីនេះ​សំរាប់​ព័ត៌មាន​បន្ថែម​ចំពោះ​ការ​ផ្លាស់​ប្តូរ​កម្មវិធី​ផ្សាយ​ភាសា​ខ្មែរ។

ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​តទៅ។

For more information http://www.sbs.com.au/radio/radio-services-review


1 min read

Published

Updated

By Marida Chheang



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now