មគ្គទេសក៍តាំងទីលំនៅ៖តើអ្នកដឹងទេថាអ្នកអាចទទួលបានដំបូន្មានផ្លូវច្បាប់ដោយឥតគិតថ្លៃ នៅក្នុងប្រទេសអូស្រ្តាលី?

នៅក្នុងប្រទសអូស្រ្តាលី ដំបូន្មានផ្លូវច្បាប់ដោយឥតគិតថ្លៃត្រូវបានផ្តល់ជូនលើបញ្ហាមួយចំនួន រាប់ចាប់ពី ការឆ្លើយតបចំពោះការផាកពិន័យចរាចរណ៍ រហូតដល់ការដោះស្រាយវិបត្តិក្នុងគ្រួសារជាដើម។

Legal Aid

Legal Aid Source: Getty Images

នៅក្នុងមគ្គទេសក៍​នៃការ​តាំង​ទីលំនៅ​ ​សប្តាហ៍នេះ យើង​ផ្តោត​សំខាន់​ទៅ​លើ​ជនប្រវេសន៍ថ្មី​រស់នៅ​លើ​ទឹកដី​អូស្រ្តាលី​ក្នុង​ការ​ប្រើប្រាស់​ជំនួយ​ផ្លូវ​ច្បាប់​នានា។

តើនរណាអាចជួយខ្ញុំក្នុងការដោះស្រាយបញ្ហាផ្លូវច្បាប់បាន?

Victoria Legal Aid
Source: Victoria Legal Aid via Facebook


មាន​គណៈកម្មការ​ជំនួយ​ផ្នែក​ច្បាប់​(legal aid commissions) ចំនួន​៨​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី គឺ​នៅ​គ្រប់​រដ្ឋ​និង​ដែន​ដី​នីមួយៗ​មាន​គណៈកម្មការ​នេះ​មួយ។ គោលបំណង​នៃ​គណៈកម្មការ​ជំនួយ​ផ្នែក​ច្បាប់​នេះ​គឺ​ដើម្បី​ផ្តល់​​សេវាកម្ម​​ដល់​ពលរដ្ឋ​អូស្រ្តាលី​ដែល​ទើប​មក​ដល់​ថ្មី ចាញ់​ប្រៀបគេ និង​ងាយរ​ងគ្រោះ ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​យុត្តិធម៌។ ប៉ុន្តែ​ប្រជាជន​ទាំង​អស់​មាន​សិទ្ធិ​ទទួលបាន​នូវ​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​ដោយ​ឥតគិតថ្លៃ។ ពួកគេ​ផ្តល់​នូវ​សេវាកម្ម​ជំនួយ​ផ្លូវច្បាប់​នៅ​ក្នុង​បញ្ហា​បទឧក្រិដ្ឋ ក្រុមគ្រួសារ​និង​ច្បាប់​ស៊ីវិល។

ចុះប្រសិនបើខ្ញុំត្រូវឡើងតុលាការ?

Law courts
Source: NSW Department of Justice


ប្រសិន​បើ​អ្នក​ត្រូវ​ការ​ច្រើនជាង​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ទៀតនោះ អ្នក​អាច​នឹង​ទទួល​បាន​នូវ​មេធាវី​ម្នាក់​ជួយ​ដល់​រឿង​ក្តី​របស់​អ្នក។ ទោះ​ជាយ៉ាង​ណាក៏​ដោយ​អ្នក​តំណាង​នៅ​តុលាការ​គឺ​ត្រូវ​ធ្វើ​តេស្ត​ដោយ​ខាង​Legal Aid (means tested by Legal Aid) ហើយ​វា​មិន​មែន​សុទ្ធ​តែ​មិនអស់​ប្រាក់​នោះទេ។

ឧទាហរណ៍៖​ នៅ​រដ្ឋ​ញូសៅវែលអាច​អាច​ទទួលបាន​នូវ​ការ​ផ្តល់​ជំនួយ​ផ្នែកច្បាប់ (grant of legal aid) ហើយ​ចំនួន​ដែល​លោក​អ្នក​ត្រូវ​បង់​នោះ​ វាអាស្រ័យ​ទៅ​លើ​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់​លោក​អ្នក និង​ប្រភេទ​នៃ​បញ្ហា​ដែល​លោក​អ្នក​កំពុងតែជួប​ប្រទះ។

តើខ្ញុំអាចទៅរកជំនួយផ្នែកច្បាប់នៅកន្លែងណាផ្សេងបានទៀត?

មាន​សេវាកម្ម​ឥតគិត​ថ្លៃ​មួយ​ចំនួន​សម្រាប់​លោក​អ្នក​ដូចជា៖

Community Legal Centres (មជ្ឈមណ្ឌល​ច្បាប់​សហគមន៍ )៖ ផ្តល់​នូវ​ដំបូន្មាន​ច្បាប់​ដោយ​ឥតគិតថ្លៃ​និង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ខាង​Legal Aid មិន​ទទួល។

Immigration Advice and Rights Centres (មជ្ឈមណ្ឌល​សិទ្ធិ​និង​ដំបូន្មាន​អន្តោប្រវេសន៍)៖ ផ្តល់​នូវ​ដំបូន្មាន​លើ​វិស័យ​ភាគច្រើន​នៃ​ច្បាប់​អន្តោប្រវេសន៍ រួមទាំង​ជួយ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​និង​ប្តឹង​ឧទ្ធរណ៍​ទៀតផង។

Migrant Resource Centres  (មជ្ឈមណ្ឌល​ធនធាន​ជន​ប្រវេសន៍)៖ ផ្តល់​នូវ​ព័ត៌មាន ជំនួយ​និង​ការ​គាំទ្រ​ក្នុង​ការ​តាំង​ទីលំនៅ​ដល់​ជនប្រវេសន៍ ជនភៀសខ្លួន​និង​អ្នក​ដែល​ចូល​មក​តាម​រយៈជំនួយ​មនុស្ស​ធម៌។ ហើយ​មជ្ឈមណ្ឌល​នេះ​អ្នក​អាច​ស្វែង​រក​បាន​ទៅ​តាម​រដ្ឋ​ឬដែន​ដី​ដែល​លោក​អ្នក​រស់នៅ​ដូច​ខាង​ក្រោម៖

Australian Capital Territory ដែនដី​រដ្ឋ​ធានី​អូស្រ្តាលី

News South Wales រដ្ឋ​ញូ​សៅវែល

Northern Territory ដែនដី​ភាគខាង​ជើង

Queensland រដ្ឋ​គ្វីនស្លេន

South Australia រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង

Tasmania រដ្ឋ​តាសម៉ាញៀ

Victoria រដ្ឋ​វិចថូរៀ

Western Australia រដ្ឋ​អូស្រ្តាលី​ខាង​លិច

នៅ​ក្នុង​បណ្ណាល័យ​សាធារណៈ​ជាច្រើន(public libraries​ក្នុង​ប្រទេស​អូស្រ្តាលី​ក៏មាន​មជ្ឈមណ្ឌល​ព័ត៌មាន​ច្បាប់​ដែល​ផ្តល់​នូវ​ព័ត៌មាន​ដោយ​ឥតគិត​ថ្លៃ​ពី​ច្បាប់​អូស្រ្តាលី​ផងដែរ។

អ្នក​អាច​ទទួលបាន​នូវ​ដំបូន្មាន​ច្បាប់​ដោយ​ឥតគិតថ្លៃ​តាម​ទូរសព្ទ​ឬ​ជួប​ដោយ​ផ្ទាល់​។ ប្រសិន​បើ​អ្នក​ត្រូវ​ការ​អ្នក​បកប្រែ​ អ្នក​អាច​ទូរសព្ទ​ទៅ​កាន់​សេវាកម្ម​បកប្រែ TIS តាម​រយៈលេខ 131​ 450។

សូមចូល​ទៅ​ក្នុង​គេហទំព័រ​របស់​ Legal Aid Commissions នៅ​ក្នុង​រដ្ឋ​ឬដែនដី​ដែល​លោក​អ្នក​រស់នៅ​ដើម្បី​ទទួលបាន​នូវព័ត៌មានបន្ថែម៕



Share

Published

Updated

By Ildiko Dauba, Sopharany Hay

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service