ច្បាប់ទម្លាប់លើដងវិថី៧ចំណុចដែលលោកអ្នកអាចមិនទាន់ដឹង

សម្រាប់ជនប្រវេសន៍ទើបមកដល់ប្រទេសអូស្រ្តាលីថ្មោងថ្មីជាច្រើន ចំពោះច្បាប់ទម្លាប់លើដងវិថី ជួនកាលអាចនឹងធ្វើឲ្យពួកគេមានការភ័ន្តច្រឡំ ហើយមនុស្សជាច្រើនអាចនឹងប្រព្រឹត្តនូវបទល្មើសពេលបើកបរដោយមិនបានដឹងខ្លួនជាមុន។

drive safe

Source: Drivesafe NT

នេះគឺ​ជា​ច្បាប់​ទម្លាប់​លើ​ដង​វិថី​ចំនួន​៧ចំណុច​ដែលលោក​​អ្នក​អាច​មិន​ទាន់​បាន​ដឹង។

គ្មានទេចំពោះរឿងដែលថា ទទួលទានគ្រឿងស្រវឹងក្នុងពេលកំពុងបើកបរដោយសុវត្ថិភាពនោះ។
Image

អូស្រ្តាលី​មាន​ច្បាប់​តឹងរឹង​​ជាច្រើន ស្តី​ពី​ការ​ទទួល​ទាន​គ្រឿងស្រវឹង​ហើយ​បើកបរ ដោយ​មាន​ការ​កម្រិត​តាម​ផ្លូវ​ច្បាប់​ត្រឹម 0.05 កម្រិត​ជាតិ​ស្រាក្នុង​ឈាម (BAC)។ អ្នក​ដែល​បើកបរ​ដំបូង​ ដែល​កាន់​ប័ណ្ណបើកបរ L និង P ​ត្រូវ​តែ​មាន​កម្រិត​ជាតិ​ស្រវឹង​កម្រិត 0.00 BAC។

Read more here.

និយាយ ឬផ្ញើសារ ដោយដៃម្ខាងកាន់ទូរសព្ទពេលកំពុងបើកបរគឺជារឿងខុសច្បាប់

smartphone
Source: (Dark Horse)

វាក៏​រួម​បញ្ចូល​ទាំង​ការ​កាន់​ទូរសព្ទ​នៅ​ឆ្ងាយ​ពី​មុខ​របស់​អ្នក​ដោយ​បើក​គ្រឿង​បំពង​សំឡេងផងដែរ​ បើទោះ​ជា​ក្នុង​ពេល​ដែលចរាចរណ៍នៅ​ស្ងៀម​ក៏ដោយ។ ដូចគ្នា​ដែរ​នៅ​ក្នុង​រដ្ឋញូសៅវ៉ែល ប្រសិនបើ​អ្នក​ត្រូវ​ចាប់​បាន​ថាដៃម្ខាង​កាន់​​ទូរសព្ទ​នៅ​ក្នុង​តំបន់​សាលារៀន​ (School zone)នោះ នឹង​ត្រូវ​ផាកពិន័យ​ចំនួន $397 និង​កាត់​៤ពិន្ទុ។

Read more here.

បើកបរកាត់ភ្លើងពណ៌ទឹកក្រូច (ភ្លើងលឿង) នៅពេលដែលអាចឈប់ទាន់នោះ ក៏ជារឿងខុសច្បាប់ដែរ

traffic lights
Source: traffic lights by AAP Image-Dan Himbrechts

ទាំងនៅ​រដ្ឋញូសៅវ៉ែល និងរដ្ឋវិចថូរៀ មាន​ទោស​ដូច​គ្នា​នៅ​ពេល​ដែល​បើកកាត់​ភ្លើង​ក្រហម គឺ​ត្រូវ​ផាក​ពិន័យ​ជាទឹកប្រាក់ $397 និង​កាត់​៣ពិន្ទុ​នៅក្នុង​រដ្ឋ​ញូសៅវ៉ែល និង ផាក$282 និង​កាត់​៣ពិន្ទុនៅ​ក្នុងរដ្ឋ​វិចថូរៀ។

ការដែលមិនឈប់នៅត្រង់ផ្លាកសញ្ញាឈប់ (Stop Sign) គឺជារឿងខុសច្បាប់

A traffic controller holds a stop signs as a tram rejoins the network
Source: AAP

ផ្លាកសញ្ញា STOP មានន័យថា​ត្រូវតែ​ឈប់។ ប៉ូលិស​ព្រមាន​ថា វាមិន​មែន​ជា​ការ​បើករំកិល​កាត់​ទៅមុខបាន​នោះទេ។ យាន្តយន្ត​ត្រូវ​តែឈប់​ទាំងស្រុង កង់​រថយន្ត​ត្រូវ​តែ​ឈប់​រំកិល​ហើយ​នៅ​ឲ្យ​ស្ងៀម។ ការ​ដែល​មិន​បាន​ធ្វើ​បែបនេះ​គឺ​ត្រូវ​ផាកពិន័យ $282 និង​កាត់​៣ពិន្ទុនៅ​ក្នុង​រដ្ឋ​វិចថូរៀ និង​ផាក $298 និង​កាត់​៣ពិន្ទុ​នៅ​រដ្ឋ ញូសៅវ៉ែល ។

Read more here.

ការចុចស៊ីផ្លេ និង បក់ដៃលាគ្នាគឺជារឿងខុសច្បាប់

Road rage
Source: Supplied

ការចុច​ស៊ីផ្លេ និង បក់ដៃ​លាគ្នា​ក្រៅ​បង្អួច​នៅ​ពេល​ដែល​អ្នក​កំពុងបើកបរតាម​ដង​ផ្លូវ​អាច​នឹង​ត្រូវ​ផាក​ពិន័យជិត​ $600 និង​កាត់​៣ពិន្ទុក្នុង​រដ្ឋ​ ញូសៅវ៉ែល ក្នុង​រដ្ឋ​វិចថូរៀវិញ ត្រូវ​ពិន័យ​ជា​ប្រាក់​$282 តែ​មិន​ត្រូវ​កាត់​ពិន្ទុនោះទេ។

បើកបរដោយដាក់សត្វនៅលើភ្លៅរបស់លោកអ្នកគឺជារឿងខុសច្បាប់

Cat at the steering wheel
Source: VicRoads via Facebook

នៅក្នុងរដ្ឋ​ញូសៅវ៉ែល ត្រូវផាកពិន័យ$397 និង​កាត់​៣ពិន្ទុ  ចំណែកក្នុង​រដ្ឋ​វិចថូរៀវិញ ត្រូវ​ពិន័យ​ជា​ប្រាក់​$211 តែ​មិន​ត្រូវ​កាត់​ពិន្ទុនោះទេ។

បើកបរជើងទទេ គ្មានបញ្ហានោះទេ

Bare feet  -file photo
Source: Wikimedia Commons

បើកបរដោយជើងទទេ ឥតពាក់ស្បែកជើង​គឺ​ជា​រឿង​ស្របច្បាប់​ទាំង​នៅ​ក្នុង​រដ្ឋញូសៅវ៉ែល និង​រដ្ឋវិចថូរៀ។ ការពិត​​មាន​អ្នក​ជំនាញ​តាមដងវិថី​មួយ​ចំនួនគាំទ្រ​ចំពោះ​ចំណុចនេះ ជាពិសេស​ប្រសិន​បើ​ជម្រើស​ដែល​ត្រូវ​ពាក់នោះ​ជា​ស្បែក​ជើង​ផ្ទាត់​ឬជា​ស្បែក​ជើងកែងខ្ពស់។

សាកល្បងធ្វើតេស្តចំណេះដឹងក្នុងការបើកបររបស់លោកអ្នកជាមួយនឹងសំណួរខាងក្រោម ដែលបង្កើតឡើងដោយ SBSភាសាអ៊ីតាលី ផ្អែកតាមសំណួរដែលចោទសួរឡើងដោយ RMS NSW (សូមបញ្ជាក់ថា ច្បាប់ទម្លាប់មានលក្ខណៈខុសៗពីគ្នាតាមរដ្ឋនិមួយៗ)។

Read more on Australia's road rules here.

1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now