សម្រាប់អ្នកភាគច្រើន ការទិញផ្ទះគឺជាការចំណាយដ៏ធំបំផុតសម្រាប់ជីវិតរបស់គេ ដូច្នេះយើងត្រូវយល់ជាប្រាកដពីដំណើរការដេញថ្លៃផ្ទះ ដែលជាចំនុចសំខាន់បំផុត។
ឥឡូវនេះយើងគិតពីចំនុចដែលត្រូវធ្វើ នៅពេលនិងបន្ទាប់ពីដេញថ្លៃផ្ទះ។
មុនដេញថ្លៃផ្ទះ៖
- មុននឹងគិតថាដាក់ដេញថ្លៃ ត្រូវចូលរួមមើលការដេញថ្លៃពីរទៅបីសិន ក្នុងនាមជាអ្នកអង្កេតមើលដើម្បីដឹងពីអារម្មណ៍នៅពេលដេញថ្លៃ។
- ទៅពិនិត្យមើលផ្ទះជាច្រើនដែលអ្នកចាប់អារម្មណ៍ ហើយពិនិត្យមើលផ្ទះឱ្យបានលំអិត ព្រមទាំងមើលតំបន់ដែលអ្នកនឹងរស់នៅគឺសមចិត្តអ្នកឬទេ។ សួរសំណួរភ្នាក់ងារលក់ផ្ទះនូវសំណួរដែលអ្នកចង់សួរ។
- ជាការណែនំា អ្នកគួរជួបជាមួយអ្នកជំនាញ ដោយធ្វើការត្រួតពិនិត្យមើលលើអគារនិងសត្វល្អិតចង្រៃដែលប៉ះពាល់ផ្ទះ ប៉ុន្តែនេះគឺជាអ្វីដែលអ្នកត្រូវធ្វើមុននឹងចូលរួមដេញថ្លៃផ្ទះ។ បន្ទាប់ពីនោះមក លក្ខខណ្ឌផ្សេងៗគឺមិនអាចផ្លាស់ប្តូរបាននោះទេ។ អ្នកក៏ប្រហែលត្រូវជួបជាមួយមេធាវីSolicitor ដើម្បីពិនិត្យមើលថាតើមានអ្នកណាម្នាក់អះអាងកម្មសិទ្ធិលើអចលនទ្រព្យឬដីនោះដែរឬទេ ជាឧទាហរណ៍ដូចជាការពង្រីកផ្លូវ ឬបណ្តាញខ្សែភ្លើងថ្មីជាដើម។
- ចាត់ចែងហិរញ្ញវត្ថុទិញផ្ទះ។ រៀបចំសួរពីជំរើសខ្ចីប្រាក់ និងកំណត់តម្លៃសមស្របមួយសំរាប់ដេញថ្លៃ។ គិតបញ្ចូលផងដែរនូវការចំណាយផ្សេងៗដូចជាពន្ធStamp Duty ថ្លៃបង់សេវាផ្នែកច្បាប់ ថ្លៃកែលំអរផ្ទះជាដើម។ ធ្វើការអង្កេតមើលពីតម្លៃផ្ទះស្រដៀងគ្នានៅក្នុងតំបន់នោះ។
នៅថ្ងៃដេញថ្លៃផ្ទះ៖
- ទៅដល់ទីតាំងមុនពេលកំណត់ ដូច្នេះអ្នកអាចមានពេលម្តងទៀតចុងក្រោយក្នុងការពិនិត្យមើលផ្ទះនោះនិងឯកសារផ្សេងៗ។ យ៉ាងហោចណាស់៣០នាទីមុនការដេញថ្លៃចាប់ផ្តើម ភ្នាក់ងារដេញថ្លៃគឺតំរូវដោយច្បាប់ក្នុងការដាក់តាំងឯកសារពីផ្ទះដែលត្រូវដេញថ្លៃ។
- នៅរដ្ឋភាគច្រើន អ្នកទិញត្រូវចុះឈ្មោះជាមួយភ្នាក់ងារ ព្រមទាំងបង្ហាញអត្តសញ្ញាណទើបអនុញ្ញាតឱ្យដេញថ្លៃ។
- ប្រសិនបើអ្នកមិនអាចចូលរួមដេញថ្លៃបាន ឬអ្នកមានការភ័យខ្លាំងក្នុងការចូលរួមដេញថ្លៃ អ្នកផ្សេងអាចចូលរួមដេញថ្លៃជំនួសអ្នកបាន។
ការដេញថ្លៃ
- ភ្នាក់ងារដេញថ្លៃនឹងចាប់ផ្តើមប្រកាសពីច្បាប់និងលក្ខខណ្ឌផ្សេងៗក្នុងការដេញថ្លៃ
- ភ្នាក់ងារដេញថ្លៃនឹងស្នើរសុំចំនួនបើកដេញថ្លៃដំបូង បន្ទាប់មកនឹងសំរេចពីចំនួនដែលត្រូវដេញថ្លៃបន្ត។ ប្រសិនបើភ្នាក់ងារដេញថ្លៃសំរេចដាក់ដេញថ្លៃ ជាឧទាហរណ៍$៥០០០ឡើងទៅ នោះគឺអ្នកនៅអាចដាក់ដេញថ្លៃទាបជាងតម្លៃនេះបាន ប៉ុន្តែភ្នាក់ងារដេញថ្លៃអាចអដិសេធចំនួនដែលអ្នកដេញថ្លៃ។
នៅពេលដេញថ្លៃដល់តម្លៃកំណត់ទុក (គឺជាតម្លៃទាបដែលម្ចាស់ផ្ទះនឹងលក់ផ្ទះ) អចលនទ្រព្យនោះត្រូវចាត់ថា“ចូលទីផ្សារ” និងត្រូវលក់ជូនអ្នកដែលបានដេញថ្លៃខ្ពស់ជាងគេ។ ភ្នាក់ងារដេញថ្លៃនឹងស្រែកថា “លក់” នៅពេលការដេញថ្លៃត្រូវបានបញ្ចប់។

បន្ទាប់ពីដេញថ្លៃ
- ប្រសិនបើអ្នកដេញថ្លៃឈ្នះ អ្នកនឹងចុះហត្ថលេខាលើកិច្ចសន្យាលក់ផ្ទះជាបន្ទាន់ភ្លាមៗ និងត្រូវបង់ប្រាក់កក់ (ជាទូទៅបង់១០%នៃតម្លៃផ្ទះ)នៅពេលភ្លាមបន្ទាប់នោះ។ មិនមាននោះទេគឺ ពេលវេលាផ្លាស់ប្តូរចិត្ត Cooling-off period ដូច្នេះអ្នកមិនអាចលប់កិច្ចសន្យាទិញផ្ទះនោះទេ។ ទឹកប្រាក់សរុបនៅសល់នឹងត្រូវបង់នៅថ្លៃទូទាត់ប្រគល់ផ្ទះ (ក្នុងមួយខែទៅបីខែបន្ទាប់ពីថ្លៃលក់)។
- ប្រសិនបើការដេញថ្លៃមិនដល់តម្លៃកំណត់ទុក ហើយម្ចាស់ផ្ទះជ្រើសរើសមិនលក់ផ្ទះនៅថ្ងៃដេញថ្លៃ អ្នកដេញថ្លៃខ្ពស់ជាងគេមានអាទិភាពក្នុងការចចារជាមួយម្ចាស់ផ្ទះ។
- ប្រសិនបើអ្នកមិនបានដេញថ្លៃឈ្នះ កុំពិបាកចិត្ត ព្រោះការដេញថ្លៃអាចត្រូវចូលរួមដេញថ្លៃជាច្រើនដងក្នុងការរកបានផ្ទះនៅក្នុងកំរិតថវិកាដែលអ្នកមាន។

ចុចព័ត៌មានបន្ថែមសំខាន់ៗនៅក្នុងតំបន់របស់អ្នក៖
Auctions slow as house prices keep gaining
Real estate auctions in Victoria
Real estate auctions in Queensland
Real estate auctions in South Australia
Real estate auctions in New South Wales
Real estate auctions in Northern Territory

