១ ប្រើប្រាស់សេវាកម្មក្រុមគាំទ្រដល់អ្នកមើលថែ
ព្យាយាមឲ្យមានការប្រើប្រាស់សេវកម្មទាំងនេះអាចជាការលំបាកសម្រាប់អ្នកមើលថែដែលមិននិយាយភាសាអង់គ្លេស។ មានក្រុមគាំទ្រអ្នកមើលថែ(carer support groups) ក្នុងភាសានិងវប្បធម៌ជាក់លាក់ខុសប្លែកពីគ្នាជាច្រើននៅពាលពេញប្រទេសអូស្រ្តាលី។
Image
២ ប្រើប្រាស់សេវាកម្មប្រឹក្សាយោបល់
អ្នកមើលថែមកពីសហគមន៍ដែលមានវប្បធម៌និងភាសាដាច់ដោយឡែកអាចរងគ្រោះពីការកាត់ផ្តាច់ឆ្ងាយពីសង្គម ភាសា និង រនាំងវប្បធម៌ ហើយជាញឹកញាប់ពួកគេមិនស្វែងរកជំនួយឡើយ។ មានសេវាកម្មប្រឹក្សាយោបល់នានា ( counselling services) ដើម្បីជួយដល់អ្នកមើលថែក្នុងការស្វែងរកវិធីសាស្រ្តដោះស្រាយបញ្ហាលំបាកៗនិងនាំមកនូវតុល្យភាពក្នុងជីវិតរបស់ពួកគេ។
Image
៣ ប្រើប្រាស់កម្មវិធីពេលថ្ងៃ និងកម្មវិធីសម្រាក
ប្រសិនបើអ្នកដែលត្រូវគេមើលថែបានចូលទៅក្នុងកម្មវិធីពេលថ្ងៃឬកម្មវិធីដទៃទៀតដែលងាចបន្ថយបន្ទុកដល់អ្នកមើលថែបាន។ Carer Support មានជម្រើសជាច្រើនដើម្បីជួយដល់អ្នកមើលថែនៅក្នុងសហគមន៍ដែលនិយាយភាសាផ្សេងក្រៅពីអង់គ្លេស។
Image
៤ ជំនួយពី Centrelink ជួយដល់អ្នកមើលថែ
អ្នកមើលថែដែលផ្តល់ការមើលថែទាំប្រចាំថ្ងៃដល់កុមារឬក៏មនុស្សពេញវ័យអាចនឹងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ទៅ$១២៣ដុល្លារនិង៥០សេន ក្នុងរយៈពេលពីរសប្តាហ៍។ ប្រាក់ឧបត្ថម្ភនិងជំនួយដទៃទៀតអាចនឹងត្រូវដំណើរការតាមសិទ្ធិដែលអាចទទួលបាន តាមរយៈ Centrelink ។

៥ ប្រើប្រាស់សេវាកម្មបកប្រែ និងធនធានជាភាសាដទៃទៀត
ធនធានឯកសារពីខាង Carers Australia មានជូនជាភាសាមួយចំនួន។ ប្រសិនបើត្រូវការអ្នកបកប្រែ សូមទូរសព្ទទៅកាន់សេវាកម្មបកប្រែតាមរយៈលេខ ១៣ ១៤ ៥០។ មន្រ្តីជួយដល់អ្នកមើលថែដែលមានជំនាញធ្វើការជាមួយអ្នកមកពីសហគមន៍ដាច់ដោយឡែកអាចផ្តល់ជំនួយបានផងដែរ។
Image
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Carers Australia ឬទូរសព្ទទៅកាន់លេខ ១៨០០ ២៤២ ៦៣៦៕
Share

