១ អ្នកដែលទើបតែមកដល់ថ្មីដែលកាន់ទិដ្ឋាការអចិន្រ្តៃយ៍និងទិដ្ឋាការបណ្តោះអាសន្នមួយចំនួនមានសិទ្ធិអាចចូលរៀនដោយឥតគិតថ្លៃ
AMEP គឺជាកម្មវិធីសិក្សាដោយឥតគិតថ្លៃដល់អ្នកកាន់ទិដ្ឋាការអចិន្រ្តៃយ៍ទាំងអស់ និង អ្នកកាន់ទិដ្ឋាការបណ្តោះអាសន្ន មួយចំនួន ដែលមិនមានចំណេះដឹងភាសាអង់គ្លេសក្នុងកម្រិតអាចប្រើការបាន។
Image
២ អ្នកកាន់ទិដ្ឋាការដែលមានសិទ្ធិរៀនថ្នាក់នេះទាំងអស់ត្រូវចុះឈ្មោះនៅ AMEP ក្នុងអំឡុងពេល៦ខែបន្ទាប់ពីមកដល់ប្រទេសអូស្រ្តាលី។
អ្នកដែលមានអាយុក្រោម១៨ឆ្នាំមានពេលចុះឈ្មោះយូរជាងនេះ ហើយសិស្សទាំងអស់មានពេល៥ឆ្នាំសម្រាប់រៀន។

3 មុខវិជ្ជាសិក្សានេះគឺជាផ្នែកមួយនៃវិញ្ញាបនប័ត្រក្នុងការនិយាយនិងសរសេរភាសាអង់គ្លេសដែលទទួលស្គាល់ទូទាំងប្រទេស។
មាន៤កម្រិតសម្រាប់ការសិក្សានេះរាប់ចាប់តាំងពីថ្នាក់ដំបូងរហូតដល់ថ្នាក់មធ្យម។
Image
៤ មានវិធីសាស្រ្តជាច្រើនសម្រាប់សិក្សានៅក្នុងទីតាំងផ្សេងៗគ្នាជាច្រើន
ថ្នាក់រៀនអាចរៀនពេញម៉ោង ក្រៅម៉ោង មករៀនដោយផ្ទាល់ ឬរៀនពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណិតឬក៏រៀនជាមួយនឹងគ្រូបង្រៀនតាមផ្ទះដែលបានចុះបញ្ជីជាមួយអ្នកផ្តល់សេវាកម្មនេះនៅក្នុងទីតាំងចំនួន២៥០កន្លែងទូទាំងប្រទេសអូស្រ្តាលី។
Image
៥ ផ្តល់ជូននូវសេវាកម្មមើលថែទាំកូនៗដោយឥតគិតថ្លៃសម្រាប់អ្នកសិក្សាដែលមានកូនក្រោមអាយុចូលសាលា
អង្គភាពដែលផ្តល់សេវាកម្ម AMEP នឹងទទួលខុសត្រូវក្នុងការរៀបចំមើលថែទាំកូនៗឲ្យអតិថិជនរបស់ខ្លួនដែលមានកូនក្រោមអាយុចូលរៀននៅសាលាដោយឥតគិតថ្លៃសម្រាប់អ្នកដែលមករៀននៅក្នុងថ្នាក់។
Image
ព័ត៌មានស្តីពី កម្មវិធីភាសាអង់គ្លេសសម្រាប់ជនប្រវេសន៍ពេញវ័យ (AMEP)មាន២៦ភាសា៕ស្តាប់សេចក្តីលំអិត៖
Share

