១ សន្សំប្រាក់កក់
លោកអ្នកត្រូវការប្រាក់កក់១០%នៃតម្លៃផ្ទះនៅពេលដែលលោកអ្នកទិញផ្ទះមួយខ្នង។ ទោះជាយ៉ាងណាក៏ដោយអ្នកអាចចៀសវាងការបង់ប្រាក់ធានារ៉ាប់រងលើការខ្ចីប្រាក់( Lender’s mortgage insurance) បានប្រសិនបើអ្នកមានប្រាក់កក់២០%។ នៅពេលដែលលោកអ្នកសន្សំប្រាក់កក់គ្រប់គ្រាន់ហើយនោះ ជំហានបន្ទាប់គឺការទៅខ្ចីប្រាក់ដើម្បីទិញផ្ទះ។

២ ពិនិត្យឲ្យបានល្អិតល្អន់លើជម្រើសក្នុងការខ្ចីបំណុល និងធ្វើលិខិតអនុម័តជាមុនសម្រាប់ប្រាក់កម្ចីទិញផ្ទះ (Home loan pre-approval)
ត្រូវតែប្រាកដច្បាស់ថាអ្នកដឹងពីចំនួនដែលលោកអ្នកអាចមានលទ្ធភាពក្នុងការចាយដើម្បីទិញអចនលទ្រព្យ។ នៅមុនពេលដែលលោកអ្នកសម្រេចលើប្រាក់កម្ចីទិញផ្ទះ សូមសួរអ្នកផ្តល់ប្រាក់កម្ចីរបស់លោកអ្នកពីចំណុចពិតជាក់ស្តែងសំខាន់ៗ(key facts sheet)ដើម្បីធ្វើការប្រៀបធៀបនូវប្រភេទប្រាក់កម្ចីខុសៗពីគ្នា។

៣ ខ្ចីទៅតាមលទ្ធភាពដែលមាន
សូមប្រុងប្រយ័ត្នកុំខ្ចីលើសពីកម្រិតរបស់លោកអ្នកឲ្យសោះ។ អ្នកមិនចង់ត្រូវគេបង្ខំឲ្យលក់ផ្ទះរបស់លោកអ្នកវិញនោះទេ ករណីដែលលោកអ្នកមិនអាចសងប្រាក់រំលោះបាននោះ។

៤ ចំណាយប្រាក់ក្នុងការធ្វើរបាយការណ៍ត្រូតពិនិត្យ
ការត្រួតពិនិត្យអាគារ (Building inspections) អាចនឹងត្រូវចំណាយប្រាក់ប៉ុន្មានរយដុល្លារ ក៏ប៉ុន្តែអាចសន្សំជូនលោកអ្នកបានរាប់ពាន់ដុល្លារដោយការចៀសផុតពីបញ្ហាមួយចំនួនក្រោយពេលដែលអ្នករើចូលទៅនៅក្នុងផ្ទះនោះ។

៥ កញ្ចប់ថវិកាសម្រាប់ចំណាយបន្ថែមផ្សេងៗ
ត្រូវតែប្រាកដថាអ្នកមានប្រាក់សម្រាប់បង្ការថ្លៃចំណាយបន្ថែមនានា (extra costs) ពាក់ព័ន្ធនឹងការទិញអចលនទ្រព្យដូចជា ថ្លៃពន្ធប្រថាប់ត្រា ថ្លៃកាត់ឈ្មោះផ្ទះ ថ្លៃពន្ធដីនិងពន្ធផ្សេងៗទៀត។

គេហទំព័ររបស់រដ្ឋាភិបាលសហព័ន្ធ (The Federal Government’s website) គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់អ្នកដែលមានគម្រោងទិញអចលនទ្រព្យ។
គណៈកម្មការវិនិយោគនិងមូលប័ត្រអូស្រ្តាលី (The Australian Securities & Investments Commission) or
(ASIC) ផ្តល់នូវព័ត៌មានមានប្រយោជន៍ដល់អ្នកទិញផ្ទះ។
ដំបូន្មានថវិការដែលផ្តល់ដោយ Consumer Affairs Victoria និងក្រសួង Fair Trading NSW ផ្តល់នូវបញ្ជីនៃប្រធានបទសម្រាប់អ្នកទិញផ្ទះ៕
Share

