តើអាចប្រើប្រាស់សេវាកម្មទន្តពេទ្យរដ្ឋនៅក្នុងប្រទេសអូស្រ្តាលីតាមវិធីណា?

ការដែលទៅពិនិត្យមាត់ធ្មេញឲ្យបានទៀតទាត់ពេលនៅក្មេងៗអាចជួយដល់សុខភាពមាត់ធ្មេញរបស់លោកអ្នកនាពេលអនាគត។ ទោះជាយ៉ាងណា Medicare ជួយតែលើសេវាកម្មទន្តសាស្រ្តមួយចំនួន ដែលចាំបាច់ដើម្បីការពារសុខភាពទូទៅរបស់លោកអ្នកតែប៉ុណ្ណោះ។

All types of surgeries, including elective, cosmetic surgery and dentistry, will legally be permitted in South Australia once the update comes into effect.

All types of surgeries, including elective, cosmetic surgery and dentistry, will legally be permitted in South Australia once the update comes into effect. Source: SBS

ដូច្នេះ តើនរណាខ្លះដែលមានសិទ្ធិទទួលបានសេវាកម្មពិនិត្យព្យាបាលធ្មេញនៅពេទ្យរដ្ឋនេះ? តើអ្វីទៅជាជម្រើសផ្សេងទៀតសម្រាប់លោកអ្នក?

តើអាចស្វែងរកសេវាកម្មទន្តសាស្រ្តសាធារណៈបាននៅកន្លែងណា?

At the dentist
Source: Getty Images/Xixinxing

សេវាកម្ម​ទន្តសាស្រ្ត​សាធារណៈ​ជាទូទៅ​ផ្តល់​ជូន​តាម​រយៈ គ្លីនីក​ធ្មេញចល័ត គ្លីនីកធ្មេញ​តាម​សាលារៀន និង​គ្លីនីក​ធ្មេញ​សហគមន៍។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​សេវាកម្ម​ ទន្តសាស្រ្ត​សាធារណៈ​នៅ​ក្នុង​រដ្ឋ​ឬដែនដី​របស់​លោក​អ្នក សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ State Health Department's website ។

តើនរណាខ្លះដែលមានសិទ្ធិប្រើប្រាស់សេវាកម្មនេះ?

នៅ​គ្រប់​រដ្ឋនីមួយៗ​មាន​លក្ខខណ្ឌ​ខុសៗគ្នា​បន្តិចបន្តួច ប៉ុន្តែ​ជាទូទៅ​ប្រសិន​បើ​អ្នក​មាន​Health Care Card  ឬ Pension Concession Card ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ដោយ Centrelink កាត Commonwealth Seniors Health Card, Pensioner Concession Card ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ដោយ Department of Veterans' Affairsនោះ​ អ្នក​អាច​មាន​សិទ្ធិ​ប្រើប្រាស់​សេវាកម្ម​ថែទាំ​ធ្មេញ​ជា​សាធារណៈបាន។ ឧទាហរណ៍ នៅ​ក្នុង​រដ្ឋ​វិចថូរៀ ជនភៀសខ្លួន​និង​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រកកោន​នឹង​ទទួល​បាន​ការ​មើលថែទាំ​ដោយ​ឥតគិតថ្លៃ។

ចុះចំពោះកុមារនិងយុវវ័យក្មេងៗវិញ?

Brushing teeth
Source: Flickr

កុមារ​អូស្រ្តាលី​ស្ទើរតែ​ទាំង​អស់​ដែល​មាន​Medicare អាច​ ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​កម្មវិធី​អត្ថប្រយោជន៍​មាត់ធ្មេញ​កុមារ​របស់​រដ្ឋាភិបាល​អូស្រ្តាលី (Child Dental Benefits Schedule)។ ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​មាន​លក្ខណៈខុសៗគ្នា ប៉ុន្តែ​ជាទូទៅ​កុមារ​ដែល​មាន​អាយុ​ក្រោម​១៨ឆ្នាំ មាន​សិទ្ធិ​ទទួល​បាន​ការ​មើល​ថែទាំ​នេះ​ប្រសិន​បើ​ពួកគេ​ស្ថិតនៅ​ក្នុង​លក្ខខណ្ឌ​នៃ​Family Tax Benefit ជាក់​លាក់​មួយ។

ទៅជួបពេទ្យធ្មេញឯកជនឬ?

Centrelink
Source: Department of Human Services

នៅ​ពេល​ដែល​ត្រូវ​ដល់​ពេល​បង់ថ្លៃ​សេវាកម្ម​ពេទ្យ​ធ្មេញ​ម្តងៗ ថ្លៃ​ចំណាយ​ខុសៗ​ពី​គ្នា​យ៉ាង​ច្រើន​ទៅតាម​ទន្តពេទ្យ​និង​ទីកន្លែង​ដែល​លោក​អ្នក​រស់នៅ។ សេវាកម្ម​ធានារ៉ាប់រងដែល​ល្អ​អាច​ជួយ​កាត់​បន្ថយ​ថ្លៃ​ធ្វើធ្មេញ​បាន ប៉ុន្តែ​វា​កម្រង​នឹង​ចេញ​ឲ្យ​ទាំង​ស្រុង​ណាស់។ ជា​មធ្យម អតិថិជន​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព​ឯកជន​អាច​ទារថ្លៃ​ធ្វើ​ធ្មេញ​មក​វិញ​បាន​ប្រមាណ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ។

ចុះប្រសិនបើលោកអ្នកមិនមានធានារ៉ាប់រងឯកជនវិញ?

Image

ប្រសិន​បើ​ថវិការបស់​លោក​អ្នក​មាន​កំណត់​នោះ អ្នក​ត្រូវ​សាកសួរ​ទន្តពេទ្យ​របស់​អ្នក​ឲ្យ​ពន្យល់​ពី​ថ្លៃ​ព្យាបាល​ជាមុន​សិន​មុននឹង​ចាប់​ផ្តើម​ធ្វើ ហើយ​នោះគឺ​ជា​វិធី​ល្អមួយ​ដែល​អាច​​ឲ្យ​អ្នក​កំណត់​ពី​ថវិការបស់​ខ្លួនឯង​បានកាន់តែ​ស្រួល​ផងដែរ។

តើអាចកាត់បន្ថយថ្លៃចំណាយបានដោយវិធីណា?

អ្នក​អាច​ធ្វើការ​ណាត់​ជួប​នៅ​ឯ​សាលា​ទន្តសាស្រ្ត (dentistry school)​។ វា​អាច​នឹង​ជួយ​សន្សំ​សំចៃ​ប្រាក់​កាស​របស់​លោក​អ្នក​បាន​ខ្លះ ខណៈដែល​ថ្លៃ​សេវា​របស់​ពួកគេ​ជា​ទូទៅ​ទាប​ជាង​គ្លីនីក​ឯកជន។

តើអាចស្វែងរកព័ត៌មានបន្ថែមបានតាមវិធីណា?

សម្រាប់​ព័ត៌មានបន្ថែម​ស្តី​ពី​សេវាកម្ម​ទន្តសាស្រ្ត​សាធារណៈ​នៅ​ក្នុង​រដ្ឋ​ឬដែនដី​របស់​លោក​អ្នក​សូមចូល​ទៅកាន់​គេហទំព័រ​របស់​នាយកដ្ឋានសុខភាព​នៃ​រដ្ឋ​ដែល​លោក​អ្នក​រស់នៅ។

Australian Capital Territory - ACT Health

New South Wales - NSW Health

Northern Territory - Department of Health

Queensland - Queensland Health

South Australia - South Australian Dental Service

Tasmania - Oral Health Services Tasmania

Victoria - Department of Health

Western Australia - Dental Health Service

Child Dental Benefits Schedule

Australian Dental Association

Choice on dental care

Victoria Dental Health Services


1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now