មគ្គទេសក៍សម្រាប់ការតាំងទីលំនៅ - សេវាទទួលមើលថែក្មេងក្នុងប្រទេសអូស្ត្រាលី

ជាមួយនឹងការខ្វះនូវចំនួនអ្នកផ្តល់សេវាមើលថែក្មេងនៅពេលបច្ចុប្បន្នក្នុងប្រទេសអូស្ត្រាលី ជាពិសេសអ្នកមើលថែជាជនជាតិដើម ឬជាអ្នកដែលមកពីប្រទេសដែលមានវប្បធម៌ចំរុះ ឥឡូវនេះគួរតែដល់ពេលបង្កើនចំនួននេះហើយ។

Foster family

Source: Public domain

ក្លាយ​ជា​អ្នកមើលថែ​ក្មេងអាច​ផ្តល់ជា​ផល​វិជ្ជមាន​ដល់​ជីវិត​ក្មេង និង​អាច​ជា​បទពិសោធន៍​មួយដ៏​ប្រសើរ។

តើអ្នកណាខ្លះអាចក្លាយជាអ្នកមើលថែក្មេង?

អ្នកត្រូវ៖

-​ជាជន​ជាតិ​អូស្ត្រាលី ឬមាន​សិទ្ធិ​រស់​នៅ​អចិន្ត្រៃយ៍

-មានសុខភាពល្អ

- មិនមាន​ជាប់​បទ​ឧក្រិដ្ឋ

- ជាការ​ល្អ​បំផុត​ដែល​មាន​អាយុ​ចាប់ពី២៥​ឆ្នាំឡើង​ទៅ

ជាការ​ល្អ​ផង​ដែរ ប្រសិន​បើ​អ្នក​មាន​បន្ទប់​ទំនេរ​មួយ ដោយ​សារ​ជា​ការ​ចំាបាច់ ដែល​ក្មេងៗ​ទើប​តែ​ជួប​នូវ​បញ្ហា​លំបាន អាច​មាន​នូវ​ទីកន្លែង​មួយ​ដែល​សុវត្ថិភាព ដែល​គេ​អាច​ចាត់​ថា​ជា​ផ្ទះ​របស់​គេ​បាន។

អ្នកត្រូវ​មាន​ភាព​អំណត់ និង​ចិត្ត​ទូលាយ ប៉ុន្តែ​មិន​ទាស់​អី​នោះទេ បើសិន​ជា​អ្នក​នៅលីវ​ឬ​មាន​គ្រួសារ អ្នក​ជា​អ្នក​ប្រតិព័ទ្ធ​ភេទ​ផ្ទុយ​គ្នា ឬក៏ដូច​គ្នា ឬ​ក៏អ្នក​មាន​ផ្ទះ​ផ្ទាល់​ខ្លួន ឬ​ជាអ្នក​ជួល​ផ្ទះនៅ​នោះ។

Family
Source: CC0 Public Domain

ជម្រើស​មើល​ថែ​ក្មេង​ត្រឹម​ត្រូវ​សម្រាប់​អ្នក

ទោះ​ជា​ការ​មើល​ថែ​កូន​អាច​ជា​ការ​មើល​ថែ​ក្នុង​រយៈ​ពេល​វែង ហើយ​ពេល​ខ្លះ​អាច​ឈាន​ដល់​ការ​យក​ជា​កូន​ចិញ្ចឹម ដោយ​ឡែក​ភាគ​ច្រើន​គឺ​ជា​ការ​មើល​ថែ​ក្នុង​រយៈ​ពេល​ខ្លី។

អ្នក​មើល​ថែ​ក្មេង​ភាគ​ច្រើន នឹង​ស្វាគមន៍​ក្មេង​ចូល​នៅ​ផ្ទះ​របស់​គេ ក្នុង​រយៈ​ពេល​ពី​ពីរ​បី​ថ្ងៃ ទៅ​ពីរ​បី​ខែ។

-ការ​មើល​ថែ​លក្ខណៈ​បន្ទាន់ (ចាប់ពី​១២​ម៉ោង​ឡើង​ទៅ): វា​អាច​ជា​ការ​ផ្តល់​ដំណឹង​ក្នុង​រយៈ​ពេល​ខ្លី ហើយ​អាច​មើល​ក្មេង​ចាប់​ពី​ពីរ​បី​ម៉ោង​ទៅ​ពីរ​បីខែ។

-ការ​មើល​ថែ​បែប​ដក​ឃ្លា​សំរាក (ពីរថ្ងៃទៅ ៣​សប្តាហ៍): ការ​មើល​ថែ​បែប​ដកឃ្លា​សំរាក ជួយ​ឱ្យ​អ្នក​មើល​ថែ​ក្មេង​អាច​មាន​ពេល​សំរាក។ 

-ការ​មើល​ថែ​បែប​សំរួល​និង​ជំនួស (រហូត​ដល់​១២ខែ): អ្នក​មើល​ថែ​ក្មេង​នឹង​នំា​ក្មេង​ចូល​នៅ​ផ្ទះ​របស់​គេ រហូត​ដល់​ក្រុម​គ្រួសារ​ក្មេង​អាច​ទទួល​មើល​ថែ​កូន​វិញ​ដោយ​សុវត្ថិភាព។ 

-ការ​មើល​ថែ​បែប​អាណា​ព្យាបាល: នេះ​គឺ​ជា​សេចក្តី​បង្គាប់​ចេញ​ដោយ​តុលាការ​ ក្នុង​ការ​យក​ក្មេង​ទៅ​នៅ​ជាមួយ​បង​ប្អូន ឬ​បុគ្គល​វ័យ​ជំទង់ ដែល​ក្មេង​ស្គាល់ រហូត​ដល់​ក្មេងមាន​អាយុ​១៨​ឆ្នាំ។ ប្រសិន​បើ​ក្មេង​នោះ​គ្រាន់​តែ​នៅ​ជាមួយ​បុគ្គល​នោះ​បណ្តោះ​អាសន្ន នោះ​ហៅ​ថា​ការ​មើល​ថែ​បែប​ក្រុម​គ្រួសារ​ឬ​សាច់​ញាតិ។ 

-អាច​ទទួល​ជា​កូន​ចិញ្ចឹម​បន្ទាប់​ពី​បាន​មើល​ថែ (មួយជីវិត): ក្មេង​នឹង​ត្រូវ​ទទួល​ជា​កូន​ចិញ្ចឹម ដោយ​អ្នក​មើល​ថែ ខណៈ​ពេល​ដែល​កំពុង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​គ្រួសារ​កំណើត​របស់​ក្មេង (តាម​ដែល​អាច​ធ្វើ​បាន)។ 

-ការ​មើល​ថែ​រយៈ​ពេល​វែង (ចាប់ពី៦ខែឡើង)៖ នៅ​ពេល​ក្មេង​មិន​អាច​ត្រឡប់​ទៅ​នៅ​ជាមួយ​ក្រុម​គ្រួសារ​គេ​វិញ ហើយ​ក៏​មិន​អាច​ដាក់​ក្រោម​ការ​មើល​ថែ​បែប​អាណា​ព្យាបាល​ឬ​ទទួល​យក​ជា​កូន​ចិញ្ចឹម​បាន មិន​ថា​នោះ​ជា​ជម្រើស​របស់​ក្មេង ឬ​ដោយ​សារ​ហេតុ​ផល​វប្បធម៌​សាសានា​ណា​មួយ។

ជំហានដំបូង៖ ដាក់ពាក្យសុំ

ដើម្បី​ក្លាយ​ជា​អ្នក​មើល​ថែ​ក្មេង អ្នក​ត្រូវ​ដាក់​ពាក្យ​សុំ​តាម​រយៈ​ភ្នាក់​ងារ​មើល​ថែ​ក្មេង។ 

រដ្ឋ​និមួយៗ​មាន​នូវ​បញ្ជី​ភ្នាក់​ងារ​របស់​ខ្លួន (អ្នក​អាច​ចុច​ទំព័រ​ភ្ជាប់​នៅ​ខាង​ក្រោម​នៃ​អត្ថបទ​នេះ នៅ​ផែ្នក​ទំព័រ​ភ្ជាប់​សំខាន់ៗ)

Father and son
Source: CC0 Public Domain

ត្រួតពិនិត្យប្រវត្តិ និងបណ្តុះបណ្តាល

នៅ​ពេល​អ្នក​ដាក់​ពាក្យ​សុំ​ហើយ គឺ​នឹង​មាន​នូវ​វគ្គ​បណ្តុះបណ្តាល​និង​វាយ​តម្លៃ ដែល​អាច​មាន​រយៈពេល​ដល់៦​ខែ ភ្នាក់​ងារ​នឹង​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​អ្នក​លើ​គ្រប់​ចំនុច​ទាំងអស់ ដើម្បី​ឱ្យអ្នក​ក្លាយ​ជា​អ្នក​មើល​ថែម្នាក់។

 “គេ​នឹង​មក​ដល់​ផ្ទះ​អ្នក​ធ្វើ​ការ​ពិនិត្យ ដើម្បី​ប្រាកដ​ថា​ក្មេង​ទទួល​បាន​សុវត្ថិ​ភាព ពិនិត្យ​មើល​ប្រវត្តិ​និង​ឯក​សារ​របស់​អ្នក  ហើយ​គេ​នឹង​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​នឹង​រំពឹង​ទុក ពី​ដំណើ​រការ ពិនិត្យ​មើល​ការ​មើល​ថែ​សម​ស្រប និង​ការ​មើល​ថែ​បែប​ណា​ដែល​សម​នឹង​ស្ថាន​ការណ៍រស់នៅរ​បស់​អ្នក” ការ​ពន្យល់​ពី​អ្នក​មើល​ថែក្មេង​នៅ​រដ្ឋNSW Sharon Broady។

ជំនួយពីភ្នាក់ងារ

ភ្នាក់ងារ​មើល​ថែ​ក្មេង​របស់​អ្នក​នឹង​ចាត់​ចែង​បុគ្គលិក​ទំនាក់​ទំនង​ម្នាក់ និង​សេវា​ខ្សែ​ទូរស័ព្ទ​២៤ម៉ោង ដែល​អ្នក​អាច​ទូរស័ព្ទ​ទាក់​ទង​ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជំនួយ ។ អ្នក​ក៏​នឹង​អាច​ក្លាយ​ជា អ្នក​មើល​ថែ​បែប​ដក​ឃ្លា​សំរាក ហើយ​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ទៀត​នឹង​ផ្តល់​ឱ្យ​នៅ​ពេល​នោះ។

ប្រាក់បង់​នឹងត្រូវផ្តល់ឱ្យ ចំពោះ​ថ្លៃ​មើល​ថែ​ក្មេង ។ ចំនួន​ប៉ុន្មាន​គឺ​អាស្រ័យ​លើ​ប្រភេទ​នៃការ​មើល​ថែ អាយុ​ក្មេង និង​សេចក្តី​ត្រូវ​ការ​របស់​ក្មេង។

ការមើលថែពហុវប្បធម៌

ស្រប​ពេល​ដែល​ភ្នាក់ងារ​ខ្លះ​នៅ​ជុំវិញ​ប្រទេស​មាន​ជំនាញ​ក្នុង​ការ​មើល​ថែ​ក្មេង​ពហុវប្បធម៌ ភ្នាក់ងារ​ទាំងអស់នោះ​នឹង​ប្រឹង​អស់​លទ្ធភាព​ក្នុង​ការ​បញ្ជូន​ក្មេង​ដាក់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ដែល​មាន​វប្បធម៌​ដូចក្មេង។

 “ជា​ការ​ចំាបាច់​ណាស់​ដែល​ក្មេង ត្រូវបាន​ដាក់​ឱ្យ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ដែល​មាន​វប្បធម៌​តែ​មួយ គោរព​សាសនា និង​ប្រពៃណី​តែ​មួយ ដែល​អាច​ជួយ​ឱ្យ​ក្មេង​មាន​អារម្មណ៍​ថា​ដូច​ខ្លួន​គេ ធ្វើ​ដូច្នេះ ពួក​គេ​មិន​មាន​អារម្មណ៍​ចម្លែក ដោយ​សារ​ជាក់​ស្តែង​ណាស់ ក្នុង​ការ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ក្រុម​គ្រួសារ មិនថា​មក​ពីមូល​ហេតុ​ណាមួយ​នោះទេ អាច​ជា​ការ​បំបាក់​ស្មារតី​ក្មេង​បាន។”  ពន្យល់ពីSharon Broady។

ជាការ​ងាយ​ស្រួលផង​ដែរ​សម្រាប់​ក្មេង នៅពេល​ក្មេង​ត្រូវ​ត្រឡប់​ទៅ​គ្រួសារ​កំណើត​របស់​គេ​វិញ។

ទំព័រភ្ជាប់សំខាន់ៗ

Call for more multicultural foster carers

ដើម្បី​ស្វែង​រកភ្នាក់ងារ​មើល​ថែក្មេង​ក្នុង​រដ្ឋ​របស់អ្ន​កសូម​ចុច​ទំព័រ​ភ្ជាប់​ខាង​ក្រោម៖ 

Fostering NSW

Foster Care in Queensland

Foster Care in WA

Foster Care in Victoria

Foster Care in NT

Foster Care in South Australia

Foster Care in ACT

Foster care in Queensland

Foster Care in Tasmania

Multicultural foster care

Settlement Services International (New South Wales)

Creating Links (New South Wales)

Fostering Connections (Victoria)

Mercy Community Services (Queensland)


1 min read

Published

Updated

By Audrey Bourget, Marida Chheang




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now