ការយល់ដឹងពីសិទ្ធិអ្នកប្រើប្រាស់របស់លោកអ្នកអាចសន្សំសំចៃប្រាក់កាសរបស់លោកអ្នកបាន។ ហើយនេះជាគន្លឹះចំនួន៥ដែលណែនាំដោយគណៈកម្មការអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលីដែលហៅកាត់ថា ACCC ដើម្បីជួយអ្នកឲ្យចៀសផុតពីការបោកប្រាស់។
រក្សាទុកបង្កាន់ដៃរបស់លោកអ្នក

ត្រូវតែប្រាកដថាអ្នកសុំរកបង្កាន់ដៃឬក៏ភស្តុតាងនៃការទិញនៅពេលទិញទំនិញឬក៏សេវាកម្មនានា។ ហើយត្រូវទុកកំណត់ត្រានៃការទិញរបស់អ្នកទាំងនេះនៅក្នុងកន្លែងសុវត្ថិភាព ព្រោះថាអ្នកអាចនឹងត្រូវការវានៅពេលអនាគត។ អាជីវកម្មនានាត្រូវផ្តល់ជូនលោកអ្នកនូវបង្កាន់ដៃសម្រាប់ទំនិញឬសេវាកម្មអ្វីក៏ដោយដែលមានតម្លៃលើសពី$75 ឡើងទៅ។
ទារឲ្យជួសជុល ប្តូរថ្មី ឬសងប្រាក់វិញ

ការធានាដល់អ្នកប្រើប្រាស់នៃច្បាប់អ្នកប្រើប្រាស់របស់អូស្រ្តាលី ( consumer guarantees) ផ្តល់ឲ្យអ្នកនូវសិទ្ធិក្នុងការទារថ្លៃជួសជុល ប្តូរថ្មីឬសងប្រាក់វិញ។
យល់ច្បាស់ពីកិច្ចសន្យានៅមុនពេលចុះហត្ថលេខា

រាល់ពេលដែលអ្នកទិញទំនិញឬសេវាកម្ម អ្នកកំពុងតែចូលទៅក្នុងកិច្ចសន្យា។ មុនពេលអ្នកធ្វើ អ្នកត្រូវប្រាកដថាអ្នកយល់ពីអ្វីដែលអ្នកកំពុងតែយល់ព្រមទទួល។
ប្រយ័ត្នតម្លៃដែលនាំឲ្យភ័ន្តច្រឡំ

នៅក្នុងប្រទេសអូស្រ្តាលី ថ្លៃទាំងអស់គួរតែពិតប្រាកដហើយដាក់បង្ហាញជូនឲ្យលោក អ្នកអាចមើលឃើញយ៉ាងងាយពីតម្លៃសរុប។ ប្រយ័ត្នចំពោះការបិទថ្លៃពីរ បីនៅលើទំនិញតែមួយឬនៅក្នុងការផ្សាយពាណិជ្ជកម្ម។ អ្នកលក់គួរតែកែថ្លៃដែលដាក់តាំងហើយលក់របស់នោះជូនអ្នកក្នុងតម្លៃដែលទាបបំផុត។
យល់ដឹងពីការបោកបន្លំចំពោះការទិញទំនិញតាមអនឡាញ (Online Scams)

សូមប្រយ័ត្ននៅពេលដែលអ្នកទិញទំនិញតាមអនឡាញ។ ជនបោកប្រាស់ (Scammers) អាចបង្កើតនូវគេហទំព័រក្លែងក្លាយឬក៏ការផ្សាយពាណិជ្ជកម្មក្លែងក្លាយលើគេហទំព័រលក់រាយពិតប្រាកដ។
អង្គភាពដែលអាចជួយលោកអ្នកបាន៖
គណៈកម្មការអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលីដែលហៅកាត់ថា (ACCC)គឺជានិយតករខាងការក្រកួតប្រជែងជាតិនិងជាអ្នកគាំពារច្បាប់អ្នកប្រើប្រាស់។ ACCC គាំទ្រឲ្យមានការប្រកួតប្រជែងនិងការប្រកបអាជីវកម្មដោយយុត្តិធម៌ដើម្បីធ្វើឲ្យទីផ្សារដំណើរការសម្រាប់អ្នកគ្រប់គ្នា។
Choice ធ្វើការស៊ើបអង្កេតបញ្ហាអ្នកប្រើប្រាស់និងជួយដល់អ្នកប្រើប្រាស់ចាត់វិធានការនិងដាក់ពាក្យប្តឹង។
MoneySmart ផ្តល់នូវដំបូន្មានលំអិតស្តីពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់។
Austrade គឺជាភ្នាក់ងាររដ្ឋាភិបាលសម្រាប់អ្នកដំណើរដែលជឿជាក់ថាពួកគេត្រូវបានអាជីវកម្មចាត់ទុកមិនស្មើភាពគ្នាខណៈដែលពួកគេនៅក្នុងប្រទេសអូស្រ្តាលីនោះ អាចដាក់នូវពាក្យបណ្តឹងតវ៉ាបាន។
Treasury ផ្តល់នូវដំបូន្មានលើទម្រង់គោលការណ៍អ្នកប្រើប្រាស់និងការប្រកួតប្រជែងក្នុងប្រទេសអូស្រ្តាលី៕

