ឯកអគ្គរដ្ឋទូតពហុវប្បធម៌កីឡាបាល់ទាត់ Footy ៥រូប

ឆ្លុះបញ្ចាំងពីការវិវត្តនៃចំនួនប្រជាជនរបស់យើង ការប្រកួតកីឡាបាល់ទាត់ Footy របស់អូស្រ្តាលី ដែលហៅកាត់ថា AFL បានក្លាយទៅជាកីឡាពហុវប្បធម៍កាន់តែខ្លាំងឡើង ដោយមានជនប្រវេសន៍ថ្មីៗជាច្រើន ចាប់យកកីឡាFootyជាកីឡាគោលរបស់ពួកគេ។

Australian footy

AFL Community Source: AAP

អត្តពលិក ទាំងនេះជាញឹកញាប់ ធ្វើសកម្មភាព ជាការបំផុសគំនិត និងជាគំរូ សម្រាប់ សហគមន៍របស់ពួកគេ។ នៅ​ឆ្នាំ 2016 កីឡាករ ពហុវប្បធម៍ មាន​ចំនួន ១៥%​ក្នុង​បញ្ជី ឈ្មោះកីឡាករ AFL នៅទូទាំង ក្លឹប AFL​ចំនួន​១៨ក្លឹប។

ជួបជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​ពហុវប្បធម៍​​មួយចំនួនទាំង​នេះដូច​តទៅ៖

១ Aliir Aliir

Aliir ចំណាយពេល៦ឆ្នាំនៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសកេនយ៉ា មុនពេលធ្វើអន្តោប្រវេសន៍មកកាន់ប្រទេសអូស្រ្តាលី។

លោកត្រូវបានណែនាំឲ្យចូលរួមជាមួយ AFL នៅអាយុ១៤ឆ្នាំ ហើយបានចូលក្នុងក្រុម Sydney Swans ក្នុងឆ្នាំ២០១៣។Image

២ Bachar Houli

Bachar កើតនៅក្នុងប្រទេសអូស្រ្តាលីដោយមានឳពុកម្តាយជាជនជាតិលេបាណន់។ លោកទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះនៅពេលដែលលោកចង់ក្លាយខ្លួនជាអ្នកលេងបាត់ទាត់អាជីពនោះ។ បច្ចុប្បន្នលោកលេងឲ្យក្រុម Richmond។Image

៣ Lin Jong

កីឡាករក្នុងក្រុម Western Bulldogs លោក Lin បានកើតនៅក្នុងប្រទេសអូស្រ្តាលី ដោយមានម្តាយជាជនជាតិតៃវ៉ាន់ និងឳពុកជាជនជាតិទីម័រខាងកើត។ លោកចាប់ផ្តើមលេងបាត់ទាត់នេះនៅអាយុ១៥ឆ្នាំ។Image

៤ Stephen Coniglio

កីឡាករដែលមានសែស្រឡាយជនជាតិអ៊ីតាលីរូបនេះលេងនៅក្នុងក្រុម GWS Giants ហើយទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ AFL Rising Star ក្នុងឆ្នាំ២០១២។Image

៥ Jimmy Toumpas

បើទោះជាលោកមានឈ្មោះថា Dimitri ក៏ដោយ តែមនុស្សភាគច្រើនហៅលោកថា Jimmy។ លោកបានធ្វើជាប្រធានក្រុមក្នុងការប្រកួតជើងឯក AFL National U 18 Championships ឆ្នាំ២០១២ឲ្យក្រុម South Australian State ជាពេលដែលលោកមានឈ្មោះបោះសំឡេងនៅក្នុងក្រុមអូស្រ្តាលីទាំងអស់។ លោក Jimmy Toumpas លេងឲ្យក្រុម Port Adelaide។Image

 

ស្វែងយល់បន្ថែមពីកម្មវិធីពហុវប្បធម៌កីឡាAFL (AFL Multicultural Program) និងអគ្គរដ្ឋទូត (players ambassadors) ។


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay

Source: AFL




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now