2016 គឺជាឆ្នាំបំបែកឯកត្តកម្មក្នុងការជួយសង្រ្គោះជីវិតមនុស្សតាមរយៈការវះកាត់ប្តូរសរីរាង្គនៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែនៅតែត្រូវការអ្នកបរិច្ចាគជាច្រើនបន្ថែមទៀត។ បច្ចុប្បន្ននេះមានមនុស្សប្រមាណ១៤០០នាក់ស្ថិតនៅក្នុងបញ្ជីរង់ចាំផ្លាស់ប្តូរសរីរាង្គ ហើយប្រមាណ១២០០០នាក់ស្ថិតនៅក្នុងការព្យាបាលសរីរាង្គដែលខូចនៅទូទាំងប្រទេស។
ប្រជាជនអូស្រ្តាលីភាគច្រើននិយាយថា ពួកគេមានបំណងបរិច្ចាគសរីរាង្គនិងជាលិកាក្រោយពេលស្លាប់ទៅ ប៉ុន្តែពួកគេមិនបានធ្វើសកម្មភាពអ្វីសោះឡើយ។
ចុះឈ្មោះហើយនិយាយទៅកាន់ក្រុមគ្រួសាររបស់លោកអ្នក
រឿងដំបូងគេដែលត្រូវធ្វើនោះគឺ ចុះឈ្មោះជាអ្នកបរិច្ចាគសរីរាង្គនៅក្នុងAustralian donor register ដែលអ្នកអាចធ្វើបានតាមប្រព័ន្ធអនឡាញនៅទីនេះបាន ដោយគ្រាន់តែចំណាយពេលប៉ុន្មាននាទីប៉ុណ្ណោះ។
អ្នកក៏ត្រូវតែនិយាយប្រាប់មនុស្សជាទីស្រឡាញ់ឲ្យពួកគេដឹងផងថា អ្នកបានចុះឈ្មោះបរិច្ចាគសរីរាង្គហើយ។ ដូច្នេះនៅពេលដែលអ្នកមិនអាចនិយាយរួច គ្រួសារអ្នកឬអ្នកជិតស្និតអ្នកនឹងអាចបញ្ជាក់អះអាងពីសេចក្តីសម្រេចរបស់អ្នកស្តីពីការបរិច្ចាកនេះជាមួយមន្ទីរពេទ្យបាន ដូច្នេះវាកាន់តែងាយស្រួលទៀតនៅពេលដែលពួកគេបានដឹងពីរឿងនេះ។
Register to become a donor here.

តើគេធ្វើវាតាមវិធីណា?
ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនក្នុងការចុះបញ្ជីធ្វើជាអ្នកបរិច្ចាគនោះគឺថា មានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលនឹងអាចធ្វើជាអ្នកបរិច្ចាគនៅពេលស្លាប់បាន។ ការបរិច្ចាកសរីរាង្គគឺអាចធ្វើទៅបានលុះត្រាណាតែនរណាម្នាក់ស្លាប់ដោយប្រើឧករណ៍ជួយដកដង្ហើមនៅក្នុងមន្ទីរពេទ្យ នៅក្នុងបន្ទប់មើលថែអ្នកជំងឺ ពោលគឺក្នុងមួយឆ្នាំមានប្រមាណជា១០០០នាក់ប៉ុណ្ណោះក្នុងប្រទេសអូស្រ្តាលី។
វេជ្ជបណ្ឌិតតែងតែព្យាយាមជួយសង្រ្គោះជីវិតបុគ្គលនោះឲ្យអស់ពីលទ្ធភាពជាមុនសិន។ នៅពេលដែលគេប្រាកដច្បាស់ហើយថាអ្នកនោះមិនអាចរស់រៀនមានជីវិតតទៅទៀតបានទើបពិចារណាទទួលយកការបរិច្ចាគ។
Dr. Helen Opdam នាយកផ្នែកវេជ្ជសាស្រ្តជាតិនៃអាជ្ញាធរសរីរាង្គនិងជាលិកា និយាយថា ដំណើរការបរិច្ចាកគឺធ្វើឡើងត្រឹមត្រូវតាមក្រមសីលធម៌និងដោយប្រយ័ត្នប្រយែងបំផុត។
"ការវះកាត់គឺធ្វើឡើងដោយវេជ្ជបណ្ឌិតដែលមានជំនាញខ្ពស់ខាងផ្នែកវះកាត់ ធ្វើដោយការគោរពនិងមិនឲ្យខូចទ្រង់ទ្រាយ"។
សាកសពនៅតែអាចយកទៅធ្វើបុណ្យដោយបើកមឈ្ឈូសបានក្រោយពីការវះកាត់បរិច្ចាគរួច។ ក្រុមគ្រួសារជាច្រើនទទួលបាននូវភាពស្រណុកក្នុងចិត្តដោយដឹងថាពួកគេបានសម្រេចតាមក្តីប្រាថ្នារបស់មនុស្សជាទីស្រឡាញ់របស់ខ្លួន នៅពេលដែលគេស្លាប់ទៅគឺអាចជួយដល់អ្នកដទៃទៀតបាន។
សាសនាភាគច្រើនគាំទ្រដល់ការបរិច្ចាគសរីរាង្គ
នៅក្នុងប្រទេសអូស្រ្តាលី សាសនាធំៗទាំងអស់គាំទ្រដល់ការបរិច្ចាគសរីរាង្គ។ អាជ្ញាធរផ្នែកសរីរាង្គនិងជាលិកាបានធ្វើការជាមួយនឹងមេដឹកនាំសហគមន៍និងសាសនានានាដើម្បីបង្កើតនូវធនធានដ៏មានអត្ថប្រយោជន៍ជាភាសាមួយចំនួន ដែលលោកអ្នកអាចស្វែងរកវាបាននៅទីនេះ។
https://www.youtube.com/watch?v=YaC-NCKa5Mw
Donate Life Week
សប្តាហ៍ធ្វើការបរិច្ចាកជួយជីវិតមនុស្ស Donate Life Week ចាប់ផ្តើមពីថ្ងៃទី៣០កក្កដាដល់ថ្ងៃទី៦សីហា គឺជាឱកាសល្អក្នុងការចុះឈ្មោះដើម្បីក្លាយជាអ្នកបរិច្ចាកសរីរាង្គនិងពិភាក្សាគ្នាជាមួយនឹងក្រុមគ្រួសាររបស់អ្នក។
អ្នកអាចចែករំលែកការសម្រេចចិត្តបរិច្ចាគសរីរាង្គរបស់ពួកកេតាមរយៈបណ្តាញសង្គមដោយប្រើប្រាស់សញ្ញា#នៅពីមុខពាក្យ #makeitcount និង #donatelife ដើម្បីលើកទឹកចិត្តដល់អ្នកដទៃឲ្យចុះឈ្មោះកាន់តែច្រើន។
តំណភ្ជាប់ដទៃទៀត៖
Register to become an organ donor
Understanding the donation process
Multicultural resources and statements from religious leaders
Five myths about organ donation in Australia
AFL players to promote donating organs
Insight episode on organ donation in Australia
Push for multicultural organ donation ahead of Australian Transplant Games

