ការប្រារព្ធទិវាបុណ្យ Anzac Day ទៅតាមវប្បធម៌ដាច់​​ដោយឡែក​ពីគ្នា

ជាញឹកញាប់ប្រជាជនដែលមកពីវប្បធម៌ដាច់ដោយឡែកមិនចូលរួមថ្ងៃបុណ្យ Anzac Day និងការរំលឹកដល់ទាហាន Anzac ជាមួយនឹងវប្បធម៌ផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។ ប៉ុន្តែ ប្រវត្តិសាស្រ្តនៃវប្បធម៌ខុសៗគ្នាច្រើនរាប់មិនអស់បានពាក់ព័ន្ធនឹងព្រឹត្តិការណ៍Anzacដ៏សំខាន់នេះតាំងពីដើមដំបូងមក។

Spectators watch on during the Anzac Day march in Sydney, Monday, April 25, 2016. This year marks the 100th anniversary of the first Anzac Day service. (AAP Image/Dan Himbrechts) NO ARCHIVING

Spectators watch on during the Anzac Day march in Sydney, Monday, April 25, 2016. Source: AAP Image/Dan Himbrechts

ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី​មួយ ជនជាតិ​ដើម​អូស្រ្តាលី​ជាច្រើន​និង​អ្នក​ស្ម័គ្រ​ចិត្ត​ដទៃ​ទៀត​ដែល​មិនមាន​ជាប់​សែ​ស្រឡាយ​អឺរ៉ុប បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​ហាម​ប្រាម​ដែល​បាន​ដាក់​ចេញ​ឡើង​ក្នុង​ការ​ហាម​ចូល​ធ្វើ​ជា​ទាហាន​និង​ការ​ចុះ​ឈ្មោះ​ចូល​បម្រើ​ក្នុង​សេវាកម្ម​ដទៃ​ទៀត។

យុទ្ធជនAnzacs ដែលជាជនជាតិដើម

ការ​ដាក់ចេញ​នូវ​ច្បាប់​ការ​ពារជាតិ​របស់ Commonwealth ក្នុង​ឆ្នាំ​១៩០៩ មិន​រួម​បញ្ចូល​អ្នក​ដែល​គ្មាន​សែស្រឡាយ​អឺរ៉ុប ឲ្យ​ចូលរួម​បម្រើ​កងទ័ព​នោះទេ។ ប៉ុន្តែមាន​ជនជាតិ​ដើម​អូស្រ្តាលី​ជាង​១ពាន់​នាក់​ ក្នុង​ចំណោមជនជាតិ​ដើម​ដែល​គេ​ប៉ាន់​ប្រមាណថា​មាន​៨ម៉ឺន​នាក់​បាន​ចូល​បម្រើ​នៅ​ក្នុង​កងកម្លាំង​អធិរាជ​អូស្រ្តាលី​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទីមួយ ។

Private Miller Mack
Studio portrait of 2949 Private Miller Mack, 50th Battalion. The image has come to be symbollic of Indigenous Australians contribution to the ANZAC war effort Source: Australian War Memorial

យុទ្ធជន Anzacs អូស្រ្តាលីដែលមានដើមកំណើតចិន

ពលរដ្ឋ​អូស្រ្តាលី​ដែល​មាន​ពូជពង្ស​ជនជាតិ​អាស៊ី​ក៏​មិន​ខ្វល់​ខ្វាយ​ពី​ច្បាប់​ដែល​ដាក់​ចេញ​ឡើង ក្នុង​គោលបំណង​ធានា​ឲ្យបាន​ថា​អូស្រ្តាលី​រក្សា​ទុក​នូវ​លក្ខណៈសម្បត្តិ​នៃ​អាណានិគម​អង់គ្លេស​ស្បែកស​និងការ​ចូលបម្រើទ័ព​នេះ។ ទាហាន​ដ៏ល្បីល្បាញ​ម្នាក់​ក្នុង​ចំណោមនោះ​គឺ​លោក Willam Sing ដែល​ឳពុក​របស់​លោក​បាន​ធ្វើ​អន្តោប្រវេសន៍​មក​ពី​ក្រុង​ស៊ាងហៃ។

Billy Sing
Source: Wikimedia/Public Domain

Read more

យុទ្ធជន Anzacs ជនជាតិរុស្ស៊ី

យុទ្ធជន Anzacs ជនជាតិ​រុស្ស៊ី​គឺ​ជា​ជាតិ​សាសន៍​ធំជាង​គេ​បំផុតមួយ​ដែល​ចុះ​ឈ្មោះ​ធ្វើជា​ទាហាន​ក្នុង​កងកម្លាំង​អធិរាជ​អូស្រ្តាលី​បន្ទាប់​ទាហាន​ដែល​មាន​ដើមកំណើត​នៅ អង់គ្លេស នូវ៉ែលហ្សេឡង់​និង​កាណាដា។ ពួកគេ​មក​ពី​ក្រុមជនជាតិ​ភាគតិច​ជាច្រើន​នៅ​តាម​ព្រមដែន​នៃ​ចក្រភព​រុស្ស៊ី។

Russia 1914
Source: Wikimedia/Shilahov CC BY 3.0

Read more.

តើអ្នកចូលរួមទិវាបុណ្យ Anzac Day បានតាមវិធីណាខ្លះ?

ប្រពៃណីទំនៀមទំលាប់នៃទិវាAnzac Day

Anzac Day មិន​ត្រឹមតែ​ជា​ខួប​នៃ​ការ​ចុះ​ចត​នៅ​ឧបទ្វីប​Gallipoli ក្នុង​ឆ្នាំ​1915​ប៉ុណ្ណោះនោះទេ តែវា​ជាថ្ងៃ​ដែល​យើង​រំលឹកដល់​ពលរដ្ឋ​អូស្រ្តាលី​ទាំង​អស់​ដែល​បាន​បម្រើ​និង​ស្លាប់​នៅ​ក្នុង​សង្គ្រាម។

ANZAC Remembrance
Source: Pixabay/Public Domain

ការប្រារព្ធពិធីនៅពេលព្រឹកព្រហាម

នៅ​ថ្ងៃ​ Anzac Day ពិធី​រំលឹក​ដល់​យុទ្ធជនទាំងនោះ​ធ្វើឡើង​នៅ​ពេល​ព្រឹកព្រលឹម ជា​ពេល​ដែល​ចុះចត​ដំបូងនៅ​Gallipoli ទូទាំងប្រទេស។

Image

ការដង្ហែរក្បួន

បន្ទាប់​មក អតីត​យុទ្ធជន​និង​យុទ្ធនារី​នឹង​ចូលរួម​នៅ​ក្នុង​ការ​ដង្ហែរក្បួន​តាម​បណ្តា​ទីក្រុង​សំខាន់ៗ​និង​នៅ​តាម​មជ្ឈមណ្ឌល​តូចៗ​ជាច្រើន។

ANZAC Day Parade
Source: AAP/Rob Griffith
ការលែងល្បែង Two-up

ថ្ងៃ​បុណ្យ​Anzac Dayគឺ​ជា​ថ្ងៃ​មួយ​ដែល​យើង​អាច​លេង​ល្បែង​two-up ដោយ​ស្រប​ច្បាប់។

ANZAC Two-up
Source: Getty Images

សម្រាប់​ព័ត៌មានបន្ថែម​ស្តី​ពី​ប្រពៃណីទំនៀមទំលាប់​នៃ​ទិវា​ Anzac Day សូម​ចូល​ទៅកាន់​គេហទំព័រ​របស់​ Australian War Memorial៖ https://www.awm.gov.au

The Department of Veterans' Affairs website រៀបរាប់​ពី​ពិធីបុណ្យ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​និង​ជុំវិញ​ពិភពលោក។

សម្រាប់​ការ​ដើរដង្ហែរក្បួនAnzac Day សូមចូល​ទៅកាន់  RSL NSW  សម្រាប់​ក្រុង​ស៊ីដនី និង RSL Victoria សម្រាប់​ក្រុងម៉ែលប៊ិន៕

 

 

 

 


1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now