វិធី៦យ៉ាងដើម្បីរក្សាសុវត្ថិភាពនៅតាម​ឆ្នេរសមុទ្រ​ក្នុងប្រទេសអូស្រ្តាលី

ធ្វើតាមជំហានទាំង៦នេះដើម្បីប្រាកដថា ការចំណាយពេលនៅតាមឆ្នេរសមុទ្ររបស់លោកអ្នកប្រកបដោយសុវត្ថិភាពនិងភាពសប្បាយរីករាយ។

Brisbane, July 24, 2002. Yoshitaka Yamamoto from Japan at Southbank beach in Brisbane. He is here to learn about water safety. (AAP Image/Simon Renilson) NO ARCHIVING

Brisbane, July 24, 2002. Yoshitaka Yamamoto from Japan at Southbank beach in Brisbane. He is here to learn about water safety. (AAP Image/Simon Renilson) Source: DIG

1 ហែលទឹកតែនៅក្នុងបរិវេណទង់ជាតិពណ៌ក្រហមនិងលឿងតែប៉ុណ្ណោះ

នៅ​ពេល​ដែល​អ្នក​ឃើញ​ទង់​ជាតិ​ពណ៌ក្រហម​និង​ពណ៌លឿង នៅ​តាម​ឆ្នេរ វា​បញ្ជាក់​ថា​មាន​អ្នក​សេវាកម្ម​ជួយ​សង្គ្រោះជីវិត​​ប្រតិបត្តិ​នៅ​លើ​ឆ្នេរនោះ។

red and yellow flags
Source: Mark Gunter

2 អានផ្លាកសញ្ញាសុវត្ថិភាព

មុន​ពេល​ដែល​អ្នក​ចុះ​ទៅ​លេងទឹក​នៅ​តាម​​ឆ្នេរសមុទ្រ ត្រូវ​តែ​ប្រាកដ​ថា​អ្នក​បាន​អាន​ផ្លាក​សញ្ញា​សុវត្ថិភាពរួច​រាល់ហើយ។

danger signs
Source: waverly council

3 សាកសួរដំបូន្មានសុវត្ថិភាពពី ឆ្មាំជួយសង្រ្គោះជីវិតនៅតាមឆ្នេរសមុទ្រ

ឆ្មាំ​ជួយ​សង្រ្គោះជីវិតនៅ​តាម​សមុទ្រ​ទទួល​បាន​ការ​ហ្វឹកហាត់​ និង​ចំណេះដឹង​យ៉ាង​ច្បាស់​ពី​សុវត្ថិភាព​និង​លក្ខខណ្ឌនានា​​នៅ​តាម​ឆ្នេរសមុទ្រ។

lifeguards
Source: AAP

4 ចុះហែលទឹកជាមួយមិត្តភក្តិ

នៅ​​ពេល​ដែល​អ្នក​ហែល​ទឹកជាមួយ​គ្នា​ អ្នក​អា​ចជួយ​មើលគ្នា​ទៅ​វិញ​ទៅ​មក​បាន។

friends
Source: Tricia CC BY 2.0

1 នៅពេលដែលលោកអ្នកត្រូវការជំនួយ ត្រូវតាំងចិត្តឲ្យស្ងប់ ហើយព្យាយាមធ្វើឲ្យគេចាប់អារម្មណ៍

ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជំនួយ​ពី​ឆ្មាំ​ជួយ​សង្រ្គោះជីវិត​​ឲ្យ​ជួយនាំ​អ្នក​ទៅ​ច្រាំងវិញនោះ  អ្នក​ត្រូវ​តាំងចិត្ត​ឲ្យ​ស្ងប់ លើកដៃអ្នក​ឡើង​ទៅ​លើ​ ហើយ​គ្រវី​ពី​ឆ្វេងទៅស្តាំ​ពី​ស្តាំទៅឆ្វេង។

currents
Source: beachsafe.org

ហើយ​ពិតណាស់​កុំភ្លេច៖

6 ពាក់អាវ លាបឡេការពារកំដៅថ្ងៃ និងពាក់មួក(Slip Slop Slap)

ពាក់​អាវ លាប​ឡេការពារ​កំដៅថ្ងៃ និង​ពាក់​មួក នេះគឺ​ជា​ដំបូន្មាន​ដែល​ណែនាំ​តាំងពី​យូរ​យាណាស់មកហើយ​ដោយ​ក្រុមប្រឹក្សា​ជំងឺមហារីកអូស្រ្តាលី  សម្រាប់​ការ​ស្ថិត​នៅ​ក្រោម​កំដៅថ្ងៃ​ប្រកប​ដោយ​សុវត្ថិភាព​នៅ​តាម​ឆ្នេរសមុទ្រ។

រហូត​មកដល់​សព្វថ្ងៃនេះ គេ​បាន​បន្ថែម​ដំបូន្មាន​បន្ថែមទៀតគឺ ស្វែងរក​ម្លប់​ជ្រក(SEEK Shade ) និង​ពាក់វែនតាការ​ពារកំដៅថ្ងៃ (Slide on sunglasses)។

ស្វែងយល់​បន្ថែម​នៅ​លើCancer Council website និងទស្សនា​វីដេអូក្លីប​ខាង​ក្រោម​នេះ៖

ស្តាប់របាយការណ៍ពិស្តារ៖


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now