១០ចំណុចដែលលោកអ្នកត្រូវដឹងពីការធ្វើជំរឿន

ជំរឿនឆ្នាំ២០១៦ នឹងធ្វើឡើងនៅយប់ថ្ងៃទី៩ សីហា។ ជំរឿនធ្វើឡើងនៅរៀងរាល់៥ឆ្នាំម្តង ហើយជំរឿនបញ្ជាក់ពីលក្ខណៈសំខាន់ៗនៃចំនួនប្រជាជន ជាជំនួយដល់ការធ្វើផែនការសម្រាប់អនាគតប្រទេស។ ឆ្នាំនេះជំរឿនត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញជាលើកដំបូង។ ដូច្នេះ តើលោកអ្នកត្រូវដឹងពីអ្វីខ្លះ?

Census

Source: AAP

១ ជំរឿនគឺជាការវាស់ស្ទង់មួយដែលអ្នកស្នាក់អាស្រ័យនៅក្នុងប្រទេសអូស្រ្តាលីទាំងអស់ត្រូវតែចូលរួមជាដាច់ខាតនៅយប់ថ្ងៃធ្វើជំរឿន

អ្នកមិនចាំបាច់ត្រូវតែមានសញ្ជាតិអូស្រ្តាលីទើបអាចបំពេញបែបបទជំរឿនបាននោះទេ។ សាច់ញាតិដែលមកលេងក្រុមគ្រួសារពីប្រទេសក្រៅ សិស្ស និស្សិតបរទេស អ្នកដែលកាន់ទិដ្ឋាការលេខ ៤៥៧ និងភ្ញៀវទេសចរក៏ត្រូវតែបំពេញវាផងដែរ។

Polulation
Source: Population - Scott Barbour Getty Images

២ ព័ត៌មានដែលអ្នកផ្តល់នៅពេលធ្វើជំរឿន ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីធ្វើគម្រោងការផ្ទះសម្បែង ការដឹកជញ្ជូន ផ្នែកអប់រំ និង មន្ទីរពេទ្យជាដើមImage

 

៣ ឆ្នាំនេះជំរឿនត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញជាលើកដំបូង

ចាប់ពីថ្ងៃទី ១ សីហាទៅ អ្នកនឹងទទួលបានលិខិតមួយនៅក្នុងប្រអប់សំបុត្ររបស់អ្នក ដោយមានលេខចុះឈ្មោះធ្វើជំរឿនរបស់អ្នក និងការណែនាំពីវិធីក្នុងការបំពេញបែបបទជំរឿនតាមប្រព័ន្ធអនឡាញ។ 

Census online
Source: The file 3_census_online_by_sharie_kennedy_getty_images_2.jpg was uploaded

៤ លោកអ្នកក៏អាចបំពេញបែបបទជំរឿននៅលើក្រដាសជំនួសឲ្យការធ្វើតាមប្រព័ន្ធអនឡាញបានផងដែរ

អ្នកត្រូវកុម៉្មង់សុំបែបបទជំរឿនលើក្រដាសដោយទូរសព្ទទៅលេខ ១៣០០ ២១៤ ៥៣១

Pen over purple and white census forms
Pen over purple and white census forms

៥ អ្នកអាចស្នើសុំអ្នកបកប្រែម្នាក់ដើម្បីជួយអ្នកក្នុងការបំពេញបែបបទជំរឿនបាន

traslator

៦ អ្នកត្រូវតែឆ្លើយរាល់សំណួរទាំងអស់ដែលមាននៅលើបែបបទជំរឿន លើកលែងតែសំណួរអំពីជំនឿសាសនាមួយចេញ

ចាប់តាំងពីប្រវត្តិសាស្រ្តដំបូងរបស់អូស្រ្តាលី វាត្រូវបានគេសម្រេចថា ការផ្តល់ព័ត៌មានស្តីពីសាសនានៅក្នុងការធ្វើជំរឿនគួរតែជាជម្រើសមួយដែលអាចឆ្លើយក៏បានមិនឆ្លើយក៏បាន ខណៈដែលការបំពេញបែបបទជំរឿននិងសំណួរដទៃទៀតគួរតែជារឿងចាំបាច់ដែលមិនអាចខកខានបាន។

Different faiths
Religion confusion Source: Different_faiths_by_getty-1.jpg

៧ ប្រសិនបើអ្នកមិនបំពេញបែបបទជំរឿនទេនោះ អ្នកអាចត្រូវផាកពិន័យរហូតដល់ទៅ ១៨០ដុល្លារក្នុងមួយថ្ងៃ

Census fine
Australian dollars in Sydney, Friday, Jan. 15, 2016. (AAP Image/Joel Carrett) NO ARCHIVING Source: Australian dollars (AAP Image/Joel Carrett) NO ARCHIVING

៨ ប្រសិនបើអ្នករស់នៅក្នុងតំបន់ជនបទ អ្នកអាចទទួលបានការចុះទៅជួយពីសំណាក់បុគ្គលិកជំរឿនដែលនឹងជួយអ្នកបំពេញបែបបទជំរឿនImage

៩ ឈ្មោះ និង អសយដ្ឋានដែលអ្នកផ្តល់នៅក្នុងជំរឿន នឹងមិនត្រូវបានគេចែករំលែកទៅឲ្យនាយកដ្ឋានរដ្ឋដទៃទៀតនោះទេ

មានសេចក្តីលំអិតស្តីពីគោលការនៃឯកជនភាពនៅលើគេហទំព័ររបស់ ABS 

9_population_globe_-_pixabay_public_domain.jpg?itok=GwgiA3q5&mtime=1468899849

១០ ប្រសិនបើអ្នកនៅបរទេសក្នុងយប់ធ្វើជំរឿន នោះអ្នកមិនចាំបាច់បំពេញបែបបទជំរឿននោះទេ

10_plane_1_public_domain_pixabay.jpg?itok=-N597duq&mtime=1468900008

 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់ការិយាល័យស្ថិតិអូស្រ្តាលី (Australian Bureau of Statistics)។

ដើម្បីសុំបែបបទជំរឿនលើក្រដាស សូមទូរសព្ទទៅកាន់លេខ ១៣០០ ២១៤ ៥៣១ ។

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែ សូមទូរសព្ទទៅលេខ ១៣ ១៤ ៥០។របាយការណ៍ពិស្តារ៖


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now