មគ្គទេសក៍​តាំង​ទី​លំនៅ៖ ពេល​ត្រូវ​ផាក​ពិន័យ​តើ​អាច​ទៅ​រក​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​បាន​តាម​វិធី​ណា?

ត្រូវផាកពិន័យមែនទេ? អ្នកអាចមិនទាន់បានដឹងពីជម្រើសនិងផលវិបាកនានាប្រសិនបើអ្នកមិនបង់ប្រាក់ពិន័យទេនោះ។ ហើយនេះគឺជាអ្វីដែលអ្នកត្រូវដឹង។

bills

Source: getty images

ធ្វើដូចម្តេចនៅពេលដែលត្រូវផាកពិន័យ?

ប្រសិន​បើ​អ្នក​ត្រូវ​ផាក​ពិន័យ សូម​កុំ​ព្រងើយ​កន្តើយ​ឲ្យ​សោះ! ប្រាក់​ពិន័យ​នឹង​កើន​ឡើង​ទៅ​តាម​ពេល​វេលា ហើយ​អ្នក​ត្រូវ​ពិន័យ​ពីលើ​បន្ថែម​ទៀត​ប្រសិន​បើ​អ្នក​ធ្វើ​មិន​ដឹង​មិន​ឮ​កាន់​តែ​យូរ។

ប្រសិន​បើ​អ្នក​ត្រូវ​ផាក​ពិន័យ ហើយ​មិន​ច្បាស់​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ ឬ​ចង់​ធ្វើការ​តវ៉ា​ ឬក៏​អ្នក​ត្រូវ​ការ​ដំបូន្មាន​ពី​អ្នក​ជំនាញ​នោះ សូម​ទាក់​ទង​ទៅ​កាន់​Legal Aid។

តើអាចទទួលបានដំបូន្មានផ្នែកច្បាប់ដោយឥតគិតថ្លៃតាមវិធីណា?

Legal Aid មាន​នៅ​គ្រប់​រដ្ឋ​និង​ដែនដី​ក្នុង​ប្រទេស​អូស្រ្តាលី​ទាំង​អស់ ដោយ​មាន​មេធាវី​ត្រៀមរួច​ជាស្រេច​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​លោក​អ្នក។

ពួកគេ​មាន​ទាំង​អ្នក​បក​ប្រែ​ភាសា​ជូន​លោក​អ្នក​ទៀតផង។

Image

តើត្រូវធ្វើយ៉ាងណានៅពេលដែលមានបញ្ហាលំបាកខាងផ្នែកហិរញ្ញវត្ថុ?

Legal Aid អាចជួយ​អ្នក​ក្នុង​ស្ថានភាព​ជាក់លាក់​ណាមួយ ដូចជា មានបញ្ហា​លំបាក​ខ្លាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ ឬក៏ប្រសិន​បើ​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ដើម្បី​អាច​ប្រើប្រាស់​នូវ​កម្មវិធី​ពិសេសៗ​នានា។

មានការ​ពិចារណា​ពិសេស​តាម​ផ្លូវ​ច្បាប់​សម្រាប់​អ្នក​ដែល​អាច​បង្ហាញបាន​ថា​ពួកគេ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​បង់​លើ​ការ​ផាក​ពិន័យ នេះ​បើ​តាម​សម្តី​របស់​មេធាវី Paula Novotna នៃ​Legal Aid ក្នុង​រដ្ឋ​ញូសៅវ៉ែល​។

មាន​ន័យ​ថា វា​អាច​នឹង​មាន​ផែនការ​សម្រាប់​ការ​បង់​ប្រាក់​ឬក៏​អាច​ជម្រះ​ការ​ផាក​ពិន័យ​របស់​អ្នក​បាន​ ដោយ​សកម្មភាព​ផ្សេងៗ​ជំនួយ​ឲ្យ​ការ​បង់​ប្រាក់។

តើធ្វើដូចម្តេចទើបអាចបំបែកវដ្តបំណុលនៃការផាកពិន័យបាន?

មាន​សេវាកម្ម​ខុសៗ​ពីគ្នា ​ជួយ​ដល់​អ្នក​ក្នុង​ការ​ជម្រះ​បំណុល​ដោយ​សារ​តែ​ការ​ផាក​ពិន័យ​បាន។

ឧទាហរណ៍​ កម្មវិធី Work and Development Orders (WDO)  របស់​Legal Aid ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​បង់​បំណុល​បាន​តាម​រយៈការ​ធ្វើការ​ងារ​ស្ម័គ្រ​ចិត្ត កម្មវិធី​ព្យាបាល​ជំងឺ​ ការ​ប្រឹក្សា វគ្គបណ្តុះបណ្តាល​ និង​សកម្មភាព​ដទៃ​ទៀត។

បើ​ទោះ​ជា​អ្នក​មិន​មាន​សិទ្ធិ​ទទួល​បាន​នូវ​កម្មវិធីទាំង​នេះ អ្នក​នៅ​តែ​អាច​ទទួល​បាន​ជំនួយ​ពាក់ព័ន្ធ​នឹង​ការ​ផាកពិន័យ​ហួស​ពេល​កំណត់​ក្នុងការ​បង់​ប្រាក់​ដទៃ​ទៀត​ផងដែរ។

Image

ប្រសិនបើ​អ្នក​មានសំណួរ ឬក៏​ត្រូវ​ការ​ជំនួយ​ពាក់​ព័ន្ធ​នឹង​ការ​ផាកពិន័យ សូម​ទាក់​ទង​ទៅ​កាន់​Legal Aid។

គ្រប់​រដ្ឋ​និង​ដែល​ដី​អូស្រ្តាលី​ទាំង​អស់​មាន​លេខទូរសព្ទ​ដែល​លោក​អ្នក​អាច​ទូរសព្ទ​ដើម្បី​សុំ​នូវ​ដំបូន្មាន​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ។

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់ www.lawweek.com.au


1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now