ការពិត១០យ៉ាងអំពីជំងឺស្រ្តូក

ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលឬហៅថាជំងឺស្រ្តូកមិនមែនជាជំងឺគាំងបេះដូងនោះទេ។ ជំងឺស្រ្តូកកើតមានឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលស្រាប់តែត្រូវអាក់ខាន។ ការស្វែងរកជំនួយវេជ្ជសាស្រ្តបន្ទាន់គឺជារឿងសំខាន់ក្នុងការជួយស្រោចស្រង់ជីវិតអ្នកជំងឺនិងជួយឲ្យអាចជាសះស្បើយវិញបាន។

stroke

Source: getty images

១ ពលរដ្ឋអូស្រ្តាលីម្នាក់ក្នុងចំណោម៦នាក់រងគ្រោះដោយសារជំងឺស្រ្តូក នៅក្នុងវ័យមួយក្នុងជីវិតរបស់ពួកគេ។

Stroke survivor

២ អ្នកជំងឺម្នាក់ក្នុងចំណោម៣នាក់ស្លាប់ក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីកើតជំងឺស្រ្តូក

Stroke victim
Source: EPA

៣ ជំងឺស្រ្តូកផ្តាច់យកជីវិតរបស់មនុស្សស្រីអស់ច្រើនជាងជំងឺមហារីកដោះ ហើយផ្តាច់ជីវិតមនុស្សប្រុសអស់ច្រើនជាងជំងឺមហារីកក្រពេញប្រូស្តាត។

Men and women
Source: Getty Images

៤ អ្នកដែលធ្លាប់កើតជំងឺស្រ្តូក២០% មានអាយុក្រោម៥៥ឆ្នាំ។

Doctors
Source: Getty Images

៥ បុរសទំនងជាប្រឈមនឹងការកើតជំងឺស្រ្តូកនៅវ័យក្មេងជាងនារី។

Young stroke victim
Source: AAP

៦ សម្ពាធឈាមគឺជាចំណុចដ៏សំខាន់បំផុតមួយដែលគេដឹងថាជាកត្តាគ្រោះថ្នាក់នាំឲ្យកើតជំងឺស្រ្តូក។

សម្ពាធ​ឈាម​ឡើង​ខ្ពស់​គឺ​នៅ​ពេល​ដែល​សម្ពាធ​ឈាម​របស់​អ្នក​ឡើង​លើស​ពី​១៤០/៩០។ នេះ​គេហៅថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឬ​ភាសាសាមញ្ញ​ហៅថាលើសឈាម។ សម្ពាធ​ឈាម​ធម្មតា​ស្ថិត​នៅ​កម្រិត​ប្រមាណ​ជា​១២០/៨០។

Blood pressure
Source: Press Association

៧ ការធ្វើតេស្ត FAST គឺជាវិធីងាយស្រួលចាំ និងស្គាល់ពីរោគសញ្ញានៃជំងឺស្រ្តេស

ប្រើប្រាស់​​ការ​ធ្វើ​តេស្ត FAST ពាក់ព័ន្ធ​នឹង​ការ​សួរ​នូវ​សំណួរ​ងាយៗ​ទាំងនេះ៖

Face: ផ្ទៃមុខ៖ ពិនិត្យ​មើល​​ផ្ទៃ​មុខ​របស់​អ្នក​ជំងឺ តើ​មាត់​របស់​គាត់​ទាញ​ចុះ​ដែរឬទេ?

Arm: ដៃ៖​ តើ​អ្នក​ជំងឺ​អាច​លើក​ដៃ​ទាំង​សង​ខាង​បានដែរ​ឬទេ?

Speech: សម្តីសំដៅ៖ តើ​សម្តីរបស់​អ្នក​ជំងឺ​រដឹក​ដែរឬទេ?​តើ​អ្នក​ជំងឺ​ស្តាប់​អ្នក​យល់​ដែរឬទេ?

Time: ពេលវេលា៖ ពេលវេលា​គឺ​ជា​ចំណុចសំខាន់។ ប្រសិន​បើ​អ្នក​ឃើញ​នូវ​សញ្ញា​ណា​មួយ​ទាំងនេះ សូម​ទូរសព្ទ​ទៅ​លេខ​០០០​ភ្លាម។

FAST
Source: Courtesy of Stroke Foundation

៨ អាការរោគសញ្ញាស្រ្តូកអាចកើតឡើងតែមួយមុខ ឬក៏ច្រើនមុខបញ្ចូលគ្នា

វា​អាច​កើតឡើង​តែ​ពីរទៅបី​វិនាទី​ ឬក៏​រហូត​ដល់​ទៅ​២៤ម៉ោង ហើយ​ក៏​បាត់​ទៅវិញ។ នៅ​ពេល​ដែល​អាការរោគ​បាត់​ទៅវិញ​ក្នុង​ពេល​២៤ម៉ោង ព្រឹត្តិការណ៍​នេះ​ហៅថា​ជា​ជំងឺ​ស្រ្តូក​តូចតាច ឬ​ TIA (transient ischaemic attack)។

Stroke brain scans
Source: Monty Rakusen/Getty Images

៩ ការព្យាបាលជំងឺស្រ្តូកមួយចំនួនត្រូវព្យាបាលក្នុងអំឡុងពេល៤ម៉ោងកន្លះពីពេលដែលជំងឺស្រ្តូកចាប់ផ្តើម ឬក៏ពេលដែលអាការរោគចាប់ផ្តើមបង្ហាញ។

Ambulance emergency
Source: AAP

១០ ការព្យាបាលតាមបែបវេជ្ជសាស្រ្តជាបន្ទាន់គឺជារឿងសំខាន់

ប្រសិន​បើអ្នក​មាន​ជំងឺ​ស្រ្តូក ការ​ព្យាបាល​តាមបែបវេជ្ជសាស្រ្ត​ជាបន្ទាន់​អាច​ជួយ​ស្រោចស្រង់​ជីវិត​របស់​អ្នក​បាន ហើយ​អាច​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍​នៃ​ខួរក្បាល​ដែល​ទំនង​ជា​នឹង​កើតឡើង​បាន​ផងដែរ។ មាន​តែ​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​បាន​ថា​តើ​អ្នក​​មាន​ជំងឺ​ស្រ្តូក​ឬក៏អត់។

Emergency
Source: AAP

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់៖ Stroke Foundation ។

ប្រសិន​បើអ្នក​ត្រូវ​ការ​​អ្នក​បក​ប្រែ​ សូម​ទូរសព្ទ​ទៅកាន់សេវាកម្មបកប្រែលេខ១៣ ១៤ ៥០ ប្រាប់​ពី​ភាសាដែល​លោក​អ្នក​និយាយ ហើយ​រង់​ចាំ​អ្នក​បក​ប្រែ​នៅ​​លើ​ខ្សែ​រទូរសព្ទ៕


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay

Source: Stroke Foundation




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now