ការពិត៥យ៉ាងដែលអ្នកត្រូវដឹងពីការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយ

កម្មវិធីចាក់ថ្នាំបង្ការជំងឺផ្តាសាយជាតិនឹងចាប់ផ្តើមក្នុងខែមេសា ហើយនេះគឺជាការពិត៥យ៉ាងដែលអ្នកត្រូវដឹង។

Immunization

Immunization Source: AAP

១ ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអូស្រ្តាលី ជំងឺគ្រុនផ្តាសាយធ្វើឲ្យមនុស្សជាមធ្យម១៣៥០០នាក់ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និង ជាង៣០០០នាក់ស្លាប់បាត់បង់ជីវិត។Image

២ ការចាក់ថ្នាំការពារផ្តាសាយមិនបង្កគ្រោះថ្នាក់អ្វីឡើយសម្រាប់ពលរដ្ឋអូស្រ្តាលីទាំងអស់ រួមទាំងស្រ្តីមានផ្ទៃពោះផងដែរ។

ថ្នាំ​បង្ការ​នេះ​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​មុន​នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ដោយ Therapeutic Goods Administration (TGA)។

Immunization
Immunization Source: AAP

  

៣ ថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយនេះត្រូវបានគេផ្លាស់ប្តូរថ្មី ជារៀងរាល់ឆ្នាំ ដើម្បីការពារប្រឆាំងនឹងអំបូរផ្តាសាយថ្មីៗ។Image

៤ ការចាក់ថ្នាំបង្ការគ្រុនផ្តាសាយធ្វើឡើងដោយឥតគិតថ្លៃចំពោះអ្នកដែលប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។

 

អ្នក​ទាំង​នោះ​រួម​មាន៖

  • អ្នកដែល​មាន​អាយុ​ចាប់​ពី​៦៥ឆ្នាំ​ឡើង​ទៅ
  • ជនជាតិ​ដើម​ភាគតិច Aboriginal និង Torre Strait Islander ដែល​មាន​អាយុ​ចាប់​ពី​៦ខែ​ដល់​៥ឆ្នាំ និង អាយុចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ
  • ស្រ្តី​មាន​ផ្ទៃពោះ និង
  • អ្នកដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចដែល​រៀបរាប់​នៅ​ក្នុង​បញ្ជី listed chronic disease

៥ ការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយឆ្នាំ២០១៦ចាប់ផ្តើមធ្វើឡើងនៅក្នុងខែមេសា តាមរយៈ វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅ និង អ្នកផ្តល់សេវាកម្មចាក់ថ្នាំបង្ការដទៃទៀត។Image

សម្រាប់​ព័ត៌មាន​បន្ថែមស្តី​ពី​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ផ្តាសាយ​នេះ សូម​មើល​កម្មវិធី​ថ្នាំ​បង្ការអូស្រ្តាលី Immunise Australia Program ។


1 min read

Published

Updated

By Pamela Cook

Presented by Sopharany Hay

Source: Immunise Australia Program




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now