មគ្គទេសក៍តាំងទីលំនៅ៖តើអាចចូលរៀនថ្នាក់ភាសាអង់គ្លេសដោយឥតគិតថ្លៃសម្រាប់ជនប្រវេសន៍តាមរបៀបណា?

រដ្ឋាភិបាលផ្តល់ជូនកម្មវិធីសិក្សាភាសាអង់គ្លេសដោយឥតគិតថ្លៃដល់ជនប្រវេសន៍និងជនភៀសខ្លួន។

Free English class at Presbyterian Church in Warrnambool – Jinsun Lane/SBS

Free English class at Presbyterian Church in Warrnambool – Jinsun Lane/SBS Source: Jinsun Lane/SBS

ការ​រៀន​ភាសា​អង់គ្លេស​គឺ​វា​សំខាន់​ណាស់​សម្រាប់​ជន​ប្រវេសន៍​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​និង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​សហគមន៍​អូស្រ្តាលីដទៃ​ទៀត។

ហេតុ​ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​អូស្រ្តាលីផ្តល់ជូនកម្មវិធីសិក្សាភាសាអង់គ្លេសដោយឥតគិតថ្លៃដល់ជនប្រវេសន៍និងជនភៀសខ្លួន​ជាក់​លាក់​មួយ​ចំនួន។

កម្មវិធីរៀនភាសាអង់គ្លេសសម្រាប់ជនប្រវេសន៍អូស្រ្តាលី (AMEP)

How to access free English classes for new migrants
Yazidi Refugees learning English at TAFE NSW Riverina Institute Source: SBS Arabic 24

តើវាជាអ្វី?

កម្មវិធី​រៀន​ភាសាអង់គ្លេស​សម្រាប់​ជន​ប្រវេសន៍​ពេញ​វ័យ​ផ្តល់​នូវ​ការ​បង្រៀន​ភាសាអង់គ្លេស​រហូត​ដល់​ទៅ​៥១០ម៉ោង​ដល់​ជនប្រវេសន៍​និង​អ្នក​ដែល​មក​តាម​កម្មវធី​មនុស្ស​ធម៌។

តើខ្ញុំមានសិទ្ធិចូលរៀនដែរឬទេ?

អ្នក​ត្រូវ​តែ​ជា​​អ្នក​ដែល​មក​ដល់​ថ្មី​ដែល​មាន​សិទ្ធិ​រស់នៅ​ជា​អចិន្រ្តៃយ៍​ ជនភៀសខ្លួន និង​អ្នក​ដែល​កាន់​ទិដ្ឋាការ​បណ្តោះអាសន្ន​មួយ​ចំនួន​ទៀត។

អ្នក​ត្រូវ​ចុះ​ឈ្មោះ​ជា​មួយ​នឹង​AMEP ក្នុង​ពេល​៦ខែដំបូង​នៃ​ការ​មក​ដល់​ប្រទេស​អូស្រ្តាលី​។ សម្រាប់​ក្មេង​ក្រោម​១៨ឆ្នាំ​មាន​រយៈពេល​១២​ខែ​ក្នុងការ​ចុះ​ឈ្មោះ។ អ្នក​មាន​ពេល​១២​ខែ​ក្នុង​ការ​ចាប់​ផ្តើម​រៀន ហើយ​ត្រូវ​រៀន​ឲ្យ​ចប់​ក្នុង​ពេល​៥​ឆ្នាំ។

ស្វែង​យល់​បន្ថែម​ពី​AMEP ជាភាសា​ខ្មែរ​ សូម​ចូល​ទៅកាន់​គេហទំព័រ​នេះ

កម្មវិធីជំនាញសម្រាប់ការសិក្សានិងការងារ (SEE)

How to access free English classes for new migrants
Learning the English alphabet Source: Pro-Image photography

វាជា​ក​ម្ម​វិធី​មួយ​ផ្តល់នូវ​ថ្នាក់​ភាសាអង់គ្លេស ការ​ហ្វឹកហាត់​លេខ​និង​អក្សរសាស្រ្ត​និង​ភាគច្រើន​ផ្តោត​លើ​អ្នក​ស្វែង​រកការងារ​ធ្វើ។ 

អ្នក​ដែល​មានសិទ្ធិ​អាច​នឹង​ចូលរៀន​បាន​រហូត​ដល់​៨០០ម៉ោង​សម្រាប់​ថ្នាក់​ភាសាអង់គ្លេស​ដោយ​ឥតគិតថ្លៃ ដែល​ផ្តោតសំខាន់​លើ​ជំនាញ​ដើម្បី​រក​ការងារ​ធ្វើ​វិញ។

តើខ្ញុំមានសិទ្ធិចូលរៀនដែរឬទេ?

អ្នក​ត្រូវ​តែ

  • មាន​អាយុ​ពី​១៥​ទៅ​៦៤​ឆ្នាំ
  • ចុះ​ឈ្មោះ​សុំ​ការងារ​ធ្វើ​ជា​មួយ​នឹង​DHS
  • មិន​មែន​ជា​កូន​សិស្ស​ពេញ​ម៉ោង
  • បំពេញ​តាម​លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​ដែល​មាន​សិទ្ធិ​អាច​ចូល​រៀន​បាន

You can find all the eligibility criteria here.

ភាពបត់បែនក្នុងការរៀនសូត្រ

កម្មវិធី​ទាំង​ពីរ​​ផ្តល់​នូវ​ភាព​បត់បែន​ដល់​សិស្ស។ ពូកគេ​អាច​រៀន​ក្នុង​ថ្នាក់​ក៏បាន រៀន​ពី​ចំងាយ​ក៏​បាន ​រៀន​ពេញ​ម៉ោង​ក៏បាន រៀន​ក្រៅ​ម៉ោង​ក៏បាន ពេល​ថ្ងៃ​ក៏បាន​ពេល​ល្ងាចក៏បាន។

 

ប្រសិន​បើ​អ្នក​ចូល​រៀន​ផ្ទាល់​ក្នុង​ថ្នាក់ ក៏​មាន​ផ្តល់​សេវាកម្ម​មើលកូន​ឲ្យ​ដោយ​ឥត​គិតថ្លៃ​ផងដែរ​សម្រាប់​អ្នក​ដែល​មាន​កូន​ក្រោម​អាយុ​ចូល​រៀន។

How to access free English classes for new migrants
Source: AAP

គេហទំព័រមានប្រយោជន៍ដទៃទៀត

AMEP 

 AMEP (information in 26 languages)  

 SEE 

 Reading Writing Hotline 1300 6 555 06

 Adult Learners Week 1-8 September 

 AMES - migrant and refugee settlement services 

Adult Learning Australia 


1 min read

Published

Updated

By Sopharany Hay, Madhura Seneviratne, Audrey Bourget




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now