គន្លឹះសំខាន់ចំនួន១០ជួយដល់ឳពុកម្តាយក្នុងការនិយាយពីរឿងថ្នាំញៀនជាមួយកូនៗ

សម្រាប់ឳពុកម្តាយដែលជាជនប្រវេសន៍ជាច្រើន ការដោះស្រាយបញ្ហាប្រើប្រាស់ថ្នាំញៀនអាចជាបញ្ហាដ៏លំបាកមួយ។ ហើយនេះគឺជាវិធីសាស្រ្ត១០យ៉ាងក្នុងការលើកទឹកចិត្តកូនៗរបស់លោកអ្នកឲ្យនិយាយពីបញ្ហាថ្នាំញៀនជាមួយអ្នក។

Drugs

Source: Getty Images

១ ជាផ្នែកដ៏សកម្មមួយនៅក្នុងជីវិតរបស់ពួកគេ

ចាប់អារម្មណ៍​ពី​ចំណាប់​អារម្មណ៍របស់​ពួកគេ ហើយ​បង្កើត​នូវ​ទម្លាប់​ក្នុង​ការ​ធ្វើ​អ្វីៗ​ជាមួយ​ពួកគេ។ ចំណាយ​ពេល​វេលា​ជា​​លក្ខណៈ​ក្រុម​គ្រួសារ​មាន​សារៈសំខាន់​ណាស់ ដូចជា​ការទទួលទាន​អាហារ​ជាមួយ​គ្នារាល់ថ្ងៃ​ជាដើម។

Be an active part of their lives
Source: Getty Images

២ ស្តាប់កូនៗរបស់លោកអ្នក

លើកទឹកចិត្ត​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ស្រណុកចិត្ត​ក្នុង​ការ​ប្រាប់​អ្នក​ពី​បញ្ហារបស់​ពួកគេ ហើយ​សុំ​ឲ្យ​គេ​ចូលរួម​នៅ​ក្នុង​ការ​សម្រេច​នានាក្នុង​គ្រួសារ​ដើម្បី​បង្ហាញ​ថា អ្នក​ឲ្យ​តម្លៃ​លើ​គំនិតយល់​ឃើញ​របស់​ពួកគេ។

Listen to your kids
Source: Getty Images

៣ ធ្វើជាគម្រូល្អ

វាគឺ​ជារឿងសំខាន់ណាស់​ក្នុង​ការ​ដែល​មិន​មើលស្រាល​ពី​ឥទ្ធិពលនៃ​អាកប្បកិរិយា​របស់​អ្នក​លើ​ពួកគេ ជាពិសេស​នៅ​ពេល​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​និង​ថ្នាំជក់ ឬក៏ការ​ប្រើ​ប្រាស់​ថ្នាំខុស។

Be a role model
Source: Getty Images

៤ ស្មោះត្រង់ជាមួយនឹងពួកគេ

វាគឺ​ជា​ធម្មជាតិ​ដែល​អ្នក​មិន​ចាំបាច់ត្រូវ​​ដឹង​​គ្រប់យ៉ាង​ពី​ថ្នាំញៀននោះទេ។ ប្រសិនបើ​អ្នក​ស្មោះត្រង់ ច្បាស់​លាស់​ពីគោលជំហររបស់អ្នក កូនៗ​របស់​អ្នក​នឹង​យល់ឃើញថា វាងាយស្រួលជាង​ក្នុង​ការដែល​ស្មោះត្រង់​ជាមួយ​អ្នក​។

Be honest with your kids
Source: Getty Images

៥ ជ្រើសរើសពេលវេលារបស់អ្នក

ត្រូវ​តែ​ប្រាកដ​ថា​អ្នក​ជ្រើសរើ​ស​ពេល​វេលា​ត្រឹមត្រូវ​ក្នុង​ការ​ពិភាក្សា​ពី​ថ្នាំ​ញៀន​ជាមួយនឹង​កូនៗ​របស់​អ្នក។ នេះអាចថា​នៅពេល​ដែល​អ្នក​ទាំង​អស់គ្នា​កំពុងតែ​មើលទូរទស្សន៍ ឬនៅពេលដែល​ពួកគេ​កំពុងតែ​និយាយពី​នរណាម្នាក់​នៅ​សាលារៀនរបស់​គេ​ឬក៏នៅ​ក្នុង​ក្រុមមិត្តភ័ក្តិ​របស់​គេ។

Pick your moment
Source: AAP

៦ តាំងចិត្តឲ្យស្ងប់

នៅ​ពេល​ដែល​និយាយពី​រឿង​ថ្នាំញៀន ការ​​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ និង​ភាព​មាន​ហេតុផល​គឺ​ជា​រឿងសំខាន់ ដូចជា​ការ​ដែល​មិន​ច្រឡោត​ជាដើម។ ត្រូវ​តែ​ធានា​ឲ្យ​បាន​ថា​ អ្នក​មិនចំអក ឬក៏ផ្តល់​មេរៀន ដែល​អាច​ធ្វើ​ឲ្យ​ការ​ពិភាក្សា​ពី​បញ្ហា​ថ្នាំញៀន​នា​ពេល​ក្រោយ​កាន់តែ​លំបាក ហើយ​ធ្វើ​ឲ្យ​កូនៗ​របស់​អ្នក​កាន់តែ​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយពី​រឿង​នេះ។

Be calm
Source: Pixabay/Public Domain

៧ ចៀសវាងការឈ្លោះប្រកែកគ្នា

វាគឺជា​រឿងលំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហានៅពេល​ដែល​មាន​ជម្លោះទាស់ទែង។ ប្រសិនបើ​ការប្រឈមមុខដាក់​គ្នា​បានវិវឌ្ឍន៍ឡើង បញ្ឈប់​បទសន្ទនា​ហើយ​បន្តឡើង​វិញ​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ស្ងប់អារម្មណ៍​ជាងមុន។

Avoid conflict
Source: Pixabay/Public Domain

៨ ពិភាក្សាហើយពិភាក្សាទៀត

នៅពេល​ដែល​អ្នក​បាន​ពិភាក្សា​ពី​បញ្ហា​ថ្នាំញៀនម្តងហើយនោះ វាគឺជា​រឿងសំខាន់​ក្នុង​ការ​ពិភាក្សា​ម្តងទៀត។ ចាប់ផ្តើម​និយាយ​ជាមួយនឹង​កូនៗ​របស់អ្នក​អំពី​ថ្នាំញៀន​ជាមុនសិន រួច​ចាំ​និយាយ​ជាមួយ​កូនៗ​របស់​អ្នក​ពី​បញ្ហា​នៅ​ពេល​ណាក៏បាន។

Keep talking
Source: Getty Images

៩ កំណត់ព្រំដែនឲ្យបានច្បាស់លាស់

ពិភាក្សា​និង​យល់​ព្រម​តាម​វិធី​ដែល​កូនរបស់​អ្នក​នឹង​សម្តែងចេញ​ ប្រសិន​បើពួកគេ​រកឃើញថា ពួកគេ​ស្ថិតនៅ​ក្នុង​ស្ថាន​ភាព​ដែល​មាន​វត្តមាន​របស់​ថ្នាំញៀន។ ឧទាហរណ៍ ​ឲ្យ​ពួកគេដឹងថា យើង​តែងតែ​អាច​ទៅទទួល​ពួកគេ​នៅ​ម៉ោងណា​ក៏បានដែរ​ ប្រសិន​បើ​ពួកគេ​ត្រូវការ​អ្នក។ ទោះជាយ៉ាងណាក៏ដោយ បញ្ជាក់ឲ្យច្បាស់ថា អ្នក​មិនចង់​ឲ្យ​ពួកគេ​ពាក់ព័ន្ធ​នៅ​ក្នុង​ស្ថានការណ៍​ដែល​​ទំនង​ជា​អាច​នឹងធ្វើ​ឲ្យ​ពួកគេ​​ប្រើប្រាស់​ថ្នាំញៀន​ជាលើកដំបូង​នោះទេ។

Set clear boundaries
Source: Getty Images

១០ ផ្តោតលើផលវិជ្ជមាន

លើកទឹកចិត្ត​ពួកគេ​ឲ្យ​មាន​អារម្មណ៍ល្អ​ចំពោះខ្លួនឯង ហើយ​ឲ្យ​ពួកគេ​ដឹងថា ពួកគេ​ត្រូវ​ការ​ការគោរពពីអ្នកដទៃ​និង​គួរ​តែ​គោរព​ខ្លួន​ឯង​ផងដែរ។

Image

សម្រាប់​ព័ត៌មានបន្ថែម​សូមចូលទៅកាន់​គេហទំព័រ​របស់​នាយកដ្ឋានសុខាភិបាល​រដ្ឋាភិបាលអូស្រ្តាលី (Department of Health)។

កូនសៀវភៅស្តីពី​ការពិតនិង​ គន្លឹះ​សំខាន់ៗ​សម្រាប់​មាតាបីតា​មាន​១៣ភាសា

Drugs: the real facts booklet and tips for parents is available in 13 languages.

សម្រាប់​ជំនួយ​នៅ​ក្នុង​រដ្ឋរបស់​អ្នក​សូមចូលទៅកាន់សេវាកម្មព័ត៌មាន​ស្តីពីថ្នាំញៀននិង​គ្រឿងស្រវឹង (ADIS)៕


1 min read

Published

By Ildiko Dauda

Presented by Sopharany Hay

Source: Australian Government




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now