គន្លឹះ៥យ៉ាងក្នុងការកាត់បន្ថយថ្លៃសេវាធនាគារ

មានគណនីធនាគារជាច្រើនប្រភេទខុសៗពីគ្នា ដូច្នេះលោកអ្នកត្រូវតែប្រាកដថា គណនីដែលលោកអ្នកកំពុងតែប្រើប្រាស់គឺជាប្រភេទគណនីដែលត្រូវនឹងស្ថានភាពរបស់លោកអ្នក ទើបលោកអ្នកអាចសន្សំសំចៃលើប្រាក់ឈ្នួលនិងកម្រៃសេវាកម្មផ្សេងៗរបស់ធនាគារបាន។

Image source

Source: Getty Images

១ ធ្វើការប្រៀបធៀបប្រភេទគណនីធនាគារនិមួយៗ និងប្រៀបធៀបពីធនាគារមួយទៅធនាគារមួយទៀត

ស្វែងរក​ប្រភេទគណនី​ណាដែលបង់​​ថ្លៃ​សេវាកម្ម​ទាប ឬក៏​មិន​អស់​ថ្លៃសេវាកម្ម ដោយ​ការ​សាកសួរ​នូវ​សំនួរផ្សេងៗ ព្រមទាំង​សិក្សា​ពី​អត្ថប្រយោជន៍និង​គុណវិបត្តិ​នៃ​គណនី​ប្រភេទ​ខុសៗគ្នា។ ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​ថ្លៃ​សេវាកម្មនានា ដូច្នេះ​អ្នក​មិន​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​​វិក័យ​ប័ត្រ​​។

Banks
Source: AAP

២ ប្រើប្រាស់ម៉ាស៊ីនដកប្រាក់ (ATM) របស់ធនាគារលោកអ្នក

ដើម្បី​កាត់​បន្ថយ​ថ្លៃឈ្នួល​ដកប្រាក់​តាម​ម៉ាស៊ីនATM លោក​អ្នក​ត្រូវ​ដក​យក​សាច់​ប្រាក់​ចេញ​តែ​ពី​ម៉ាស៊ីន​ATM របស់​ធនាគារ​លោក​អ្នក​តែប៉ុណ្ណោះ។

ATM
Source: AAP/Dave Hunt

៣ ដកប្រាក់តាម eftpos នៅពេលដែលលោកអ្នកទិញឥវ៉ាន់

Self checkout
Source: Kgbo CC BY SA 3.0

៤ ពិនិត្យសមតុល្យធនាគាររបស់លោកអ្នកតាមប្រព័ន្ធអនឡាញ

ប្រសិន​បើ​អ្នក​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​បាន លោក​អ្នក​អាច​ពិនិត្យ​សមតុល្យ​សាច់​ប្រាក់​របស់​លោក​អ្នក​ដោយ​ឥតគិតថ្លៃ។ ធនាគារ​ភាគច្រើន​មាន​ផ្តល់​ជូន​នូវ​សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធអនឡាញ។ និយាយ​ទៅ​កាន់​ធនាគារ​របស់​លោក​អ្នក​ពី​ការ​បង្កើត​​របៀប​ប្រើប្រាស់​គណនី​របស់​លោក​អ្នក​តាម​អ៊ីនធឺណិត (internet banking access)។

Online banking
Source: AAP

៥ រៀនពីរបៀបគ្រប់គ្រងគណនីរបស់លោកអ្នក

ប្រសិនបើ​អ្នក​​មាន​ការ​បង់​ប្រាក់​ដែល​ត្រូវ​កាត់​ចេញ​ពី​គណនី​របស់​អ្នក​ដោយផ្ទាល់ (direct debit payments) អ្នក​ត្រូវ​តែ​ប្រាកដ​ថា អ្នក​មាន​ប្រាក់​គ្រប់​គ្រាន់​នៅ​ក្នុង​គណនី​នៅ​ថ្ងៃ​កំណត់​ដែល​ត្រូវ​បង់​ប្រាក់​នោះ។ ប្រសិន​បើ​អ្នក​មិន​មាន​ប្រាក់​គ្រប់​គ្រាន់តែនោះ អ្នក​អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ថ្លៃ​សេវា​ ដោយសារតែ​គណនី​របស់​លោក​អ្នក​ដកប្រាក់​លើស​កំណត់ ឬក៏​គ្មាន​ប្រាក់​គ្រប់​គ្រាន់។ កំហុសឆ្គង​ក្នុង​ការ​សង​ប្រាក់​នេះ អាចនាំ​ឲ្យ​មាន​ឈ្មោះមិនល្អ​នៅ​ក្នុងបញ្ជី​ Bad Credit Report ដែល​អាច​នឹង​ជះឥទ្ធិពល​ដល់​លទ្ធភាព​ក្នុង​ការ​​ខ្ចី​ប្រាក់​នា​ពេល​អនាគត។

Ledger
Source: Wikimedia Sergio Ortega CC BY SA 3.0

សម្រាប់​​គន្លឹះ​បន្ថែម​ស្តី​ពី​ការ​ចាត់​ចែង​សាច់ប្រាក់​ និង​ព័ត៌មាន​​ពាក់​ព័ន្ធ​ដទៃ​ទៀត​ សូម​ចូល​ទៅកាន់​គេហទំព័រ​ MoneySmart ​ជាគេហទំព័រ​មួយ​ដែល​ចាត់​ចែង​ដោយ គណៈកម្មការ​វិនិយោគនិង​មូលប័ត្រ​អូស្រ្តាលី​ (ASIC) ដែល​ជួយ​ដល់​លោក​អ្នក​ក្នុង​ការ​ជ្រើសរើស​ដោយ​ឆ្លាតវៃ​​​ក្នុង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​៕


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now