រចនាសម្ព័ន្ធរដ្ឋាភិបាល

នៅក្រោមប្រព័ន្ធរបស់រដ្ឋាភិបាលសហព័ន្ធ អំណាចត្រូវបានបែងចែករវាងរដ្ឋាភិបាលកណ្តាលនិងរដ្ឋនីមួយៗ។ ក្នុងសភាអូស្រ្តាលីមានម្ចាស់ក្សត្រី ដែលតំណាងដោយអគ្គទេសាភិបាល ព្រឹទ្ធិសភា និង សភាតំណាងរាស្រ្ត។ រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីត្រូវបានបែកចែកជា៣លំដាប់ គឺ អង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអំណាចតុលាការ។ ដូច្នេះតើអង្គទាំងនេះមានអំណាចអ្វីខ្លះ?

Parliament house

Source: Getty Images

១ នៅក្នុងប្រទេសអូស្រ្តាលី អំណាចគឺត្រូវបានបែងចែករវាងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងដែនដី។

ច្បាប់សហព័ន្ធបង្កើតឡើងដោយសភា ដែលត្រូវឆ្លងកាត់សភាទាំងពីរថ្នាក់ គឺសភាតំណាងរាស្រ្ត និង ព្រឹទ្ធិសភា ហើយនឹតត្រូវចុះហត្ថលេខាដោយអគ្គទេសាភិបាល។ Image

២ សភាតំណាងរាស្រ្តជាញឹកញាប់ត្រូវបានគេហៅថាជា សភាថ្នាក់ទាប មានសមាជិក១៥០នាក់ដែលត្រូវបានបង្កើតឡើងដោយការបោះឆ្នោតទូទាំងប្រទេសអូស្រ្តាលី។

សភានេះជាអ្នកកំណត់រដ្ឋាភិបាល អនុម័តច្បាប់ ត្រួតពិនិត្យរដ្ឋបាលនិងធ្វើការជជែកវែកញែកលើបញ្ហាជាតិសំខាន់ៗ។ បន្ទាប់ពីមានការបោះឆ្នោតរួចមក រដ្ឋាភិបាលត្រូវបានបង្កើតឡើងដោយបក្សនយោបាយដែលមានតំណាងច្រើនបំផុតនៅក្នុងសភាថ្នាក់ទាប។ មេដឹកនាំបក្សនយោបាយដែលមានអ្នកតំណាងច្រើនបំផុតនៅក្នុងសភាថ្នាក់ទាបនឹងក្លាយជានាយករដ្ឋមន្រ្តី។Image

៣ព្រឹទ្ធិសភា ជាញឹកញាប់ត្រូវបានគេហៅថា ជាសភាថ្នាក់ខ្ពស់ដែលបានបង្កើតឡើងដោយសមាជិកចំនួន៧៦នាក់ ដែលរដ្ឋទាំង៦មាន១២នាក់ក្នុងមួយរដ្ឋ ហើយដែនដីទាំងពីរក៏មានពីរនាក់ក្នុងមួយដែនដីផងដែរ។

តួនាទីសំខាន់របស់ព្រឹទ្ធិសភាគឺពិនិត្យសើរើច្បាប់មកពីសភាថ្នាក់ទាបឡើងវិញ។ សមាជិកព្រឹទ្ធិសភា មានអាណត្តិ៦ឆ្នាំ ហើយពាក់កណ្តាលនៃព្រឹទ្ធិសភាត្រូវបោះឆ្នោតរៀងរាល់៣ឆ្នាំម្តងក្នុងអំឡុងពេលបោះឆ្នោតសហព័ន្ធ។Image

៤រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីត្រូវបានបែកចែកជា៣លំដាប់ គឺ អង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអំណាចតុលាការ។

អង្គនីតិបញ្ញត្តិត្រូវបានគេស្គាល់ផងដែរថាជាសភាអូស្រ្តាលី ដែលបង្កើតឡើងដោយតំណាងដែលជាប់ពីការបោះឆ្នោតប្រជាធិបតេយ្យទូទាំងប្រទេសអូស្រ្តាលី។ អង្គនេះទទួលខុសត្រូវលើការជជែកតវ៉ា និងបោះឆ្នោតលើច្បាប់ថ្មីដើម្បីដាក់ចេញក្រោមអំណាចនៃមាត្រទី៥១នៃច្បាប់រដ្ឋធម្មនុញ្ញ។Image

 

អង្គនីតិប្រតិបត្តិគឺជាអំណាចផ្នែករដ្ឋបាលរបស់រដ្ឋាភិបាល។ វាទទួលខុសត្រូវលើការអនុមត័និងគាំទ្រច្បាប់ដែលបានបង្កើតឡើងដោយអង្គនីតិបញ្ញត្តិ។Image

 

អំណាចតុលាការគឺជាអំណាចផ្នែកច្បាប់របស់រដ្ឋាភិបាល ដែលឯករាជ្យពីអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ។ តួនាទីរបស់ តុលាការគឺអនុវត្តន៍ច្បាប់នៅរបស់អូស្រ្តាលី ដែលត្រូវតែធានាឲ្យបានផងដែរថា អំណាចដទៃទៀតរបស់រដ្ឋាភិបាលមិនបានធ្វើលើសពីអំណាចរដ្ឋធម្មនុញ្ញរបស់ពួកគេ។Image

៥នៅក្នុងប្រទសអូស្រ្តាលី រដ្ឋាភិបាលសហព័ន្ធត្រូវបានជ្រើសរើសដោយការបោះឆ្នោតដោយខានមិនបាន។

ការបោះឆ្នោតសហព័ន្ធធ្វើឡើងនៅប្រមាណ៣ឆ្នាំម្តង។ ការបោះឆ្នោតលើកក្រោយនឹងធ្វើឡើងនៅក្នុងមណ្ឌលបោះឆ្នោតជាង៨០០០កន្លែងនៅទូទាំងអូស្រ្តាលី នៅថ្ងៃទី២កក្កដា ពីម៉ោង៨ព្រឹកដល់ម៉ោង៦ល្ងាច។ រាល់ជនជាតិអូស្រ្តាលីទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចាំបាច់ត្រូវទៅចុះឈ្មោះនិង ទៅបោះឆ្នោត។Image

សម្រាប់ព័ត៌មានបន្ថែមស្តីពីប្រព័ន្ធការងាររបស់រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលី សូមចូលទៅកាន់គេហទំព័ររបស់រដ្ឋាភិបាល។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការបោះឆ្នោតសូមចូលទៅកាន់គេហទំព័រគណៈ កម្មការរៀបចំការបោះឆ្នោតអូស្ត្រាលី។

ឯកសារបកប្រែអំពីការបោះឆ្នោតជាភាសារបស់អ្នក។

 


1 min read

Published

Updated

By Ildiko Dauda

Presented by Marida Chheang




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now