៥ជំហានសម្រាប់ផែនការស្វែងរកការងារធ្វើ

ការដែលមានផែនការត្រឹមត្រូវជួយអ្នកក្នុងការចាត់ចែងនិងស្វែងរកការងារធ្វើដោយប្រសិទ្ធិភាព។

Small Businesses

Small Businesses Source: AAP

១ សម្រេចថាតើអ្នកចាប់អារម្មណ៍ចង់ធ្វើការងារបែបណា

ស្វែងយល់​បន្ថែម​ពីការ​ងារ​ដែល​អ្នក​ចាប់​អារម្មណ៍ ​ដោយ​ការ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត ឬក៏ពិភាក្សា​ជាមួយ​នឹង​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យនោះ។ ចូរ​ពិចារណា​ផងដែរ​ថា​តើ​ អ្នក​បើកចំហរ​ទទួលយក​ការងារ​បែបណាខ្លះ? ជាការងារ​ពេញ​ម៉ោង ការងារក្រៅម៉ោង ការងារបណ្តែត ការងារ​ជាប់កុងត្រា ឬក៏​ធ្វើ​ជា​ថៅកែដោយខ្លួនឯង។

Welder
Source: Pixabay/Public Domain

២ កំណត់ពេលវេលាក្នុងការស្វែងរកការងារធ្វើ និងបង្កើតគណនីសារអេឡេចត្រូនិច (email account)

ត្រូវ​តែប្រាកដ​ថា​អ្នក​បង្កើត​គណនី​សារអេឡេចត្រូនិច (​​email account ) ហើយ​អ្នក​ពិនិត្យ​ផែនការស្វែងរកការងារ​ធ្វើ​របស់​លោក​អ្នក​ឲ្យ​បាន​ទៀតទាត់។ ព្យាយាម​​ប្រើប្រាស់​អស័យដ្ឋានអ៊ីម៉ែល​ដែល​មាន​លក្ខណៈវិជ្ជាជីវៈនិង​សាកសម្យ​រសម្រាប់​ប្រើប្រាស់​ក្នុង​ការងារ។

Employment classified
Source: AAP

៣ រៀបចំប្រវត្តិរូបសង្ខេបរបស់អ្នកនិងប្រមូលផ្តុំនូវរាល់ឯកសារយោងនានា

ប្រវត្តិរូប​សង្ខេប​គឺ​ជារបស់​ដ៏ចាំបាច់​មួយ​សម្រាប់​ស្វែងរក​ការងារ​ធ្វើ។ ប្រាកដ​ឲ្យ​ច្បាស់​ថា​ប្រវត្តិរូប​របស់​អ្នក​ឆ្លុះ​បញ្ចាំង​ពី​ជំនាញ​ដែល​ក្រុមហ៊ុន​កំពុងតែ​ស្វែងរក។ មាន​របៀប​សរសេរ​ប្រវត្តិរូប​មួយ​ចំនួន​នៅ​តាម​អនឡាញ (resume building tools )។ ប្រាកដ​ថា​អ្នក​ប្រមូល​ផ្តុំនូវ​រាល់​ឯកសារ​យោង​ទាំង​អស់​ទុក​នៅ​ក្នុង USB និង​រក្សា​ទុកជា​ក្រដាសស្នាម​នៅ​ខាង​ក្រៅ​ផងដែរ។

Job search
Source: AAP

៤ ចុះបញ្ជីជាមួយនឹង Centrelink និងភ្នាក់ងារស្វែងរកការងារធ្វើដទៃទៀត

អង្គភាព​ដូចជា​Centrelink និង   Job Services Australia  មាន​សេវាកម្ម​ជួយ​ដល់​អ្នក​ដែល​ស្វែងរកការងារ​ធ្វើ​ដោយ​ឥតគិតថ្លៃ។ ពួកគេ​ក៏ជួល​មនុស្ស​ដែល​អាច​ជួយ​អ្នកឲ្យ​​ស្វែង​រក​ការងារ​​ធ្វើ​​ផងដែរ ប្រសិន​បើអ្នក​កំពុងតែ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ Centrelink។

Centrelink
Source: AAP/Dan Peled

៥ ទាក់ទងទៅកាន់និយោជក ឬក្រុមហ៊ុន និងប្រើប្រាស់បណ្តាញ Networkរបស់អ្នក

ទៅរក​ក្រុមហ៊ុន​សក្តានុពល​ដែល​អាច​ផ្តល់ការ​ងារ​ដល់​អ្នក និង​ប្រើប្រាស់​បណ្តាញ​របស់​អ្នក ព្រោះថា​មនុស្ស​គឺ​ជា​ធនធាន​ដ៏​អស្ចារ្យ​បំផុត។ សាកសួរ​មិត្ត​ភក្តិនិង​ក្រុមគ្រួសារ​របស់​អ្នក​​ឲ្យ​ជួយ​ណែនាំរក​ការងារ​ធ្វើ ហើយ​ត្រូវតែ​តាម​ដាន​ជាមួយ​ពួកគេ​ឲ្យ​ជាប់។

Job seekers
Source: Public Domain

ដើម្បី​ស្វែងយល់​បន្ថែម​ សូម​ចូល​ទៅកាន់​កម្មវិធី Jobactiveតាមរយៈគេហទំព័ររបស់នាយកដ្ឋានការងារ (The Department of Employment)៕


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay

Source: WA Government




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now