ចម្លើយទាំង៥បកស្រាយការព្រួយបារម្ភពីការសម្ងាត់ពេលធ្វើជំរឿន

អស់ពេលជាង១០០ឆ្នាំមកហើយដែលអូស្រ្តាលីបានចែករំលែកព័ត៌មានផ្ទាល់ខ្លួនដោយអនាមិកជាមួយនឹងការិយាល័យស្ថិតិអូស្រ្តាលី (ABS) ដើម្បីជាការជួយដល់អ្នកធ្វើគោលនយោបាយក្នុងការរៀបគម្រោងផែនការប្រទេសជាតិនាពេលអនាគត។ ការមិនបញ្ចេញឈ្មោះអ្នកឆ្លើយសំណួរនឹងត្រូវផ្លាស់ប្តូរនៅពេលធ្វើជំរឿនថ្ងៃទី៩សីហានេះ ដោយខាង ABS បានធ្វើវាឲ្យក្លាយទៅជាចម្លើយដែលចាំបាច់ត្រូវតែឆ្លើយ សម្រាប់ប្រជាជនក្នុងការដែលត្រូវតែប្រាប់ឈ្មោះនិងអាសយដ្ឋានរបស់ពួកគេជាដាច់ខាត។ នេះគឺជាចម្លើយមួយចំនួនបកស្រាយពីការព្រួយបារម្ភពីព័ត៌មានផ្ទាល់ខ្លួន។

census privacy concerns

census privacy concerns Source: Pixabay/Public Domain

១ ច្បាប់ការពារដល់ឯកជនភាពនៃព័ត៌មានរបស់អ្នក

ក្រោម​ច្បាប់​ជំរឿន​និង​ស្ថិតិ​ឆ្នាំ​១៩០៥ (Census and Statistics Act 1905)​ ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​លោក​អ្នក​ផ្តល់​នៅ​ពេល​ធ្វើ​ជំរឿន​នៅ​តែ​ជា​រឿង​សំងាត់​យ៉ាង​តឹងតែង​ចំពោះ ABS។ ការិយាល័យ​ស្ថិតិ​អូស្រ្តាលី​មិន​ដែល​ធ្លាប់​ចេញ​ផ្សាយ ហើយ​ក៏​នឹង​មិនចេញ​ផ្សាយ​ពី​ទិន្នន័យ​ជំរឿន​​ដែល​អាច​បញ្ជាក់​ពី​បុគ្គល​ណាម្នាក់​នោះឡើយ។ 

Image២ ABS នឹងកម្ទេចឈ្មោះនិងអាសយដ្ឋានចោល នៅពេលដែលវាលែងមានប្រយោជន៍អ្វីដល់សហគមន៍ក្នុងការរក្សាទុករបស់ពួកគេឬក៏រយៈពេល៤ឆ្នាំក្រោយពេលប្រមូល។

ABS បាន​ធានា​ហើយ​ក៏​នឹង​តែងតែង​ធានា​ជានិច្ច​ថា មាន​ការ​ការពារ​ឃុំ​គ្រង​គ្រប់​គ្រាន់​បាន​ដាក់​ចេញ​ឡើង​ដើម្បី​រក្សា​ការពារ​​​ឯកជន​ភាពនិង​ការ​សម្ងាត់​នូវ​ព័ត៌មាន​ដែល​ខ្លួន​បាន​ប្រមូល​ពី​ការ​ធ្វើ​ជំរឿន​រួម​ទាំង​ឈ្មោះ​និង​អសយដ្ឋាន​ផងដែរ។

Image

៣ ABS មានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការរក្សាប្រភពទិន្នន័យនិងធានាឲ្យបានថា វានឹងមិនភ្ជាប់មកជាមួយនូវព័ត៌មានដែលបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គល ក្រុមគ្រួសារ ឬក៏អាជីវកម្មណាមួយនោះទេ។

វិធានការណ៍​សន្តិសុខ​ធ្វើឡើង​ដោយ​មាន​ការ​សាកល្បង​ដោយ​​ឯករាជ្យ​និង​ពិនិត្យ​ឡើង​វិញ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​​មាន​សុវត្ថិភាព។ វិធានាការណ៍​សំខាន់​ក្នុង​ការ​ការពារ​ព័ត៌មាន​រួម​មាន​ ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​យ៉ាង​រឹងមាំ​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ កំហិត​ការ​ចូល​ទៅ​ប្រើប្រាស់​ទិន្នន័យ​មូលដ្ឋាល​ដែល​គេចង់​ដឹង និង​ត្រួត​ពិនិត្យ​បុគ្គលិក​ទាំង​អស់​រួម​ទាំង​បុគ្គលិក​សវនកម្ម​ផងដែរ។

Lego people
Source: Pixabay/Public Domain

៤ បន្ទាប់ពីការប្រមូលនិងដំណើរការទិន្នន័យរួចមក ABS កាត់ឈ្មោះនិងអសយដ្ឋានចេញពីព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានពីក្រុមគ្រួសារដទៃទៀតចេញ។

ឈ្មោះ​និង​អសយដ្ឋាន​នឹង​ត្រូវ​បាន​គេ​រក្សាទុក​យ៉ាង​មាន​សុវត្ថិភាព និង​ដាច់​ដោយ​ឡែក​ពី​គ្នា។ គ្មាន​នរណា​ម្នាក់​ដែល​ធ្វើ​ការ​ជាមួយ​នឹង​ទិន្នន័យ​ជំរឿន​អាច​មើល​ព័ត៌មាន​ផ្ទាល់​ខ្លួន​(ឈ្មោះ​និង​អសយដ្ឋាន)​របស់​អ្នក​នៅ​ពេល​តែ​មួយ​​នឹង​ព័ត៌មាន​ជំរឿន​ដទៃ​ទៀត​(ដូចជា​អាយុ ភេទ និង​តួនាទី កម្រិត​នៃការ​សិក្សា​ឬ​ប្រាក់​ចំណូល)​​បាន​នោះ​ទេ​។

4_addresses_by_ragnar_schmuck_getty_images.jpg?itok=Qz5oM44b&mtime=1470015277

៥ រក្សាទុកឈ្មោះបុគ្គលនិមួយៗដាច់ដោយឡែកនិងមានសុវត្ថិភាព ហើយនឹងត្រូវមានកូនសោ លេខកូដកំព្យូទ័រដែលស៊ីគ្នា ដែលមិនបញ្ជាក់ព័ត៌មានបុគ្គលនោះទេ។

មានតែ​កូនសោ​អនាមិក​ដែល​ត្រូវ​គ្នា​ទាំងនេះ​ទេ​​ដែល​ABS នឹង​ត្រូវ​យក​ទៅ​ប្រើ​ដើម្បី​ប្រមូល​ផ្តុំ​របាយ​ការណ៍​ជាមួយ​គ្នា​បាន។ ការ​អនុវត្តន៍​​បែប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​គោលការណ៍​បំបែក​មុខងារ (Functional Separation ៊Principle) ។

5_data_storage_by_pixabay_public_domain.jpg?itok=-ClFZ7H6&mtime=1470015277

គោលការណ៍​សំងាត់​ក្នុង​ការ​ធ្វើ​ជំរឿន​ ( Census Privacy Policy) ពន្យល់​ពី​វិធី​នៃ​ការ​រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ដែល​បាន​ផ្តល់​ជូន​ ABS ជា​ផ្នែក​មួយ​នៃ​ការ​ប្រមូល​ ប្រើប្រាស់ និង​ប្រកាស​ ជំរឿន​ឆ្នាំ​២០១៦។

សម្រាប់​ព័ត៌មាន​បន្ថែម​សូមចូល​ទៅ​កាន់​គេហទំព័រ​របស់​ការិយាល័យ​​ស្ថិតិ​អូស្រ្តាលី (Australian Bureau of Statistics)។

ដើម្បី​ស្នើសុំ​ទម្រង់​បែប​បទ​ជា​ក្រដាស​សូម​ទូរសព្ទ​ទៅ​លេខ ១៣០០ ២១៤ ៥៣១។

ប្រសិនបើ​លោក​អ្នក​ត្រូ​វការ​អ្នក​បកប្រែ សូមទូរសព្ទ​ទៅ​លេខ ១៣ ១៤ ៥០៕

ព័ត៌មានពាក់ព័ន្ធ៖


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now