ការបង្កើតនូវទំនុកចិត្តវាត្រូវការពេលវេលា ហើយអ្នកដែលទើបមកដល់អូស្រ្តាលីជាច្រើន ឬអ្នកដែលមិននិយាយភាសាអង់គ្លេស ការទៅរកអាជ្ញាធរអាចជារឿងមើលទៅហាក់ដូចជាគួរឲ្យខ្លាច។
ប៉ុន្តែអ្នកមិនគួរខ្លាចរហូតដល់ថ្នាក់មិនហានទៅរកប៉ូលិសនៅក្នុងតំបន់លោកអ្នកឲ្យជួយនៅពេលដែលលោកអ្នកត្រូវការជំនួយនោះទេ។ មានធនធាននិងកម្មវិធីផ្តួចផ្តើមជាច្រើនដើម្បីជួយដល់សហគមន៍ដែលមិននិយាយភាសាអង់គ្លេសនិងសហគមន៍ប្រវេសន៍។ ហើយនេះគ្រាន់តែជាកម្មវិធីមួយចំនួនប៉ុណ្ណោះ៖
កម្មវិធីសហគមន៍
ការទទួលទានកាហ្វេជាមួយប៉ូលិស
កម្មវិធីនេះផ្តួចផ្តើមឡើងនៅសហរដ្ឋអាម៉េរិក(United States )ដើម្បីឲ្យមន្រ្តីប៉ូលិសនិងសហគមន៍បានជួបជុំគ្នាពិភាក្សាពីបញ្ហានានានិងសិក្សាពីគ្នាទៅវិញទៅមកនៅក្នុងបរិយាកាសរីករាយជាមួយនឹងកាហ្វេមួយកែវ។
ឥឡូវនេះវាត្រូវបានអនុវត្តនៅក្នុងប្រទេសអូស្រ្តាលីផងដែរ ដោយចាប់ផ្តើមឡើងនៅទូទាំងរដ្ឋញូសៅវ៉ែល បន្ទាប់ពីស្នងការតំបន់ Fairfield លោក Peter Lennon បានចាប់ផ្តើមការជួបប្រជុំទទួលទានកាហ្វេនេះនៅក្នុងសហគមន័ចម្រុះជាតិសាសន៍របស់លោក។ លោកជឿថាកម្មវិធីនេះជួយជំនះនូវបញ្ហាកង្វះជំនឿទុកចិត្តមកលើមន្រ្តីប៉ូលិសពីសំណាក់អ្នកដែលទើបតែមកដល់ប្រទេសអូស្រ្តាលីថ្មីថ្មោង។
តើមានអ្វីកើតឡើងនៅក្នុងការជួបជុំទទួលទានកាហ្វេនេះ?
ក្រៅពីការកសាងស្ពានភ្ជាប់ទំនាក់ទំនងរវាងប៉ូលិសនិងសហគមន៍ជនភៀសខ្លួនទៅ ការជួបជុំនេះក៏បានផ្តល់នូវឱកាសដល់អ្នកបានយល់ដឹងពីច្បាប់ទម្លាប់ផ្សេងៗ នៅពេលដែលត្រូវហៅប៉ូលិសពេលមានឧបទ្ទវហេតុអ្វីកើតឡើងនោះ។
ការលេងកីឡាបាល់បោះ

កាលពីប៉ុន្មានខែមុន យុវជនជនជាតិស៊ូដង់ខាងត្បូងជាង២០០នាក់បានចូលរួមការប្រកួតកីឡាបាល់បោះលក្ខណៈមិត្តភាពជាមួយនឹងប៉ូលិសរដ្ឋវិចថូរៀជាប្រចាំ ដើម្បីសាងនូវទំនាក់ទំនងល្អបន្ទាប់ពីមានព័ត៌មានអវិជ្ជមានស្តីពីសហគមន៍នៅតំបន់នោះដោយសាតែបទឧក្រិដ្ឋជាហូរហែនៅតំបន់អាគ្នេយ៍ក្រុងម៉ែលប៊ិន។ SBS ភាសាឌីងកាក៏បានផ្សាយពីកីឡានេះផងដែរ។
កម្មវិធីសហគមន៍ជាច្រើនទៀតនៅទូទាំងប្រទេសអូស្រ្តាលី
- A Journey of Understanding (Vic)
- Burmese Refugee (Karin/Chin) Police Information Sessions (Qld)
- Community Engagement Events (Vic)
- Crime Stoppers for Everyone (Vic)
- For the Love of the Game (Qld)
- Migrant Information Centre (various programs) (Vic)
- Migrant Resource Centre of South Australia (various programs) (SA)
- MRC Jurisdictional Community Partnership (JCP) Project (Tas)
- Muslim Women and Youth Day (Qld)
- Short Story Big Screen (ACT)
- Taste of Harmony African Australian Women's Day Barbecue (SA)
នេះគឺជាកម្មវិធីមួយចំនួនទៀតនៅទូទាំងរដ្ឋនិងដែនដីនានា៖
NSW - Multicultural Community Liaison Officers
VIC - Multicultural Liaison Officer Program
TAS - Multicultural Policing
SA - Neighbourhood policing
WA - WA Police Aboriginal and Community Diversity Unit
NT - Indigenous liaison
ACT - Multicultural and Aboriginal and Torres Strait Islander Engagement plan
QLD - Police Cultural support unit
READ MORE

