ស្វែងយល់ពីការដាក់របាយការណ៍ពន្ធដារ

ហិរញ្ញវត្ថុឆ្នាំ២០១៥ដល់២០១៦ ជិតផុតហើយ ដល់ពេលដែលអ្នកត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានរៀបរយ ធ្វើដូច្នេះអ្នកអាចដាក់របាយការណ៍ពន្ធដារបានហើយ ។ ខាងក្រោមនេះជាដំបូន្មានខ្លះក្នុងការដាក់របាយការណ៍ពន្ធដារ ។

main_image_-_tax_time_-_public_domain

Source: Public Domain

១. របាយការណ៍ពន្ធដារតំរូវឱ្យបំពេញស្ទើរតែគ្រប់មនុស្សទាំងអស់ដែលទទួលចំណូលនៅក្នុងប្រទេសអូស្ត្រាលី។

ប្រសិនបើអ្នកមិនប្រាកដថាអ្នកគួរដាក់របាយការណ៍ពន្ធដារនោះទេ សូមចុចទៅលើ តើខ្ញុំត្រូវដាក់របាយការណ៍ពន្ធដារ ដើម្បីស្វែងយល់ពីបញ្ហានេះ។

The file tax_return
Source: Getty image

២. អ្នកអាចបំពេញរបាយការណ៍ពន្ធដារតាមប្រព័ន្ធអនឡាញបាន តាមរយៈmyTax ឬក៏តាមរយៈភ្នាក់ងារពន្ធដារដែលបានចុះឈ្មោះស្របច្បាប់។

ប្រសិនបើអ្នកត្រូវការដាក់របាយការណ៍ពន្ធដារ myTaxគឺជាកម្មវិធីដ៏សុវត្ថិភាពមួយក្នុងការដាក់របាយការណ៍តាមប្រព័ន្ធអនឡាញ។ ជាទូទៅអ្នកអាចទទួលបានប្រាក់សំណងមកវិញក្នុងរយៈពេលពីរសប្តាហ៍។ ដើម្បីចូលទៅកាន់myTax អ្នកត្រូវមានគណនីmyGov ។ ជាការចំាបាច់ដែលអ្នកត្រូវប្រាកដថា ភ្នាក់ងារពន្ធដាររបស់អ្នកគឺភ្នាក់ងារស្របច្បាប់។

The file my_tax_online
Source: Getty image

៣. អ្នកត្រូវរក្សាកំណត់ហេតុឯកសារ

ត្រូវរក្សាទុកនូវឯកសារ ដូចជាការចំណាយជាសង្ខេប បង្កាន់ដៃប្រាក់ វិក័យប័ត្រ និងកុងត្រាផ្សេងៗ សំរាប់រយៈពេល៥ឆ្នាំចាប់តាំងពីអ្នកដាក់របាយការណ៍ពន្ធដារ។

The file tax_paperwork_-_david_sacks_getty_images
Source: Getty Images.jpg

៤. របាយការណ៍ពន្ធដារកំណត់ថាអ្នកត្រូវបង់ពន្ធមែឌីឃេរឬយ៉ាងណា ហើយត្រូវបង់ប៉ុន្មាន

The file medicare_tax_levy_-_aap
Source: AAP Image

៥. ថ្ងៃផុតកំណត់ដាក់របាយការណ៍ពន្ធដារគឺនៅថ្ងៃទី៣១ តុលា ២០១៦

ខកខានក្នុងការដាក់របាយការណ៍ពន្ធដារទាន់ពេលវេលា អ្នកអាចទទួលការពិន័យប្រសិនបើអ្នកចំាបាច់ត្រូវដាក់របាយការណ៍ឬឯកសារជាមួយក្រសួងពន្ធដារ ប៉ុន្តែអ្នកខកខានមិនបានដាក់នៅពេលកំណត់ណាមួយ ។

he file tax_deadline_-_getty_images.jpg
Source: Getty Images.jpg

1 min read

Published

Updated

By Ildiko Dauda

Presented by Marida Chheang

Source: ATO




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now