១ ការវាយតម្លៃលើជំនាញនិងសញ្ញាប័ត្រ
ជាទូទៅ ការវាយតម្លៃសញ្ញាប័ត្រធ្វើឡើងតាមរយៈអង្គភាពវាយតម្លៃសញ្ញាប័ត្របរទេសរបស់រដ្ឋ។ ដើម្បីស្វែងរកអង្គភាពដែលសមស្រប សូមប្រឹក្សាជាមួយនឹងនាយកដ្ឋានហ្វឹកហ្វឺននិងអប់រំ (Department of Training and Education) នៅក្នុងរដ្ឋឬក៏ដែនដីរបស់លោកអ្នក។
Image
២ ការទទួលស្គាល់សញ្ញាប័ត្របរទេស
មានអង្គភាពជាច្រើនដែលធ្វើការវាយតម្លៃលើសញ្ញាប័ត្រពីបរទេសនៅអូស្រ្តាលី (assess overseas qualifications in Australia)។ ហេតុផលដែល អ្នកត្រូវការវាយតម្លៃសញ្ញាប័ត្របរទេសនៅអូស្រ្តាលី គឺសម្រេចពីអង្គភាពណាមួយដែលអ្នកត្រូវទាក់ទង។ អ្នកអាចត្រូវធ្វើការវាយតម្លៃសញ្ញាប័ត្របរទេសរបស់អ្នកសម្រាប់ការងារ ការសិក្សា ឬក៏ដើម្បីធ្វើអន្តោប្រវេសន៍មកអូស្រ្តាលី។
Image
៣ ការទទួលស្គាល់មុនពេលសិក្សា (RPL)
កម្មវិធី RPL ចាប់ចែងឡើងដោយវិទ្យាស្ថានអប់រំ ឬក៏ក្រុមហ៊ុនផ្តល់សេវាកម្មឯកជន។ ឧទាហរណ៍៖ កម្មវិធីវាយតម្លៃដោយខ្លួនឯង (self-assessment tool)របស់រដ្ឋាភិបាលរដ្ឋQueensland ជួយក្នុងការពិនិត្យលើសញ្ញាប័ត្រមុននឹងធ្វើRPL។
Image
Australian Qualifications Framework គឺជាគោលនយោបាយជាតិសម្រាប់សញ្ញាប័ត្រផ្លូវច្បាប់នៅក្នុងប្រព័ន្ធអប់រំនិងហ្វឹកហ្វឺនអូស្រ្តាលី។
ធនធានថ្មីមួយឈ្មោះថា The Good Careers Guide គឹជាគេហទំព័រដ៏ទំលំទូលាយដែលមានផ្ទុកនូវការពិព័ណ៌នាពីការងារពិសេសៗ ថ្នាលបណ្តុះបណ្តាល និងឱកាសការងារ៕
Share

