ចំណុចព្រួយបារម្ភ៥យ៉ាងស្តីពីជំងឺវង្វេងសម្រាប់ជនប្រវេសន៍

បើទោះជាភាពវង្វេងវង្វាន់ភាគច្រើនកើតឡើងចំពោះមនុស្សចាស់ក៏ដោយ តែវាមិនមែនជារឿងធម្មតាមួយនៃជរាភាពនោះទេ។ អ្នកជំងឺដែលមានប្រវត្តិកំណើតពីប្រទេសផ្សេងៗប្រឈមមុខនឹងបញ្ហាលំបាកបន្ថែមទៀតនៅក្នុងការធ្វើរោគវិនិច្ឆ័យឲ្យបានលឿននិងទទួលបាននូវការយកចិត្តទុកដាក់ថែរក្សាតាមតម្រូវការរបស់ពួកគាត់។

Settlement Guide: 5 dementia concerns for migrants

dementia care Source: Public Domain/Pixabay

១ កង្វះខាតចំណេះដឹងអំពីជំងឺវង្វេងនិងអាការរោគរបស់វា

នៅ​ក្នុង​សហគមន៍​ខ្លះ គំនិត​យល់​ឃើញ​ដែល​ថា ជំងឺ​វង្វេង​គឺ​អាចគិត​ថា​ជា​ជំងឺ ជាជំងឺ​សតិ​អារម្មណ៍ ជារឿង​ធម្មតាមួយ​សម្រាប់​មនុស្ស​ចាស់ ឬ​ក៏​អាចថា​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ។ ជំងឺ​វង្វេង​គឺ​ជា​ជំងឺ​ដែល​កើតឡើង​ដោយ​ជំងឺ​ខួរ​ក្បាល​នានា​ដែល​ប៉ះពាល់​ដល់​ការ​ចងចាំ ការគិត និង អាកប្បកិរិយា​និង​សមត្ថភាព​ក្នុង​ការ​អនុវត្តន៍​កិច្ចការ​ប្រចាំថ្ងៃ។

Brain scan
Female doctor holding CAT scan Source: AAP

២ គំនិតយល់ឃើញពីជំងឺវង្វេងថាគឺជារឿងធម្មតាមួយដែលកើតឡើងនៅពេលចាស់

នៅ​ក្នុង​សហគមន៍​ខ្លះ ជំងឺ​វង្វេង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​ធម្មតា​មួយ​នៃ​ជីវិត​នៅ​ពេល​ចាស់។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​យឺត​ជា​ញឹកញាប់​គឺ​ជា​វិបត្តិ​មួយ ដោយ​សារ​តែ​ខ្វះ​ចំណេះដឹង​ពី​រោគសញ្ញា​ពី​ដំបូងៗ មិនដឹង​ថា​ត្រូវ​ទៅ​រក​ជំនួយ​ពី​កន្លែង​ណា ឬក៏​ភាព​ខ្មាស់​អៀន​ឬ​ក៏​ខ្លាច​គេ​ថា​ឲ្យ​ជាដើម។

Carer with patient
Healthcare worker with elderly man Source: AAP

៣ ភាពខ្មាស់អៀនមានជាប់ពាក់ព័ន្ធនឹងជំងឺវង្វេង

មនុស្ស​ជា​ច្រើន​មិន​ចង់​ពិភាក្សា​ពី​ជំងឺ​នេះ​ដោយ​បើកចំហរ​នោះទេ ដោយ​ខ្លាច​ថា​ពួកគេ​នឹង​ត្រូវ​គេ​ហៅថា ជាមនុស្ស​ឆ្កួត។ ជាលទ្ធផល​ពួកគេ​មាន​បំណង​ចូល​រួម​តិច​តួច​នៅ​ក្នុង​សកម្មភាព​ក្រុម ឬ​ទាក់ទង​ជាមួយ​នឹង​ក្រុម​ជួយ​គាំទ្រ​សង្គម។

Elderly lady
Source: Public Domain/Pixabay

៤ បញ្ហាក្នុងការប្រាស្រ័យទាក់ទងបណ្តាលមកពីមានចំណេះដឹងផ្នែកភាសាអង់គ្លេសមានកម្រិតទាប

នៅ​ពេល​ចាប់​ផ្តើម​មាន​ជំងឺ​វង្វេង អ្នក​ខ្លះ​បាត់​បង់​នូវ​ជំនាញ​ភាសា​អង់គ្លេស​របស់​ខ្លួន​ហើយ​វិល​ត្រឡប់​ទៅ​រក​ភាសា​កំណើត​វិញ។

Elderly people
Source: Pedro Riberio Simoes/CC BY 2.0-1

៥ ការភ័ណ្ឌច្រឡំដែលថា អ្នកមើលថែជំងឺនេះគួរតែជាសមាជិកក្នុងក្រុមគ្រួសារ

នៅ​ក្នុង​ប្រទេស​មួយចំនួន មានការ​រំពឹង​ទុក​យ៉ាង​ខ្លាំងក្លា​ថា សមាជិក​ក្រុម​គ្រួសារ ឬក៏កូនចៅ​នឹង​មើលថែ​អ្នក​ជំងឺ​វង្វេង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គុណតម្លៃ​នៃ​ទំនៀមទំលាប់​ប្រពៃណី រួម​ផ្សំ​ជាមួយ​នឹង​គុណ​តម្លៃ​នៃ​ពលរដ្ឋ​អូស្រ្តាលី​ថ្មី ជីវិត​របស់​មនុស្ស​ចាស់​ជាច្រើន​កំពុងតែ​ផ្លាស់ប្តូរ។

Isolation
Source: Getty Images

ស្វែងយល់​បន្ថែម​ពី​ការ​យល់​ឃើញ​នៃ​ជំងឺ​វង្វេង​នៅ​ក្នុង​សហគមន៍​ជន​ជាតិ​ភាគតិច (Perception of dementia in ethnic communities)។

Alzheimer’s Australia  ផ្តល់​នូវ​ព័ត៌មាន​ស្តី​ពី​ជំងឺ​វង្វេង​ជា​ភាសា​ផ្សេងៗ​ចំនួន​៤៣​ភាសា។

សេវាកម្ម​ផ្តល់​ការ​ប្រឹក្សាគាំទ្រ​ ផ្តល់​ជូន​តាម​រយៈខ្សែរ​ទូរសព្ទជំនួយ​ខាង​ផ្នែក​ជំងឺ​វង្វេងជាតិ National Dementia Helpline លេខ៖ 1800 100 500។

ប្រសិនបើអ្នក​ត្រូវ​ការ​អ្នក​បកប្រែ អ្នក​អាច​ទាក់​ទង​ទៅ​កាន់​ National Dementia Helpline តាម​រយៈសេវាកម្ម​បកប្រែ​លេខ៖ 131 450៕


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay

Source: Alzheimer’s Australia




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now