៣ជំហានក្នុងការដាក់ពាក្យសុំទិដ្ឋាការ៤៥៧

កម្មវិធីទិដ្ឋាការ ៤៥៧ ជួយឲ្យនិយោជកអាចធានាយកបុគ្គលិកមានជំនាញមកពីបរទេសនៅពេលណាដែលគេមិនអាចរកអ្នកជំនាញនៅក្នុងស្រុកបានសម្រាប់ការងារដែលគេត្រូវការទេនោះ។ ដំណើរការក្នុងការដាក់ពាក្យធានាបុគ្គលិកពីបរទេសមាន៣ដំណាក់កាល៖

457 Visa to Australia

457 Visa to Australia Source: Australian Goverrnment

១ ការធានា

នៅពេលដែលនិយោជកម្នាក់ដាក់ពាក្យសុំការអនុមតិពីនាយកដ្ឋានអន្តោប្រវេសន៍ក្នុងនាមជាអ្នកធានាពាណិជ្ជកម្មស្តង់ដារមួយ។Image

២ ការតែងតាំងតួនាទី

នៅពេលដែលអ្នកធានាដែលទទួលបានការអនុមតិហើយនោះត្រូវបញ្ជាក់ពីតួនាទីដែលត្រូវបំពេញ។ តួនាទីនេះត្រូវតែទាក់ទងទៅនឹងមុខជំនាញដែលមាននៅក្នុងបញ្ជីការងារមុខជំនាញរួម (Consolidated Skilled Occupations List)។Image

៣ ការដាក់ពាក្យសុំទិដ្ឋាការ

នៅពេលដែលអ្នកបុគ្គលិកដែលមានជំនាញមកពីបរទេសដាក់ពាក្យសុំទិដ្ឋាការលេខ៤៥៧ នេះ មិនអាចដំណើរការទៅបាននោះទេប្រសិនបើមិនមានអ្នកធានាដែលទទួលបានការអនុមតិពីនាយកដ្ឋានអន្តោប្រវេសន៍និងការតែងតាំងតួនាទីទេនោះ។Image

អ្នកដែល​កាន់​ទិដ្ឋាការ​៤៥៧​អាច​​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​រហូត​ដល់​ទៅ​៤ឆ្នាំ អាច​យក​កូន​ក្នុង​បន្ទុក​មក​ជាមួយ​បាន​ ដោយ​ពួកគេ​អាច​ធ្វើ​ការ​និង​សិក្សានៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ហើយ​អនុញ្ញាតិ​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ចូល​ក្នុង​ប្រទេសនេះ​ដោយ​គ្មាន​ចំនួន​កំណត់។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធទៅនឹង បញ្ជីការងារមុខជំនាញរួម (Consolidated Skilled Occupations List) និងអ្នកស្វែងរកទិដ្ឋាការ សូមចូលទៅកាន់គេហទំព័រ៖ http://www.border.gov.au។

1 min read

Published

Updated

By Ildikó Dauda

Presented by Sopharany Hay

Source: Australian Government




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now

៣ជំហានក្នុងការដាក់ពាក្យសុំទិដ្ឋាការ៤៥៧ | SBS Khmer