មគ្គទេសក៍តាំងទីលំនៅ៖ តើអាច​បញ្ចេញ​មតិ​យោបល់​របស់​លោក​អ្នកនៅ​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​តាម​វិធី​ណា?

សម្រាប់ជនប្រវេសន៍ដែលមកដល់ប្រទេសអូស្រ្តាលីថ្មី ការិយាល័យធិបតេយ្យរបស់រដ្ឋាភិបាលជួនកាលអាចមើលទៅហាក់ដូចជាគួរឲ្យភ័យខ្លាច ប៉ុន្តែការងាររបស់អ្នកដឹកនាំយើងគឺធ្វើជាតំណាងឲ្យអ្នក ដូច្នេះតើអ្នកអាចបញ្ចេញសំឡេងបានតាមវិធីណា? ហើយតើការស្ទង់មតិតាមប្រអប់សំបុត្រនេះចង់និយាយពីអ្វី?

Australian Flag

Source: ADB

ការ​បញ្ចេញ​មតិនៅ​ក្នុង​ប្រទេស​អូស្រ្តាលី​គឺមិន​គ្រាន់​តែ​ជា​ការ​និយាយ​ទៅ​កាន់​សមាជិកសភា​ក្នុង​តំបន់​ប៉ុណ្ណោះ​នោះទេ។ សំខាន់​ត្រូវ​ដឹងថា តើ​យើង​ត្រូវ​តវ៉ា​ជាមួយ​នរណា ហើយ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​តាម​ផ្នែក​និមួយៗ​នៅ​ក្នុង​រដ្ឋាភិបាល។

អូស្រ្តាលី​មាន​ប្រវត្តិសាស្រ្ត​យូរយាណាស់​មកហើយ​នៃ​ការ​ចូលរួម​ពីសំណាក់​ប្រជាជន​ស៊ីវិល ប៉ុន្តែ​អ្នក​​ដែល​ទើប​តែ​មក​ដល់​ថ្មី​ជា​ច្រើន​នៅ​តែ​ខ្លាច​រអារ​ក្នុង​ការ​និយាយ​ចេញជា​សាធារណៈ និង​បង្ហាញ​ពី​គោល​ជំហរ​លើ​បញ្ហា​នានា។ នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ថាតើ​អ្នក​អាច​ចូលរួម​ចំណែក​តាម​វិធីណា។

ធ្វើការបោះឆ្នោតបញ្ចេញសំឡេងរបស់លោកអ្នក

ពិតណាស់ វិធី​ប្រសើរ​បំផុត​ក្នុងការ​បញ្ចេញ​សំឡេង​របស់​អ្នក​នោះគឺ ការ​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​តាម​រយៈការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​អ្នក។

ពលរដ្ឋ​អូស្រ្តាលី​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំ​ឡើងទៅ​ ត្រូវ​បញ្ចេញ​សំឡេង​របស់​ពួកគេ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន ថ្នាក់រដ្ឋ​ និង​ការ​បោះឆ្នោត​រដ្ឋាភិបាល​សហព័ន្ធ។

Voting
Members of the public casting their vote on election day of 2015. Source: AAP

ដើម្បី​ប្រាកដ​ថា​អ្នក​មាន​សិទ្ធិ​ចូលរួម​នៅ​ក្នុងការ​បោះឆ្នោត​របស់​អ្នក​នៅពេលក្រោយ អ្នក​ត្រូវ​តែ​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​ចុះឈ្មោះបោះឆ្នោត ( Australian Electoral Roll )។

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ការ​បោះឆ្នោត​គឺត្រូវ​តែ​ចូលរួម​ជាដាច់ខាត។ ប្រសិនបើ​អ្នក​មានសិទ្ធិ​បោះឆ្នោត តែ​អ្នក​មិន​បាន​បោះឆ្នោតនោះ អ្នក​អាច​នឹង​ត្រូវ​ផាកពិន័យ្យ។ ប្រសិន​បើ​អ្នក​មាន​​បញ្ហា​មិន​អាច​ទៅ​បោះឆ្នោត​បាន ឬអ្នក​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​នៅ​ថ្ងៃបោះឆ្នោត នោះនៅ​មាន​ជម្រើស​ផ្សេង​ទៀត​ដែល​អ្នក​អាច​បោះឆ្នោត​ពេល​អវត្តមានបាន បោះឆ្នោត​ទុក​មុន បោះឆ្នោត​តាម​ប៉ុស្តិ៍ប្រៃសណីយ៍ និង​បោះឆ្នោត​ពី​បរទេស។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់ Australian Electoral Commission

តើអ្វីទៅជាការស្ទង់មតិតាមប្រៃសណីយ៍?

ការស្ទង់​មតិ​តាម​ប្រៃសណីយ៍​នា​ពេល​បច្ចុប្បន្ន​នេះ​លើ​ការរៀបការ​ភេទ​ដូចគ្នា​គឺ​មិន​មែន​ជា​”ការ​បោះឆ្នោត”​ ឬ​ក៏​ជា​ប្រជាមតិ​នោះទេ។ វាគឺ​ជា​ការស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ​ដែលគ្រាន់​តែ​ជា​ជម្រើស មិន​មែន​ជា​កាតព្វកិច្ច​ដែល​យើង​ត្រូវ​តែ​ចូលរួម​ជា​ដាច់​ខាត​នោះទេ។ វា ធ្វើឡើង​ដោយ​ការិយាល័យស្ថិតិ​អូស្រ្តាលី​ដើម្បីស្ទង់​មតិ​សាធារណជន​ថាតើ​គួរ​តែ​ផ្លាស់​ប្តូរ​ច្បាប់​អនុញ្ញាតិ​ឲ្យ​មានការ​រៀបការ​ភេទដូចគ្នា​ឬអត់។

ទោះជាយ៉ាងណា វាគឺ​នៅ​តែ​ជា​ឱកាស​ក្នុង​ការ​បញ្ចេញ​យោបល់​របស់​លោក​អ្នក​ និង​ជា​ការ​ប្រាប់​ទៅ​រដ្ឋាភិបាល ដូច្នេះ​វាគឺ​ជា​រឿង​សំខាន់​ដែល​ពលរដ្ឋ​អូស្រ្តាលី​ទាំង​អស់​គួរ​តែ​ចូលរួម។

A postman on a motorbike delivers letters
Source: AAP

វាក៏​ដូចជា​ការ​បោះឆ្នោត​ដែរ អ្នក​ត្រូវ​តែ​មាន​សញ្ជាតិ​អូស្រ្តាលី មានអាយុ​ចាប់​ពី​១៨ឆ្នាំ​ឡើង និង​ត្រូវ​ចុះ​ឈ្មោះបោះឆ្នោត​ជាមួយ​នឹង​Australian Electoral Roll ទើប​អាច​ចូលរួម​បាន។ បន្ទាប់​មក​អ្នក​នឹង​ទទួលបាន​នូវ​បែបបទ​ស្ទង់​មតិ​មួយ​នៅ​ក្នុង​ប្រអប់សំបុត្រ រួម​ទាំអ​ស្រោម​សំបុត្រ​ឆ្លើយតប​ដែល​មាន​បង់​ថ្លៃ​រួច​ជា​ស្រេច​ផងដែរ។

ការទាក់ទងទៅកាន់រដ្ឋាភិបាល

រដ្ឋាភិបាល​អូស្រ្តាលី​មាន​តំណាង​ប្រជាធិបតេយ្យ​៣​ថ្នាក់ គឺ​រដ្ឋាភិបាល​ក្នុង​តំបន់ ថ្នាក់​រដ្ឋ​ និង​ថ្នាក់​សហព័ន្ធ។

រដ្ឋាភិបាលក្នុងតំបន់

រដ្ឋាភិបាល​ក្នុងតំបន់(Local governments ) ជាញឹកញាប់​ត្រូវ​បាន​គេហៅថា​ជា​ក្រុមប្រឹក្សាឃុំសង្កាត់​។

ជាទូទៅ​ពួកគេ​ទទួលខុសត្រូវ​លើ​ការ​សាង់សង់​ផ្លូវ​ក្នុង​តំបន់ ប្រមូល​សំរាម ឬក៏​ផ្តល់​នូវ​មជ្ឈមណ្ឌល​កំសាន្ត ដូចជា ទីលាន​កីឡា បណ្ណាល័យ ឬក៏​មណ្ឈមណ្ឌល​សហគមន៍​ជាដើម។

យើង​ទាំង​អស់គ្នា​បង់​ថ្លៃ​ពន្ធ​ council rates ដើម្បី​ចាត់​ចែង​ថ្លៃ​សេវាកម្ម​ទាំងអស់នេះ ប៉ុន្តែ​ក្រុមប្រឹក្សា​ឃុំសង្កាត់ក៏​ទទួលបាន​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋាភិបាល​ប្រចាំរដ្ឋ​ផងដែរ។

Ballarat Town Hall
Ballarat Town Hall Source: Aaron Wan

រដ្ឋាភិបាលប្រចាំរដ្ឋ (State Government)

រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​ផ្តល់នូវ​សេវាកម្ម​សំខាន់ៗ​ដូចជា ការសិក្សា​អប់រំ មន្ទីរពេទ្យ ការដឹកជញ្ជូន​និង​ប៉ូលិស។

អ្នក​អាច​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​សភា​ប្រចាំ​រដ្ឋ​របស់​អ្នក ហើយ​វាយ​លេខ​កូដតំបន់ ដើម្បី​ស្វែងរក​សមាជិក​សភា​ក្នុង​តំបន់​របស់​លោក​អ្នក។

Image

រដ្ឋាភិបាលសហព័ន្ធ

រដ្ឋាភិបាល​សហព័ន្ធ​ដើរ​តួនាទី​យ៉ាង​សំខាន់​និង​ជាអ្នក​ដែល​អាច​តវ៉ា​រក​ខុស​ត្រូវ​លើ​រឿង​សំខាន់ៗ​នៅ​ក្នុង​នយោបាយអូស្រ្តាលី។ ប្រសិនបើ​អ្នក​ចង់​ទាក់​ទង​សមាជិកសភា​សហព័ន្ធ​របស់​អ្នក មុនដំបូង​អ្នក​ត្រូវ​ដឹងមណ្ឌល​បោះឆ្នោត​ដែល​លោក​អ្នក​រស់នៅសិន រួច​ទើប​អាច​ស្វែង​រកសមាជិកសភាថ្នាក់​ទាប​ដែល​ជា​តំណាង​រាស្រ្ត​ក្នុង​តំបន់​របស់​អ្នក​បាន។

ដើម្បី​ស្វែងរក​មណ្ឌល​បោះឆ្នោត​ដែល​លោក​អ្នក​រស់នៅ សូមចូលទៅកាន់តំណភ្ជាប់​នេះ "find my electorate" រួច​ហើយ​ធ្វើ​តាម​ការណែនាំ​។

Federal Parliament
Source: AAP

បន្ទាប់​ពី​រក​ឃើញ​តំណាងរាស្រ្ត​របស់​លោក​អ្នក​ហើយ អ្នក​គូរ​តែ​ធ្វើ​តាម​ការ​ណែនាំ​នេះ "these guidelines" ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ប្រសើរ​បំផុត។

គេហទំព័រសំខាន់ៗ៖

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​ប្រព័ន្ធ​សហព័ន្ធ​អូស្រ្តាលី សូមចូល​ទៅ​កាន់៖ Australian Government

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពីរបៀប​បោះឆ្នោត​សូម​ចូល​ទៅ​កាន់៖ Australian Electoral Commission

ព័ត៌មាន​បោះឆ្នោត​ដែល​បក​ប្រែ​ជា​ភាសា​របស់​អ្នក "your language" ៕

 

 


1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now