មគ្គទេសក៍តាំងទីលំនៅ៖ របៀប​សុំ​ប្រាក់​ជំនួយ​សម្រាប់​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី

ការចិញ្ចឹមបីបាច់ថែរក្សាកូននៅក្នុងប្រទេសអូស្រ្តាលីត្រូវចំណាយអស់ប្រាក់កាសជាច្រើន ប៉ុន្តែមានប្រាក់ជំនួយជាច្រើនប្រភេទខុសៗពីគ្នាដែលអាចជួយដល់លោកអ្នកបាន រួមទាំងអត្ថប្រយោជន៍ពន្ធសម្រាប់ក្រុមគ្រួសារហៅថា Family Tax Benefit ផងដែរ។

dad and son

Source: aifs

តើ​លោក​អ្នក​មាន​សិទ្ធិ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ Family Tax Benefit​នេះ​ដែរ​ឬទេ? តើ​នឹង​មាន​អ្វី​ផ្លាស់​ប្តូរ​ខ្លះ​បន្ទាប់​ពី​ថ្ងៃ​ទី​១​ខែកក្កដា​នេះ​ទៅ? នេះគឺ​ជា​មគ្គទេសក៍​មួយ​ចំនួន​នាំ​លោក​អ្នក​ទៅ​កាន់​ប្រាក់​ឧបត្ថម្ភ Family Tax Benefit​។

អ្វីទៅជា Family Tax Benefit?

វាគឺ​ជា​ប្រាក់​ជំនួយ​ជួយ​ដល់​ក្រុមគ្រួសារ​សម្រាប់​ថ្លៃ​ចិញ្ចឹម​កូនៗ​របស់​ពួកគេ។ វាគឺ​ជាផ្នែក​មួយ​នៃ​ប្រព័ន្ធ​ពន្ធដារ ប៉ុន្តែ​ក្រុមគ្រួសារ​ជាច្រើន​ជ្រើស​រើស​យក​ការ​បង់​អត្ថប្រយោជន៍​នេះ​ទៅ​ឲ្យ​ពួកគេ​ជាមុន​នៅ​រៀងរាល់​២​សប្តាហ៍​ម្តង។ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​នាយកដ្ឋាន​សង្គមកិច្ចDepartment of Human Services (DHS) ជាមួយនឹង​Centrelink គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ប្រាក់​ជំនួយ​ក្រុមគ្រួសារ​នានា រួម​ទាំង​ Family Tax Benefit ផងដែរ។

Family Tax Benefit ប្រភេទAនិងប្រភេទB

ក្រុម​គ្រួសារ​អូស្រ្តាលី​ស្ទើរ​តែ​ទាំងអស់​មិន​សិទ្ធិ​ទទួលបាន​Family Tax Benefitប្រភេទA ។ វាគឺ​ជា​ប្រាក់​ជំនួយ​ដែល​គណនា​តាម​ប្រាក់​ចំណូល​របស់​លោក​អ្នក​ ចំនួន​កូន​ដែល​អ្នក​មាន និង​អាយុ​របស់​ពួកគេ។ Family Tax Benefit ប្រភេទ B​គឺសម្រាប់​ក្រុមគ្រួសារ​ដែល​មានប្រាក់​ចំណូល​ទាប និង​ក្រុមគ្រួសារ​ដែល​មាន​​តែ​ឳពុក ឬក៏​ម្តាយ​។

ក្រុមគ្រួសារ​ខ្លះ​អាច​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​ទាំង​ពីរ​ប្រភេទនេះគឺ​ទាំង​ប្រភេទ​A និង B។

Family
Source: Australian Institute of Family Studies

តើនរណាខ្លះមានសិទ្ធិទទួលបានប្រាក់នេះ?

ដំបូង​បំផុតនោះគឺ​អ្នក​ត្រូវ​មាន​សញ្ជាតិ​អូស្រ្តាលី​ឬកាន់​ទិដ្ឋាការ​អចិន្រ្តៃយ៍ ទិដ្ឋាការ​ពិសេស ឬ​ទិដ្ឋាការ​បណ្តោះ​អាសន្ន​ជាក់​លាក់​ណាមួយ​ដូចជា Partner Provisional ឬ Temporary Protection visa​ជាដើម។ អ្នក​អាច​មានសិទ្ធិ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​ប្រសិន​បើ​កូន​របស់​លោក​អ្នក​មាន​អាយុ​ក្រោម​២០ឆ្នាំ ហើយ​មិន​ទទួល​បាន​នូវ​ប្រាក់​សោធនិវត្ត​ឬប្រាក់​ឧបត្ថម្ភ​ដទៃ​ទៀត។ ឬ​ប្រសិន​បើ​អ្នក​ត្រូវ​ផ្តល់​ការ​មើលថែ​ទាំ​កូន​របស់​អ្នក​យ៉ាង​ហោចណាស់​៣៥%​នៃ​ពេលវេលារបស់​អ្នក។ អ្នក​ក៏​នឹង​ត្រូវ​បំពេញ​តាម​តម្រូវ​ការ​ធ្វើតេស្ត​ប្រាក់​ចំណូល​ផងដែរ។

តើខ្ញុំអាចដាក់ពាក្យសុំតាមវិធីណា?

អ្នក​អាច​ដាក់​ពាក្យ​សុំ​តាម​ប្រព័ន្ធអនឡាញ​បាន​តាម​គេហទំព័រ​របស់ DHS។  អ្នក​អាច​ចាប់​ផ្តើមដំណើរការ​ដាក់​ពាក្យ​សុំ​នេះបាន ​តាំង​ពី​មុន​ពេល​កូន​កើតមក​ប៉ុន្មានសប្តាហ៍​ម្ល៉េះ។

ក្រោយពេល​កូនកើតមក បុគ្គលិក​ធ្វើ​ការ​ងារ​សង្គម​ក៏​អាច​ឆ្លើយ​នូវ​សំណូរ​ និង​ជួយអ្នក​​ប្រមូល​ឯកសារ​ដែល​ចាំបាច់​ដើម្បីដាក់​ពាក្យ​សុំ​ ដូចជា​លិខិត​បញ្ជាក់​កំណើត​ជាដើម។

Family
Source: Australian Institute of Family Studies

រក្សាព័ត៌មានរបស់លោកអ្នកឲ្យត្រឹមត្រូវនឹងមានបច្ចុប្បន្នភាព

វាគឺ​ជា​រឿង​សំខាន់​ណាស់ក្នុងការ​​update​ព័ត៌មាន​របស់​លោក​អ្នក​ជានិច្ច ព្រោះថា​ប្រាក់​ជំនួយ​នេះ​គឺ​ផ្អែក​លើ​ការ​ព្យាករ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ។ ដូច្នេះ​នៅ​ចុង​ឆ្នាំ​ហិរញ្ញវត្ថុ អ្នក​នឹង​ត្រូវ​ប្រកាស​ពន្ធ ឬក៏​ប្រាប់​ទៅ​កាន់ DHS ប្រសិន​បើ​អ្នក​មិន​ចាំបាច់​ត្រូវ​ប្រកាស​ពន្ធ​ទេនោះ។ នៅ​ពេល​នោះ DHS នឹង​កែតម្រូវ​ដោយ​ការ​បង់​ប្រាក់​បន្ថែម​ជូន​លោក​អ្នក​ឬក៏​ត្រូវ​ទារ​យក​ពីលោក​អ្នក​វិញ។

ការផ្លាស់ប្តូរចំពោះប្រាក់ជំនួយបន្ថែមសម្រាប់គ្រួសារដែលមានប្រភពចំណូលតែម្នាក់ចាប់ពីថ្ងៃទី១កក្កដា២០១៧

អ្នក​អាច​ជា​គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ដែល​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​នៅ​ចុង​ឆ្នាំ​ហិរញ្ញវត្ថុ​ បន្ថែម​ពី​ប្រាក់​ជំនួយ​ពីរ​សប្តាហ៍​ម្តង​របស់​លោក​ង្នក។ សំខាន់​អ្នក​ត្រូវ​ដឹងថា ចាប់​ពី​ថ្ងៃ​ទី​១​កក្កដានេះ​ទៅ នឹង​មិនមាន​ក្រុមគ្រួសារថ្មី​ណា​ទទួល​បាន​ប្រាក់​ជំនួយបន្ថែម​នេះ​ទៀតទេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ធ្លាប់​ទទួលបាន​វា​ពី​មុន​មកហើយ អ្នក​នឹង​នៅ​តែ​ទទួល​បាន​តទៅ​ទៀត លុះត្រាណា​តែ​អ្នក​មិន​បំពេញ​តាម​លក្ខខណ្ឌ​កំណត់។ អ្នក​នឹង​បាត់​បង់​ប្រាក់​ជំនួយ​នេះ​ប្រសិន​បើ​អ្នក​ចាក​ចេញ​ពី​ប្រទេស​អូស្រ្តាលី​ជាមួយ​នឹង​កូន​អ្នក​យូរជាង​៦​សប្តាហ៍​ឬ​ប្រសិន​បើ​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់​ខ្លាំង​ពេក។

Thông dịch viên còn có thể làm việc qua điện thoại
Source: Wikimedia

សេវាកម្មបកប្រែ

អ្នក​អាច​ទូរសព្ទ​ទៅកាន់​លេខ 131 202 ​ដើម្បី​សាកសួរ​ពី​ប្រាក់​ជំនួយ​Centrelink និង​សេវាកម្មដទៃ​ទៀត ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​ ចាប់​ពី​ម៉ោង​៨ព្រឹក​ដល់​៥​ល្ងាច។

ដើម្បី​ស្វែងយល់បន្ថែម​​ស្តី​ពី​អត្ថប្រយោជន៍ប្រាក់​ពន្ធ​សម្រាប់​ក្រុមគ្រួសារ (Family Tax Benefit) និងការ​ដាក់​ពាក្យ​សុំ​នោះ សូមចូល​ទៅកាន់​គេហទំព័រ​របស់​នាយកដ្ឋានសេវាកម្មសង្គមកិច្ច (DHS website)។

 

Source: Department of Human Services


1 min read

Published

Updated

By Sopharany Hay, Ildiko Dauba




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now